នរណាមិនលោៈព្រលឹង!​ ករណី​ធ្លាក់ដែកពីលេីសំណង់​ CEO KT PACIFIC នៅក្បែរបុរីកីឡា…(មានវីដេអូ)

ភ្នំពេញ​ ៖ការអភិវឌ្ឍជាគោលនយោ​បាយដែលរាជ​រដ្ឋាភិបាល​បានជំរុញដាក់​ ចេញ​ស្របតាមប្រទេសកំពុងមានសុខ​សន្តិភាពពេញលេញ​ប៉ុន្តែ​ការធ្វេស​ប្រហែសធ្វេីអោយទ្រព្យសម្បតិ្តអ្នកដទៃខូចខាត​នោះ​ជាទំនួលខុសត្រូវរបស់ម្ចាស់សំណង់ចំពោះមុខច្បាប់​ ។ នៅ​មុននេះ​បន្តិចមានករណីដែកបំពង់ទីបប្រវែងវែងបានធ្លាក់ពីលេីអគាររបស់ក្រុម​ហ៊ុន​CEO KT PACIFIC ជុងរថយន្តមួយគ្រឿង​ បណ្តាលអោយ​ខូច​ខាត​តែមិនបណ្តាលអោយ​មនុស្សរបួសឬស្លាប់នោះទេ​។ ហេតុ​ការណ៍​នេះបានកើតហេតុនាវេលា​ម៉ោង២រសៀលថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៩ស្ថិតក្នុងសង្កាត់វាលវង់ខណ្ឌ៧មករារាជធានីភ្នំពេញ ។ការដ្ឋានសំណង់នេះ​ឈ្មោះ​ CEO KT PACIFICមានទីតាំង​នៅក្បែរ​បុរីកីឡាជាប់សាលាខណ្ឌ៧មករា ។ ប្រភពព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​ដក​ស្រង់​សម្តី​ម្ចាស់រថយន្តខាងលើបានឲ្យ​ដឹងថា កូនៗរបស់គាត់ត្រឡប់ពីដំណើរកំសាន្តនៅតាមខេត្តហើយក៏បានចុះពីរថយន្តនាំគ្នាជញ្ជូនឥវ៉ាន់ចូលក្នុងផ្ទះ ខណៈ​បម្រុងយករថយន្តចេញទៅក្រៅស្រាប់តែមិនទាន់បានឡើងរថយន្តផងក៏ធ្លាក់ដែកពីលើការដ្ឋានសំណង់របស់ជនជាតិចិនមួយកន្លែងយីហោCEO KT PACIFICក្បែរបុរីកីឡាជាប់សាលាខណ្ឌ៧មករា

អានបន្ត

ក្ដៅៗ ! ស្នាដៃចម្រៀងដែល Eno និពន្ធឲ្យ ចាន់ឡា បានចេញជាផ្លូវការហើយ ពិតជាពិរោះនិងមានអត្ថន័យណាស់

មានប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបខ្លះៗរួចមកហើយដោយកាលពីថ្មីៗនេះតារាចម្រៀងប្រុសលោកEnoបានប្រកាសថាខ្លួននឹងតែងនិពន្ធបទចម្រៀងជាមួយបទភ្លេងថ្មីដល់អតីតបេក្ខនារី XFactor Cambodiaលៀង ចាន់ឡាដូចពាក្យដែលខ្លួនបានធ្លាប់ប្រកាសនិងសន្យា។ក្រោយពេលបានជួបជុំគ្នានិងពិភាក្សាគ្នាអស់ជាច្រើនសប្តាហ៍ទីបំផុតលៀង ចាន់ឡាក៏បានចូលថតចម្រៀងថ្មីមួយបទដែលជាស្នាដៃនិពន្ធរបស់លោកEno។ ពេលនេះចម្រៀងដែលចាន់ឡា​បានថតបានចេញរូបរាងជាផ្លូវការហើយដោយស្នាដៃបទថ្មីនេះមានចំណងជើងថា(ស្ត្រី)ដែលជាស្នាដៃនិពន្ធទំនុកច្រៀងនិងមេឡូឌីដោយMao Kleeនិងបទភ្លេងដោយDeeoនិងMao Klee។លោកEnoក៏បានបង្ហាញពីអារម្មណ៍ចំពោះចម្រៀងមួយបទនេះដែរថា៖«ថ្ងៃនេះជាថ្ងៃដែរប៉ាម៉ាក់ខ្ញុំផ្តល់កំណើតអោយខ្ញុំសូមគោរពអរគុណលោកប៉ាអ្នកម៉ាក់ដែលបីបាច់ថែរក្សាកូនបានយ៉ាងល្អហើយអោយកូនមានថ្ងៃនេះចំណងដៃថ្ងៃនេះខ្ញុំសូមផុសបទភ្លេងថ្មីមួយបទដែលជាការនិពន្ធទំនុកច្រៀងនិងMelodyថ្មីដោយខ្ញុំបាទផ្ទាល់រួមជាមួយក្រុមការងារOriginalរបស់ខ្ញុំបាទផងដែរ។តោះមកស្តាប់ទាំងអស់គ្នា៖

អានបន្ត

ចូលរួមត្រែកអរផង ! លោកជំទាវ ហ៊ុន ចាន់ថុល បានជួយឧបត្ថម្ភថវិកាចំនួន…..ដល់នាយតាក់ស៊ី…..

បងប្អូនប្រិយមិត្តប្រាកដជាបានស្គាល់នាយតាក់ស៊ីច្បាស់ហើយតាមរយៈការសម្ដែងកំប្លែងនោះ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះនាយតាក់ស៊ីក៏បានទទួលការជួយពីសប្បុរសជនដោយមានការរៃអង្គាសប្រាក់ទិញរថយន្តថ្មីឲ្យ។ប៉ុន្តែនៅសល់ពីរពាន់ដុល្លារទៀតទើបបងរំលោះអស់។នាយតាក់ស៊ីបានបញ្ចេញអារម្មណ៍រីករាយក្រោយពីបានទទួលរថយន្តថ្មីនិងសង្ឃឹមថាលោកបានចេញទៅសម្ដែងនិងធ្វើការងារបានងាយស្រួលជាងមុនដើម្បីរកប្រាក់ចំណូលពីការសំដែងដើម្បីបង់រំលោះបន្ថែម។ដោយឡែកយោងតាមគណនីយហ្វេសប៊ុកលោកSola Khang(k01)បានបង្ហោះកាលពីវេលាមុននេះបន្តិចបានឲ្យដឹងថា៖លោកជំទាវ ហ៊ុន ចាន់ថុលបានជួយឧបត្ថម្ភថវិកាចំនួន ២លានរៀល(៥០០ដុល្លារអាមេរិក)។ ក្នុងនោះផងដែរលោកK01បានសរសេររៀបរាប់ថា៖ ជួយអបអរជាមួយសំលាញ់តាក់ស៊ីណាស់ពេលនេះក្មួយស្រីសម្តេចហ៊ុនសែនគឺលោកជំទាវហ៊ុន ចាន់ថុលបានជួយឧប្ថមថវិកា2លានរៀលដល់នាយតាក់ស៊ីអរគុណលោកជំទាវផងដែរ៕

អានបន្ត

ជួយស៊ែរឲ្យលោកចោរមកយកម៉ូតូវិញផង! ចោរគ្រោងនិងគាស់ផ្ទះលួចទ្រព្យសម្បត្ដិមិនបានសម្រេចបែរជាទុកម៉ូតូរបស់ខ្លួនអោយម្ចាស់ផ្ទះទៅវិញ..

ជួយស៊ែរឲ្យលោកចោរមកយកម៉ូតូវិញផង!ចោរគ្រោងនិងគាស់ផ្ទះលួចទ្រព្យសម្បត្ដិមិនបានសម្រេចបែរជាទុកម៉ូតូរបស់ខ្លួនអោយម្ចាស់ផ្ទះទៅវិញ.. បន្ទាយមាជ័យ៖ ចោរម្នាក់បានជិះម៉ូតូគម្រោងធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះគេ តែមិនសម្រេចត្រូវម្ចាស់ផ្ទះដឹងទាន់បិតសារប៊ូយ៉ុងព្រុច បន្សល់នូវម៉ូតូ ០១គ្រឿងសេរីឆ្នាំ២០១៥ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោងជាង០៨ព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៩នេះ ស្ថិតចំនុចកែងស្តង់ជ្រូកក្នុងភូមិបាលិលេយ្យ១សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក ធិន សុិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានអោយដឹងថា៖ ដោយមានពលរដ្ឋបានរាយការណ៍មកថា៖ មានករណីជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណ មានបំណងចង់ចូលលួចទ្រព្យសម្បត្តិរបស់គាត់ដោយគាត់បានដឹងខ្លួនទាន់ជនសង្ស័យនោះបិតសារប៊ូ យ៉ុងព្រុច រកតែព្រះអាយុបាត់ស្រមោលឈឹងតែម្តងបន្សល់ទុកម៉ូតូ១គ្រឿង

អានបន្ត

ជួយស៊ែរឲ្យមហាជនបានដឹងផង ! នេះហើយមុខជើងខ្លាំងវ៉ៃព្រះសង្ឃឡើងជង្គង់ផ្អើលនៅមន្ទីពេទ្យរុស្ស៊ី….

ដោយយោងតាមប្រភពផេកហ្វេសប៊ុកមួយដែលមានឈ្មោះថា៖PPN Daily News Onlineបានបង្ហោះរូបសន្តិសុខម្នាក់ដែលល្បីថាមានចរិកពោលថែមទាំងដល់ថ្នាក់ហ៊ានវ៉ៃទៀតផង។ជាក់ស្ដែងតាមប្រភពផេកផ្ទាល់បានសរសេររៀបរាប់បញ្ជាក់ថា៖ នាយប់ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៩នេះត្រឹមជាសន្តិសុខម្នាក់សោះសម្ដីឈ្លើយនិងចរិកពាលបាតផ្សារ។គួបញ្ជាក់ផងដែរថា÷សន្តិសុខជើងខ្លាំងនេះមានឈ្មោះជា តី មិនត្រឹមតែវ៉ៃព្រះសង្សទេថែមទាំងចាប់ព្រះសង្ឃអុកនិងឡើងជង្គង់ព្រះសង្ឃហើយបបួសឲ្យលោកដោះស្បង់ចីវរវ៉ៃគ្នាមួយស្មើថែមទៀត៕ប្រភព៖ PPN Daily News Online៕

អានបន្ត

(មានវីដេអូ) អាណិតនាយតាក់ស៊ីណាស់ ! ឡានដែលសប្បុរសជនទើបរៃអង្គាសប្រាក់ទិញឲ្យ ឥឡូវខូចហើយ….

ភ្នំពេញ៖បងប្អូនប្រិយមិត្តប្រាកដជាបានស្គាល់នាយតាក់ស៊ីច្បាស់ហើយតាមរយៈការសម្ដែងកំប្លែងនោះ។ ដោយឡែកកាលពីពេលថ្មីៗនេះនាយតាក់ស៊ីក៏បានទទួលការជួយពីសប្បុរសជនដោយមានការរៃអង្គាសប្រាក់ទិញរថយន្តថ្មីឲ្យ។ប៉ុន្តែនៅសល់ពីរពាន់ដុល្លារទៀតទើបបងរំលោះអស់។នាយតាក់ស៊ីបានបញ្ចេញអារម្មណ៍រីករាយក្រោយពីបានទទួលរថយន្តថ្មីនិងសង្ឃឹមថាលោកបានចេញទៅសម្ដែងនិងធ្វើការងារបានងាយស្រួលជាងមុនដើម្បីរកប្រាក់ចំណូលពីការសំដែងដើម្បីបង់រំលោះបន្ថែម។ យ៉ាងណាមិញបន្ទាប់ពីទិញរថយន្តមិនទាន់បានប៉ុន្មានផងស្រាប់តែរថយន្តនេះបានខូចដោយសារដោយដេរមិនឆេះខូចម៉ាស៊ីនត្រជាក់ថែមទៀតផង។ ជាក់ស្ដែងតាមរយៈលោកk01បានបង្ហោះវីដេអូនិងសម្ដែងការអាណិតអាសូរដល់នាយតាក់ស៊ីដោយបានរៀបរាប់ថា៖អាណិតណាស់សម្លាញ់តាក់ស៊ីអើយជួបជិះតាមផ្លូវខូចម៉ាស៊ីនពេលឆេះម៉ាស៊ីនខូចត្រជាក់ទៅវិញពេលមកដល់ជាងខូចបូមចង្កូតផងខូចជើងក្រោមទៀតព្រោះឡានចង់រលួយហើយ”៕

អានបន្ត

(មានវីដេអូ) ខ្លាំងបាត់ ! រថយន្ត​អូឌីស៊េរីទំនេីបបើកបុករបងធ្លាយចូលអង់ទែនទួលគោក…

ភ្នំពេញ៖ កាលវេលា​ម៉ោង២នាទី​០០រំលងអាធ្រាត្រត្រូវនឹងថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៩ មានហេតុការណ៍មួយបានកើតឡើងដោយមានរថយន្តមួយគ្រឿងម៉ាក​អូឌីស៊េរីទំនេីបបានបុករបងធ្លាយចូលអង់ទែនទួលគោកបណ្ដាលរថយន្តរងការខូចខាតយ៉ាងដំណំ​ ករណីហេតុការណ៍​នេះ​បានកើតឡើងដែលស្ថិតនៅ​ក្នុង​សង្កាត់​ទួល​សង្កែ​ទី១​,ខណ្ឌ​ឬស្សីកែវ,រាជធានីភ្នំពេញ៕

អានបន្ត

ក្តុកក្ដួលណាស់! បុរសម្នាក់លង់ទឹកស្លាប់ខណៈសុំមិត្តស្រីរៀបការនៅក្រោមទឹក​…(មានវីដេអូ)

បរទេសៈ បុរសជនជាតិអាមេរិកម្នាក់បានលង់ទឹកស្លាប់ខណៈពេលដែលស្នើសុំមិត្តស្រីរបស់ខ្លួននៅក្រោមទឹក នៅឯកោះមួយនៅឯនាយឆ្នេរនៃប្រទេសតង់ហ្សានី។ មិត្តស្រីរបស់គាត់Kenesha Antoine បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់នាងដែលមានឈ្មោះថាSteven Weber ស្នើទៅនាងតាមបង្អួចបន្ទប់សណ្ឋាគារក្រោមទឹករបស់ពួកគេនៅឯរមណីយដ្ឋានManta ដ៏ប្រណីតក្នុងZanzibar ។ នាងបានសរសេរកាលពីថ្ងៃសុក្រថា អ្នកមិនដែលចេញពីជំរៅទាំងនោះទេដូច្នេះអ្នកមិនដែលលឺចម្លើយរបស់ខ្ញុំថាចា!ចា​មួយលានដងមែនហើយខ្ញុំនឹងរៀបការជាមួយអ្នក។ វីដេអូរបស់នាងបង្ហាញពីWeber ហែលទឹកឡើងលើបង្អួចហើយចុចសរសេរដោយដៃសរសេរលើវាដែលអានថា បងមិនអាចទប់ដង្ហើមរបស់បងបានយូរដើម្បីប្រាប់អ្នកនូវអ្វីគ្រប់យ៉ាងដែលបងស្រឡាញ់ចំពោះអ្នកទេ ប៉ុន្តែអ្វីគ្រប់យ៉ាងដែលបងស្រឡាញ់ចំពោះអូន​ បងស្រឡាញ់កាន់តែច្រើនជារៀងរាល់ថ្ងៃ តើអ្នកអាចធ្វើជាភរិយារបស់ខ្ញុំ​រៀបការជាមួយខ្ញុំទេ? វាមិនច្បាស់ថាមានអ្វីខុសក្នុងការស្នើសុំនៅកោះផាមបាដែលជាគោលដៅក្រេបទឹកឃ្មុំដ៏ពេញនិយម។

អានបន្ត

ជួយស៊ែរបន្តផង! អាជ្ញាធរខេត្តសៀមរាប​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាយកចិត្តទុកដាក់ខ្ពស់ចំពោះទឹកជំនន់ ពិសេសត្រូវជួយជម្លៀសបងប្អូនប្រជាពលរដ្ឋ និងសត្វទៅរកទីទួលសុវត្ថិភាព…

ថ្នាក់ដឹកនាំខេត្តនិងអាជ្ញាធរស្រុកបានចុះពិនិត្យ និងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែងកំពុងរងគ្រោះដោយទឹកជំនន់នៅស្រុកអង្គរជុំ។ នៅរសៀលថ្ងៃទីអង្គារ​១១រោច​ខែភទ្របទ​ឆ្នាំកុរ​ឯកស័ក​ព.ស​២៥៦៣​ ត្រូវនឹងថ្ងៃទី២៤​ខែកញ្ញា​ឆ្នាំ២០១៩​លោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត​តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ ទៀ​ សីហា​ អភិបាលនៃគណ:អភិបាលខេត្តសៀមរាប​ បានចុះពិនិត្យស្ថានភាពទឹកជំនន់នៅស្រុកអង្គរជុំខេត្តសៀមរាប​ ដែលកំពុងលិចលង់មន្ទីរពេទ្យ​.សាលារៀន​.ផ្សារ.​ផ្ទះប្រជាពលរដ្ឋ​ផ្លូវ​។​ ករណីទឹកជំនន់នេះ​បានកេីតឡេីងចាប់ពីម៉ោង៨យប់​ ថ្ងៃទី២៣​ខែកញ្ញា​ឆ្នាំ២០១៩​មកម្លេះ​ ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នាបណ្តាអោយជន់លិចផ្ទះប្រជាពលរដ្ឋចំនួន​ ៤២០​ខ្នង​នៅឃុំដូនពេង​ ក្នុងនោះមាន​ផ្ទះប្រមាណ៣០០ខ្នង​ ស្ថិតនៅភូមិបេង​ និងភូមិខ្ចាស់​មានការលិចខ្លាំងជាងគេ​។ ជាមួយគ្នានេះ

អានបន្ត

គួរឲ្យរន្ធត់ណាស់! ពលករខ្មែរម្នាក់បានស្លាប់ និងរបួស៣នាក់ក្នុងករណីបាក់អាគារសំណង់ ខុនដូកម្ពស់៨ជាន់នៅប្រទេសថៃ…(មានវីដេអូ)

ប្រទេសថៃៈ ដោយយៅងតាមគណនីហ្វេសបុកដែលមានឈ្មោះថា កូន ខ្លាតូច បានសរសេររៀបរាប់ថានៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៩នេះ នៅខេត្តឈុនបុរីប្រទេសថៃ🇹🇭🇹នេះហើយជាជីវិតពលករចំណាកស្រុកនៅប្រទេសថៃ មានករណីបាក់អាគារសំណង់ ខុនដូកម្ពស់៨ជាន់នៅក្នុងតំបន់Pattaya ស្រុកបាងឡាម៉ុង ខេត្តឈុនបុរីប្រទេសថៃកើតហេតុកាលពីវេលាម៉ោង១០ព្រឹក។ ក្នុងហេតុការណ៍ដ៏រន្ធត់នេះ បណ្ដាលអោយពលករចំនួន៤នាក់ទទួលគ្រោះថ្នាក់ពលករ១ម្នាក់ស្លាប់ និងរបួស៣នាក់៖ ជនរងគ្រោះទី១.ឈ្មោះ ថន ភេទប្រុស អាយុ២០ឆ្នាំ ស្លាប់ជាពលករខ្មែរ(ជនជាតិខ្មែរ) ជនរងគ្រោះទី២.ឈ្មោះ សាន់

អានបន្ត