ក្ដៅៗ ! មានគ្រោះថ្នាក់ចរាចរណ៍បុកប៉ះគ្នារវាងរថយន្ត៣គ្រឿងបណ្ដាលឲ្យ…

ស្រុកព្រៃនប់-ព្រឹកព្រលឹមថ្ងៃទី៣០.០៨.២០១៩ វេលាម៉ោងជិត៦ព្រឹក នៅភូមិទួលទទឹង,ឃុំទួលទទឹង,ស្រុកព្រៃនប់,ខេត្តព្រះសីហនុ។ លើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ ១៨៧~១៨៨ មានគ្រោះថ្នាក់ចរាចរណ៍បុកប៉ះគ្នារវាងរថយន្ត៣គ្រឿងដែលតាមរបាយការណ៍អង្កេតពីសមត្ថកិច្ចបញ្ជាក់ថាដើមហេតុបង្កឡើងដោយរថយន្តធំ០១គ្រឿងម៉ាកHYUNDAI ពាក់ផ្លាកលេខភ្នំពេញ 3B-8737 ទិសដៅខេត្តព្រះសីហនុ-ភ្នំពេញ។ បើកបរដោយឈ្មោះ ជា កេះសន្នី,ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត,មានទីលំនៅភូមិស្រះ,ឃុំរំចេក ស្រុកព្រះស្តេច,ខេត្តព្រៃវែង។ ពេលមកដល់ចំណុចខាងលើបានធ្លាក់ក្រលុកហើយរេចង្កូតមកខាងឆ្វេងដៃចូលទៅបុករថយន្តធំ០១គ្រឿង HYUNDAIពណ៌ស ពាក់ផ្លាកលេខ,កណ្តាល 3A-1113ទិសដៅដៅផ្ទុយគ្នា(អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ)ហើយរថយន្តHYUNDAIផ្លាកលេខ,កណ្តាល 3A-1113មិនទាន់អស់ល្បឿនបានរេចង្កូតមកខាងឆ្វេងដៃចូលទៅបុករថយន្តតូច០១គ្រឿងទៀតម៉ាកSTAREXពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ,ភ្នំពេញ2BA-6331ដែលមានទិសដៅផ្ទុយគ្នាបើកបរដោយឈ្មោះHOU

អានបន្ត

ក្ដៅៗ ! សមត្ថកិច្ចចាប់​បាន​ឃាតក​បាញ់សម្លាប់​គ្រូបង្រៀន​នៅ​សែន​សុខ​ហើយ ឃាតកតគឺជាប្រពន្ធរបស់គាត់….

ភ្នំពេញ​ ៖ ករណី​លោកគ្រូ​បង្រៀន​ម្នាក់​ត្រូវ​បាន​គេ​បាញ់សម្លាប់​កាលពី​កណ្តាល​អធ្រាត្រ​ថ្ងៃ​ទី​២៧ខែសីហាឆ្នាំ​២០១៩​នៅ​ភូមិ​សំរោង,សង្កាត់​ឃ្មួញ,ខណ្ឌ​សែន​សុខ​នោះ,ឥឡូវនេះ​ប៉ូលិស​ស្រាវជ្រាវ​ចាប់បាន​ឃាតក​ឃើញ​នៅ​ល្ងាច​ថ្ងៃទី​២៩ ខែសីហា​នេះដែល​ជា​ឃាតក​គឺ​នាង​ជា​ប្រព​ន្ធ​របស់​សព​បាន​ជួល​ឃាតក​ជា​បក្ខ​ពួក​សម្លាប់​តែ​ជនដៃដល់​កំពុង​រត់គេច​ខ្លួន​។​ ជនជាប់ចោទ​ដែល​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ខាងលើឈ្មោះឃឿនស៊ី​ហ៊​ន,ហៅ​ស៊ី​(ហ៊​ន)ភេទ​ស្រី​អាយុ​២៦​ឆ្នាំគ្មាន​មុខរបរ​ស្នាក់នៅ​ជាមួយ​ប្តី​(​សព​ឈ្មោះ រឿន រតនា​)នៅ​ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួញ,ខណ្ឌ​សែន​សុខ,ក្បែរ​កន្លែងកើតហេតុ​ខាងលើ។ ​ជនសង្ស័យ​ឈ្មោះឃឿន ស៊ី​ហ៊​ន ត្រូវ​បាន​ចាប់ខ្លួន​ក្រោយពេល​ប៉ូលិស​ជំនាញ​ព្រហ្មទណ្ឌ​បាន​ធ្វើ​ការ​ស៊ើបសួរ​ស្រាវជ្រាវ​អ្នកជិតខាង​រួម​ទាំង​សាច់ញាតិ​ខាង​ជន​រងគ្រោះ​(​សព​)​បានដឹង​តម្រុយ​មក​ថាកន្លងមក​ជនសង្ស័យ​ជា​ប្រព​ន្ធ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ជាមួយ​ប្តី(​ជា​ជនរងគ្រោះ​)ក៏​ហៅ​មក​សាកសួរដេញដោល​ជា​ច្រើនចំណុច​គួរ​ឲ្យ​សង្ស័យ​ដំបូង​នាង​បាន​កុហក​ប៉ូលិស​ថាជនរងគ្រោះ​មកពី​ផ្ទះ​មិត្តភក្តិ​ស្រីនៅ​ព្រែកលៀបប៉ុន្តែ​បងប្អូន​ខាង​ជនរងគ្រោះ​ថា ជនរងគ្រោះ​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុកកំណើត​ភូមិ​ស្វាយជ្រុំស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល ទៅវិញ​។ ទី​បញ្ចប់​នាង​ជនសង្ស័យ​ជា​ប្រព​ន្ធ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថានាង​ជា​អ្នក​រៀបចំ​ផែនការ​បាញ់សម្លាប់​ប្តី​របស់​ខ្លួនឯងដោយសារ​ជនរងគ្រោះ​ជា​ប្តី​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ទើប​នាង​សម្រេចចិត្ត​ដូច្នេះ​។ នាង​បាន​បញ្ជាក់​ថាកន្លងមក​ប្តី​របស់​នាង(​សព​)មាន​ទំនាស់​ជាមួយ​នាង​រស់នៅ​មិន​ចុះសម្រុង​គ្នា,ហើយក៏​ធ្លាប់​បាន​ទំនាស់​ពាក្យសំដី​គ្នា​ជាមួយ​ឈ្មោះ មករា ជា​អតីត​មិត្ត​ប្រុស​របស់​នាង​ផងដែរទើប​នៅ​ថ្ងៃ​ទី​២៥ខែសីហាឆ្នាំ​២០១៩ នាង​បាន​ទូរស័ព្ទ​ណាត់​ជួប​គ្នា​រៀបចំ​ផែន​ការ​បាញ់សម្លាប់​ប្តី​ខ្លួន​ដោយ​ឲ្យ​បក្ខពួក​មិត្ត​ប្រុស​(​សា​ហាយ​)​ឈ្មោះ មករាមាន​កាំភ្លើង​ជា​អ្នកធ្វើ​សកម្មភាព​សម្លាប់​។ នាង​ជនសង្ស័យ​បាន​បន្តថា​លុះ​ថ្ងៃ​ទី​២៧ខែសីហាឆ្នាំ២០១៩

អានបន្ត

សាហាវជាងសត្វតិរច្ឆានទៀត ! ម្ដាយវ័យចំណាស់ម្នាក់​ត្រូវកូនប្រុសតិរច្ឆានវាយ​បណ្ដាលឲ្យស្លាប់….

កំពង់ស្ពឺ៖​ នៅថ្ងៃទី២៩ខែសីហាឆ្នាំ២០១៩ មានករណីហិង្សាក្នុងគ្រួសារវាយបណ្តាលឲ្យស្លាប់ នៅចំនុចភូមិត្រពាំងថ្ម ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។មូលហេតុ៖ កូនប្រុស អកត្តញូ01នាក់សុំលុយម្តាយទិញថ្នាំញៀន មិនបានទាញឈើជ្រុងវាយម្តាយស្លាប់។ កូនប្រុសអកត្តញូ មានឈ្មោះ ភាញ ភី អាយុ31ឆ្នាំ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ។ ជនរងគ្រោះដែលត្រូវជាម្តាយមានឈ្មោះ ឌុល រឿន

អានបន្ត

សូមជួយស៊ែរបន្តផងក្រែងមានអ្នកស្គាល់ ! ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់រត់លេងទឹកភ្លៀងតាមផ្លូវ បែរជាង្វេងផ្ទះរកផ្លូវទៅវិញមិនឃើញ…

ភ្នំពេញ៖ ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ចេញពីផ្ទះរត់លេងទឹកភ្លៀងតាមផ្លូវបែជាវង្វេងផ្ទះរកផ្លូវទៅវិញមិនឃើញសមត្ថកិច្ចប្រទះជួបកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី២៩ខែសីហាឆ្នាំ២០១៩នៅតាមផ្លូវក្នុងភូមពោងពាយ,សង្កាត់ភ្នំពេញថ្មី,ខណ្ឌសែនសុខ,រួចនាំយកទៅសំចតនៅសាលាសង្កាត់ភ្នំពេញថ្មីប្រកាសស្រាវជ្រាវស្វែងរកឪពុកម្តាយ។ ក្មេងប្រុសវង្វេងផ្ទះឈ្មោះប៊ុនហួរអាយុ៩ឆ្នាំមានឪពុកឈ្មោះ វី មុខរបររត់ម៉ូតូកង់បី,ម្តាយឈ្មោះវីមុខរបរបម្រើការងារនៅហាង,ភោជនីយដ្ឋាន,មានបងប្អូន៣នាក់,រូបគេជាកូនច្បងនិងប្អូនស្រី២នាក់ទៀត។ តាមការរៀបរាប់របស់ក្មួយប្រុសខាងលើបានឲ្យដឹងខ្លះៗថាគាត់មិនបានស្គាល់ផ្ទះកន្លែងក្រុមគ្រួសារស្នាក់នៅឡើយទើបមកពីខេត្តបាត់ដំបងមកលេងឪពុកម្តាយនៅក្រុងភ្នំពេញហើយនៅរសៀលថ្ងៃទី២៩នេះឪពុកចេញទៅរត់កង់បីបាត់ម្តាយចេញទៅធ្វើការងារនៅហាងនៅផ្ទះជួល៣នាក់បងប្អូនខណៈដែលមេឃធ្លាក់ភ្លៀងរូបគេចេញរត់មកលេងទឹកភ្លៀងតាមផ្លូវ ទើបវង្វេងរកផ្លូវទៅផ្ទះវិញមិនឃើញដើរតាមផ្លូវមកដល់ខាងលិចសាលាសង្កាត់ភ្នំពេញថ្មីសមត្ថកិច្ចឃើញនាំយកមកសំចតនៅសាលាសង្កាត់ភ្នំពេញថ្មីហើយប្រកាសស្វែងរកឪពុកម្តាយ ដើម្បីមកទទួលយកទៅវិញ ៕

អានបន្ត

សំណាងមួយក្នុងមួយម៉ឺនគ្រោះថ្នាក់ ! រថយន្តស្ទូចមួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នបត់ស្តាំជ្រុលកៀរម៉ូតូZOOMER…

ភ្នំពេញៈ ស្ត្រីម្នាក់រួមជាមួយកូនប្រុសម្នាក់រងរបួសស្រាលម៉ូតូរងខូចខាតមួយកំណាត់មុខបន្ទាប់ពីមានរថយន្តស្ទូចបើកបរខ្វះការប្រុងប្រយ័ត្នបត់ស្តាំជ្រុលកៀរម៉ូតូZOOMER កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២៩ខែសីហាឆ្នាំ២០១៩,ស្ថិតនៅចំណុចស្តុបណតប្រីដ,ផ្លូវណតប្រីដ,កែងផ្លូវ២០០៤,ភូមិស្លែងរលើង,សង្កាត់អូរបែកក្អម,ខណ្ឌសែនសុខ។ តាមប្រភពនៅកន្លែងបានឲ្យដឹងថាមុនកើតហេតុរថយន្តស្ទូចម៉ាកហុីយ៉ាន់ដាយពណ៌សបើកតាមផ្លូវ២០០៤ពីកើតទៅលិចដល់ចំណុចខាងលើបត់ស្តាំឡើងផ្លូវណតប្រីដក៏ជ្រុលកៀរម៉ូតូ ZOOMER ជិះ២នាក់ម្តាយកូនក្នុងដំណើរស្របទិសបណ្តាលឲ្យដួលរងរបួសស្រាលតែម៉ូតូរងខូចខាតខ្ទេចមួយកំណាត់មុខ ។ ក្រោយកើតហេតុនគរបាលប្រចាំគោលដៅខាងលើបាញ់ថ្នាំចំណាំទុករួចយករថយន្តម៉ូតូដាក់គៀនខាងឲ្យភាគីទាំង២ធ្វើការសម្របសម្រួលគ្នាជាលទ្ធផលត្រូវបានភាគីរថយន្តបង្ក ចេញសងថ្លៃខូចខាតដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

អានបន្ត

សម័យមុនគេចិញ្ចឹមសត្វយកកូន ប៉ុន្តែសម័យថ្មីជនជាតិចិន ចិញ្ចឹមស្ត្រីខ្មែរយកកូនតាមរយៈចាក់មេជីវិតឲ្យពពោះជំនួស ត្រូវសមត្ថកិច្ចបង្រ្កាប់ជាង៤០នាក់

ភ្នំពេញ ៖ ករណីបង្ក្រាប់បុរសជនជា​តិចិនដែលចិញ្ចឹមស្ត្រីខ្មែរសរុប​​​​​​​​​​​​​​​​​​​ចំនួន៤០នាក់ដើម្បីយកកូនគិតមកដល់ថ្ងៃនេះមានរយះពេលជាមួយឆ្នាំហើយពោលគឺបង្ក្រាប់នៅវេ​​​​​​​​​​​លាម៉ោង​​​​​​​​​៧​​​​​​​និង៣​​​​​​​​​​០នាទីយប់ ​​​​​​​​​​​​ថ្ងៃទី២១ខែមិ​​​​​​​​​​​​ថុនាឆ្នាំ២០​​​​​​​​​​​​​​១៨ នៅ​​​​​​​​​​​​​​​ចំណុចផ្ទះវីឡាមួយកន្លែង លេខ២Aនិង៩A ក្រុម៤ ភូមិ​​​​​​​​​​​៤,សង្កាត់ច្រាំងចម្រេះខណ្ឌឫស្សីកែ​​​​​​​​​​​វ បន្ទាប់ពី​​​​​​​​​​​​​​​​​​​​​​​សមត្ថកិច្ចជំនាញបានរកឃើញថា ស្ត្រីខ្មែរទាំង​​​​​​​​​​នេះកំពុង​​​​​​​​​​ពពោះឱ្យជ​​​​​​​​​​​​​​​​​​​​​​​នជា​​​​​​​​​​​​​​​​​​​​តិចិនតាមរ​​​​​​​​​​​យៈការចា​​​​​​​​​​ក់មេជីវិត។ សូមរំលឹកថាប្រ​​​​​​​​​​​​តិបត្តិការប​​​​​​​​​​​ង្ក្រាបនិងឃាត់ខ្លួ​​​​​​​​​​​​​​​​​​​​​នជនជាតិចិន​​​​​​​​​​​​និងស្ត្រីខ្មែ​​​​​​​​​​​​​​​​​​​​រកំពុងមានផ្ទៃពោះខាងលើនេះ​​​​​​​​​​​ត្រូវបានធ្វើឡើ​​​​​​​​​​​​ងក្រោមកិ​​​​​​​​​​ច្ចសហការរវា​​​​​​​​​​​ងកម្លាំងនគរបា​​​​​​​​​​​លខណ្ឌឫស្សី​​​​​​​​​​​​​​​​​​​​​​​​កែវ កម្លាំងការិយាល័យជួញដូរផ្លូវភេទ និងកា​​​​​​​​​​​រពារអនីតិជន ​​​​​​​​​​​​​​​អាជ្ញាធរខណ្ឌ ឬ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្សីកែវ និងកម្លាំងក​​​​​​​​​​ងរាជអាវុ​​​​​​​​​​​​​​​​​​​​​​ធហត្ថខណ្ឌឬស្សីកែវ ដោយមាន​​​​​​​​​​​ការសម្របសម្រួ​​​​​​​​​​​​លពីលោកកួ​​​​​​​​​​​​​​​​​​​​ច គឹមទ្បុង ព្រះរាជអាជ្ញា​​​​​​​​​រងសាលាដំ​​​​​​​​​​​បូងរាជ​​​​​​​ធានីភ្នំពេញ។ ប្រតិបត្តិក​​​​​​​​​​​ការខា​​​​​​​​​​​​ងលើនេះបាន​​​​​​​​​​​សម្រេចលទ្ធ​​​​​​​​​​​​ផលដោយធ្វើការ​​​​​​​​​​​ឃាត់ខ្លួនមនុ​​​​​​​​​​​​​​​​​​​​​​​​ស្សសរុបចំនួន៤០នាក់ក្នុងនោះ​​​​​​​​​​​​រួមមាន​​​​​​​​​​​​បុរសជនជាតិចិ​​​​​​​​​​​​​​​នម្នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​ឈ្មោះ

អានបន្ត

បុរសម្នាក់ បើករថយន្តលឿនដូចហោះទៅបុកម៉ូតូមួយគ្រឿង អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗ…

(ភ្នំពេញ)៖ នៅវេលាម៉ោងជាង១០យប់ថ្ងៃទី២៨ខែសីហាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ១០០៣កែងផ្លូវលេខ១៩៨២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក LEXUS RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2M-3407 ក្នុងល្បឿនលឿនក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុកម៉ូតូនារីរងគ្រោះដែលកំពុងតែធ្វើដំណើរតាមបណ្ដោយផ្លូវ ១០០៣ក្នុង ទិសដៅពីជើងទៅត្បូងចំពេញមួយទំហឹងបណ្ដាលឲ្យអូសជា១០ម៉ែត្រទាំងនារីរងគ្រោះ បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ ភ្លាមៗនោះរថយន្តបង្កខាងលើមិនបានឈប់នោះទេ ថែមទាំងព្យាយាមបើករត់រហូតដល់ចំណុចវត្តសំរោងអណ្ដែត

អានបន្ត

សាហាវណាស់ ! ស្រី្តម្នាក់ជាម្ចាស់ហាង ច័ន្ទ សាឡន​ ម្នាក់បង្កហិង្សាបណ្តាលឲ្យនារីម្នាក់រងរបួសជាច្រើនកន្លែង…

ភ្នំពេញៈ ករណីហិង្សារមួយដែលបណ្តាលឲ្យរងរបួសទាំងសងខាងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទី​ថ្ងៃទី២៨ខែសីហាឆ្នាំ២០១៩ ស្ថិតនៅខាងក្រោយផ្សារវិនមីង,ភូមិត្រពាំងថ្លឹង២,សង្កាត់ចោមចៅ១,ខណ្ឌពោធិ៍សែនជ័យ,រាជធានីភ្នំពេញ។ តាមប្រភពពីភាគី(ក)ដែលមានឈ្មោះចាន់ថា,មុខរបរជាងអ៊ុតសក់ ស្នាក់នៅភូមិកើតហេតុបានឲ្យដឹងថានៅពេលកើតហេតុរូបខ្លួនធ្លាប់ធ្វើការនៅកន្លែងកើតហេតុរួចក៍ម់បានឈប់តាំងពីយូណាស់មកហើយ ហើយពេលកន្លងមកក៏ធ្លាប់ទាក់ទងគ្នាតាមទូរស័ព្វតែមិនដែលចុះសម្រុងគ្នានោះទេរហូតមកដល់ថ្ងៃកើតហេតុជនរងគ្រោះបានដើរកាត់កន្លែងជនបង្កដែលមានឈ្មោះ(ភាគីខ)ឡុញ ចន្នី ភេទស្រីអាយុ៣៦ឆ្នាំមុខរបរជាងអ៊ុតសក់។ ម្ចាស់ហាងច័ន្ទ សាឡន ពេលនោះម្ចាស់ហាងបានហៅជនរងគ្រោះឲ្យចូលក្នុងរួចនិយាយគ្នាក៏ទាក់ពាក្យសម្តីគ្នាទើបជនបង្កម្ចាស់ហាងបានទះកំភ្លៀងជនរងគ្រោះរួចយកកន្រ្តៃមកចាក់បណ្តាលឲ្យរងរបួសជាច្រើនកន្លែងក៏មានការតដៃគ្នាទៅវិញទៅមកបណ្តាលឲ្យរងរបួសទាំងសងខាង។ ទើបក្រោយកើតហេតុរាយការណ៍ទីសមត្ថកិច្ចចុះឃាត់ខ្លួនតែម្តង។ ក្រោយកើតហេតុជនបង្កត្រូវបានក៏សាងសំណុំរឿងបញ្ជូនបន្តតាមនិតិវិធី៕

អានបន្ត

ព្រោះតែការធ្វេសប្រហែស ! ទើបបណ្តាលឲ្យកូនស្រីជាទីស្រលាញ់ស្លាប់បាត់បង់ជីវិតដោយសារតែ…

ពិតជាអាសូរណាស់! នៅថ្ងៃទី28.សីហា.ឆ្នាំ2019 វេលាម៉ោង09:30នាទី មានករណីដ៍គួរឲ្យអាណិតមួយដោយកុមារីម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែការធ្វេសប្រហែសរបស់ម្តាយជាប់រវល់លក់ឥវ៉ាន់ ទើបបណ្តាលឲ្យកូនស្រីជាទីស្រលាញ់មានឈ្មោះ រ៉ង លីហេង អាយុ15ខែធ្លាក់ចូលរន្ធលូស្លាប់បាត់បង់ជីវិតនៅចំណុចសាលារៀនបុះត្របែកស្ថិតក្នុងភូមិបុះត្របែក,ឃុំត្រពាំងព្រីង,ស្រុកទឹកឈូ,ខេត្តកំពត។ ដូច្នេះហើយសូមឪពុកម្ដាយគ្រប់រូបមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះកុមារតូចៗ៕

អានបន្ត

សុំអត់យល់បានអត់! 🙄🤔យប់មិញសមត្ថកិច្ចប្រើហឹង្សាលើអ្នកសារព័ត៌មាននៅភ្នំពេញ ព្រឹកមិញនេះប្រើហឹង្សាមកលើពលរដ្ឋរឿងផ្ទួនៗពេកហើយ..(មានវីដេអូ)

តាមរយៈគណនីហ្វេសបុក ដែលមានឈ្មោះថាកូន ខ្លាតូចបានសរសេរថា ខ្ញុំសុំអត់យល់បានអត់🙄🙄🤔🤔 យប់មិញសមត្ថកិច្ចប្រើហឹង្សាលើអ្នកសារព័ត៌មាននៅភ្នំពេញ ព្រឹកមិញនេះប្រើហឹង្សាមកលើពលរដ្ឋរឿងផ្ទួនៗពេកហើយ… កាលពីព្រឹកថ្ងៃទី២៨ សីហា ២០១៩ មានការភ្ញាក់ផ្អើលពេញក្រុងប៉ោយប៉ែតដោយសារទំនាស់ពាក្យសម្តី រវាងពលរដ្ឋនិងសមត្ថកិច្ច បានធ្វើឲ្យសមត្ថកិច្ចខឹងរហូតធ្វើឲ្យទាត់មួកសុវត្តភាព និង ម៉ូតូរបស់ពលរដ្ឋ។ ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុច ចុងស្រង់ស្ថិតនៅភូមិសាមគ្គី សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អាងខ្លួនជាសមត្ថកិច្ចប្រើហិង្សាដាក់ប្រជាពរដ្ឋ ខុសឬត្រូវនិយាយគ្នាបានកុំប្រើហិង្សាដាក់គ្នា

អានបន្ត