សូមចូលរួមរំលែកទុក្ខផង ! ក្មេងប្រុសម្នាក់បានបាត់បង់ជីវិតដោយសារគ្រោះង្នាក់ចរាចរណ៍….

កាលពីព្រឹកថ្ងៃទី 27/07/2019 វេលាម៉ោង 07:40នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យ ស្លាប់ ក្មេងប្រុស 01នាក់ អាយុ07ឆ្នាំ ។ ហេតុការណ៍បានកើតនេះនៅតាមបណ្តោយផ្លូវជាតិលេខ7 ចន្លោះគីឡូម៉ែត្រលេខ 419-420 ត្រង់ចំណុចអូរកណ្តៀង ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។ សូមចូលរួមរំលែកទុក្ខផង។

អានបន្ត

ពិតជាចង្រៃណាស់ ! បុរសម្នាក់ខឹងសុំលុយម្តាយ 20$ មិនបាន ទិញសាំងដុតផ្ទះឆេះគ្មានសល់

កាលពីរយៈពេលប្រហែលជាមួយខែមុនមានករណីមួយដែលបុរសម្នាក់ខឹងឪពុកម្ដាយរបស់គាត់មិនដណ្ដឹងប្រពន្ធអោយ ក៍បានសម្រេចចិត្តដុតផ្ទះចោល។ ទង្វើនេះធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកហួសចិត្ត ដោយអ្នកខ្លះក៍ជេរ ។-ល-។ ប៉ុន្តែថ្ងៃនេះមានករណីប្លែកមួយទៀតហើយដោយ បុរសម្នាក់ខឹងសុំលុយម្ដាយ ២០$មិនបានក៍ដុតផ្ទះចោល។ ករណីនេះបានកើតហេតុនៅថ្ងៃ 27/07/2019 កាលពីវេលាម៉ោង 14:00នាទី ដោយហេតុសុំលុយម្តាយ 20$ មិនបាន ទិញសាំងដុតផ្ទះខ្ទេច។ ហេតុការណ៍បានកើតឡើង នៅភូមិព្រៃក្តី ឃុំធម្មតាអរ ស្រុកសំរោងទង

អានបន្ត

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ករណីលួចទូរស័ព្ទ

ខេត្តត្បូងឃ្មុំ:កាលពីថ្ងៃ២៧ ខែកក្ដដា ឆ្នាំ២០១៩វេលាម៉ោង​ ០៤និង៤៥នាទី មានករណីចោរកម្ម(លួចទូរសព្ទ័)មួយបានកើត ឡើងត្រង់ចំណុចភូមិជ្រួយ សង្កាត់វិហាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ប្រព្រឹត្តដោយជន សង្ស័យឈ្មោះ សេង​ ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ កោះចិន​ ឃុំព្រែកក្ដាម ស្រុកពញ្ញាឮ ខេត្តកណ្ដាល។

អានបន្ត

រថយន្តដឹកស្រាបៀរ និងទឹកបរិសុទ្ធមួយគ្រឿង បើកៗស្រាប់តែបែកកង់មុខ រួចក៍ក្រឡាប់ខ្លួនឯង…

ស្រុកស្ទឹងហាវ-រថយន្តដឹកស្រាបៀរនិងទឹកបរិសុទ្ធមួយគ្រឿងក្រឡាប់ខ្លួនឯង កាលពីម៉េាង11:00នាទីថ្ងៃត្រង់ថ្ងៃទី27 ខែកក្តដា ឆ្នាំ2019 លើតិរវិថី សម្ដេចហ៊ុនសែន ស្ថិតនៅក្រុម4ភូមិ4ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបញ្ជាក់ថា រថយន្តនេះ ពណ៌ក្រហមស្លាកលេខព្រះសីហនុ2A-8979 មានទិសដៅពីក្រុងព្រះសីហនុ ឆ្ពោះមកស្រុកស្ទឹងហាវ លុះមកដល់ចំណុចខាងលើរថយន្តបែកកង់មុខ រួចក៍ក្រឡាប់ទៅខាងឆ្វេងដៃដោយខ្លួនឯង ប៉ុន្តែមិនមានមនុស្សរងគ្រោះធ្ងន់ធ្ងរទ ។ អ្នកបើកបរឈ្មោះ ជៀន

អានបន្ត

មិនត្រឹមតែស្អាតទេហើយថែមទាំងចិត្តល្អទៀត! ដេនី ក្វាន់ បានយកអំណោយ និងថវិការទៅជូនអ្នកដែលមានជីវភាពខ្វះខាតចំនួន៤គ្រួសារ…

ប្រិយមិត្តច្បាស់ជាស្គាល់ច្បាស់ហើយ អ្នកនាងដេនី ក្វាន់ ដែលចូលចិត្តលេងខ្លួនស៊ីចស៊ី បញ្ចេញសាច់យ៉ាងត្រលុកត្រលុនរបស់នាង នៅក្នុងបណ្តាញសង្គមនានា ។ តែកាលពីថ្មីៗនេះ អ្នកនាងបានសរសេររៀបរាប់ថា ថ្ងៃនេះថ្ងៃសៅរ៍មិនបានដេីរលេងអីទេ គឺមកចែកទានជូនពូមីង ដែលមានជីវភាពខ្វះខាតចំនួន៤គ្រួសារ នៅក្បែរចំការរបស់ខ្ញុំ។ និយាយទៅមួយជីវិតរបស់ខ្ញុំគ្មានអ្វីសប្បាយចិត្តជាងពេលដែលបានជួយមនុស្សកំពុងពិបាកនោះទេ ខ្ញុំមិនមែនអ្នកមានអីទេ តែអ្វីដែលខ្ញុំមាននោះគឺទឹកចិត្ត😍😍😍ជីវិតមនុស្សម្នាក់ៗគ្មាននរណាចង់ក្រនោះទេ ចឹងហេីយបេីយេីងមានបានគួរតែចែករំលែកដល់អ្នកក្រខ្សត់ខ្លះក៏មិនក្រដែរ ព្រោះមិនដែលលឺថាក្រនិងធ្វេីបុណ្យចែកទានផង ។

អានបន្ត

ស្ត្រីម្នាក់សង្ស័យមានវិបត្តិក្នុងគ្រួសារ ដឹកដៃកូនប្រុសអាយុប្រហែល៧ឆ្នាំ មកបម្រុងលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារតែបាន…

ភ្នំពេញ៖ វេលាម៉ោងជិត៣រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ស្ត្រីម្នាក់សង្ស័យមានវិបត្តិក្នុងគ្រួសារ ដឹកដៃកូនប្រុសអាយុប្រហែល៧ឆ្នាំ មកបម្រុងលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារ ។ តែពិតជាសំណាងល្អណាស់ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅក្បែរនោះឃើញជួញឃាត់ទាន់ពេលវេលា ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អានបន្ត

កុំដាច់ចិត្តអូសរំលងអី! អាណិតគាត់ណាស់តិចក្តីច្រើនក្តីសូមមេត្តាជួយគាត់ផង គាត់មានជំងឺដុះសាច់ក្នុងក្រពះធ្ងន់ធ្ងរ ប្តីក៏គ្មានកូនក៏គ្មាន…

តាមរយៈគណនីរបស់បងប្រុសម្នាក់ ដែលមានឈ្មោះថា Huy Ou Dom បានសរសេររៀបរាប់ថា អាណិតគាត់ណាស់តិចក្តីច្រើនក្តីសូមមេត្តាជួយគាត់ផង..!គាត់មានជំងឺដុះសាច់ក្នុងក្រពះធ្ងន់ធ្ងរ..ប្តីក៏គ្នានកូនក៏គ្នានសព្វថ្ងៃស្នាក់នៅជាមួយក្មួយ នៅភូមិខ្នាច ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ..។ អាស្រ័យហេតុនេះហើយ ប្រសិនបងប្អូន សប្បុរសជន ចង់ជួយគាត់អាច ទំនាក់ទំនងតាមរយៈ លេខទូរសព័្ទ 0882561586 លេខគាត់ផ្ទាល់ រឺទាក់ទងមកលេខខ្ញុំបាទផ្ទាល់

អានបន្ត

ច្បាស់ការណ៍ហើយ ! ជនបរទេសទាំងពីរនាក់ប្ដីប្រពន្ធមិនបានជ្រុះបាត់ការបូបលុយនិង បាត់Passport ទេ

មុននេះបន្តិចយោងតាមគណនីយហ្វេសប៊ុកមួយឈ្មោះSam Nangបានសរសេររៀបបញ្ជាក់អំពីជនបរទេស២នាក់នោះថា៖ ជនបរទេស ប្តី-ប្រពន្ធ និងកូន តាមរយៈការសាកសួរផ្ទាល់របស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ច្បាស់ការថា ជនបរទេសទាំងពីរនាក់មិនបានជ្រុះបាត់ការបូបលុយនិង បាត់Passport ទេពួកគាត់ជាអ្នកទេសចរជនជាតិរុស្សី ប្រពន្ធជាអ្នកគូររូបពួកគេបានចាក់ចេញពីប្រទេស1ឆ្នាំហើយ ។ ចំពោះបញ្ហារបង្ហោះរូបពួកគាត់នៅលើបណ្តាញសង្គមពួកគាត់មិនបានដឹងខ្លូនសោះ ហើយថ្ងៃស្អែកនេះពួកគាត់បន្តដំណើរទៅកាន់ប្រទេសថៃ ។

អានបន្ត

ក្ដៅៗ ! ប្រធាន អនុប្រធាន និងមន្ត្រី មន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ត្រូវ ACU ចាប់ខ្លួន…..

(ពោធិ៍សាត់)៖ ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចុះទៅឃាត់ខ្លួននៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ នៅខេត្តពោធិ៍សាត់ផ្ទាល់តែម្តង។ ការចុះទៅឃាត់ខ្លួននេះ ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយផ្ទាល់តែម្តង។ យោងតាមប្រភពបានបញ្ជាក់ថា មន្ត្រីដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននេះ រួមមាន៖ *ទី១៖ ឈ្មោះ

អានបន្ត

(មានវីដេអូ) ជួយស៊ែរម្នាក់មួយផង! ដើម្បីរកយុត្តិធម៍អោយគ្រួសារបងប្រុសផង គ្រោះថ្នាក់ចរាចរណ៍ជិត1ខែហើយ តែសមត្ថកិច្ចខណ្ឌ័សែនសុខគ្មានដំណោះស្រាយចំពោះជនក្រីក្រសោះ…

កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុច ផ្លូវ១០១៩ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ មានករណីគ្រោះថ្នាក់ចរាចរណ៍ ឡានកូរ៉េមួយគ្រឿងជិះប្រហើន និងមិនគោរពច្បាប់បណ្តាលឲ្យបុក កង់បីឥណ្ឌារមួយគ្រឿងដែលកំពុងដឹកគ្រួសារចំនួន៧នាក់ បណ្តាលឲ្យកូនក្មេងបាក់ជើងបាក់ដៃ និងមានអ្នករបួសជាច្រើននាក់ទៀត។ ក្រោយមកក៍មានបងប្រុសម្នាក់បាន ដែលមានគណនីហ្វេសបុកថា Huy Ou Dom

អានបន្ត