ពលរដ្ឋ​ខ្មែរ​ម្នាក់!​ ឆ្លង​ចូល​ទៅរក​ស្ពាយ​ឈើ​នៅ​ដី​ថៃ ​ត្រូវ​ទាហាន​ថៃ​បាញ់ បណ្តាលឲ្យ​រងរបួស​ ​នៅព្រះវិហារ…

ព្រះវិហារ​:​ កាលពី​យប់​ទាបភ្លឺ​ចូល​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៩ ពលរដ្ឋ​ចំណាកស្រុក​ម្នាក់​លួច​ឡើង​ឆ្លងដែន​ចូល​ទឹកដី​ថៃ​ខុសច្បាប់​ទៅរក​ស្ពាយ​ឈើ​ប្រណីត​ចេញពី​ទឹកដី​ថៃ​មក​កម្ពុជា​តែ​ត្រូវ​ទាហាន​ថៃ​បាញ់​បណ្តាលឱ្យ​រងរបួស​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ត្រង់ចំណុច​ភ្នំ​ដាច់​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ ​។ ​ជនរងគ្រោះ​មានឈ្មោះ​ជឹម​យូ​ឡុង​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ (​រងរបួស​)​ដោយសារ​សមត្ថកិច្ច​ថៃ​បាញ់​ត្រូវ​ចំនួន​១​គ្រាប់​ចំ​គូទ​ធ្លុះ​មក​ភ្លៅ​ខាងឆ្វេង​។​ប្រភព​បន្តថា​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​សាច់ញាតិ​ដឹកនាំ​យកទៅជួយ​សង្គ្រោះ​។​ ​ទាក់ទិន​ការឆ្លង​ដែន​ខុសច្បាប់​កាលពី​ថ្មីៗ​នេះ​ លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ណែ​នាំឱ្យ​អាជ្ញាធរ​ដែនដី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ឈរជើង​នៅតាម​ព្រំដែន ​ត្រូវ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន​ឱ្យបាន​ល្អប្រសើរ​។ ​ត្រូវ​ទប់ស្កាត់​ការឆ្លង​ដែន​ឡើងទៅ​កាប់​ឈើ​ក្នុង​ទឹកដី​ថៃ​ដោយ យ​ខុសច្បាប់ របស់ ប្រជាពលរដ្ឋ ឱ្យមាន ប្រសិទ្ធិភាព​៕

អានបន្ត

ជួយស៊ែរដើម្បីរកសាច់ញាតិគាត់ផង ! ប្រទះឃើញស្ត្រីម្នាក់ដេកដួលតាមផ្លូវ របួសធ្ងន់ បញ្ជូនទៅសង្គ្រោះភ្លាមៗ

ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រទះឃើញ ស្ត្រីម្នាក់ដេកដួលតាមចិញ្ចើមផ្លូវក្នុងសភាពរបួសធ្ងន់ធ្ងរបែកក្បាល ដាច់រលាត់ជើង ហូរឈាមកក្លាក្ស ផ្លូវ៣០ម៉ែត្រ ក្នុងភូមតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ ស្ត្រីរងគ្រោះឈ្មោះ អុិត ថា អាយុ៤០ឆ្នាំ ជាមនុស្សមានវិប្បត្តិផ្លូវចិត្តមានប្តីឈ្មោះ ប៉ុម

អានបន្ត

អាណិតពួកគាត់ណាស់ ! ជនបរទេស២នាក់បានបាត់កាបូបលុយ គ្មានលុយទិញទឹកដោះគោអោយកូនបៅទើបដើរច្រៀងដើម្បីសុំលុយខ្លះ

កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ មានគណនីយហ្វេសប៊ុក​មួយឈ្មោះSokunthea Huot ដែលបានបង្ហោះនៅរូបភាពបរទេសពីរនាក់ប្តីប្រពន្ធ ដែលមានបីកូនតូចនៅជាប់ខ្លួនផងនោះ មើលទៅគួរអោយកំសត់ណាស់។ គាត់បានប្រាប់អោយដឹងថាបរទេសទាំងពីរនាក់នោះបានបាត់កាបូបកាលពីប៉ុន្មានអាទិត្យមុន។ មកពេលនេះគាត់សល់តិចតួចក្នុងខ្លួនប៉ុណ្ណោះ ហើយណាមួយទៀតពួកគាត់មានកូនតូច ដែលត្រូវបៅទឹកដោះគោទៀត ពេលនេះពួកគាត់គ្មានលុយទិញទឹកដោះគោ អោយកូនគាត់ ទើបពួកគាត់ សំរេចចិត្តដើរច្រៀងតាមផ្លូវ ដើម្បីសុំថវិកាខ្លះទុកគ្រាន់ ទិញទឹកដោះគោអោយកូន និងដូរបាយហូប។ ក្នុងនោះម្ចាស់គណនីយហ្វេសប៊ុកបានសរសេររៀបរាប់ថា៖

អានបន្ត

បងប្អូនជួយស៊ែរយកតែបុណ្យទៅ ! អាណិត​ណាស់​ ប្តី​ត្រូវ​ខ្សែ​ភ្លើង​ឆក់ពិការ​ដៃ​ទាំង​សងខាង​ បន្ទុក​ត្រូវ​ធ្លាក់​លេី​ប្រពន្ធ​ជាអ្នក​រាប់​រង

កាលពីម្សិលថ្ងៃទី ២៥ ០៧ ២០១៩ ដោយយោងតាម គណនីយហ្វេសប៊ុកលោក Pheng Vannak News បានបង្ហោះរូបមួយសន្លឹកដែលគួរអាណិតថែម ទាំងបានសរសេររៀបរាប់ថា៖ អាណិត​ណាស់​ ប្រពន្ធ​ធ្វើការ​រោងចក្រ​ ប្តី​ត្រូវ​ខ្សែ​ភ្លើង​ឆក់ពិការ​ដៃ​ទាំង​សងខាង​ បន្ទុក​ត្រូវ​ធ្លាក់​លេី​ប្រពន្ធ​ជាអ្នក​រាប់​រង​ ។ គាត់​រស់​នៅ​ភូមិក្រឡាញ់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្ត​កំពង់​ឆ្នាំង​។

អានបន្ត

សូមជួយស៊ែរបន្តផង ! លោកពូម្នាក់មានជំងឺឈឺធ្ងន់ ត្រូវការឈាមជាបន្ទាន់ គាត់បានឈាម១ប្លោកហេីយ នៅខ្វះ២ប្លោកទៀត(A+)…

ដោយយោងតាមគណនីរបស់ លោក Chan Tola បានសរសេររៀបរាប់ថា តាម​រយៈ​ Facebook ប្អូន​ស្រី​នៅ​រតនគីរី​ ===លោកពុកខ្ញុំមានជម្ងឺឈឺធ្ងន់នៅពេទ្យបង្អែកខេត្តរតនគិរី។ សូមជំនួយពីមិត្តៗ សប្បុរសធម៍ជួយបរិច្ចាគឈាមជួយគាត់ផង គាត់បានឈាម១ប្លោកហេីយ នៅខ្វះ២ប្លោកទៀត(A+)🙏🙏🙏ជួយ​បរិច្ចាក​ឈាម​អោយ​គាត់​ផង​បងប្អូន​សប្បុរសជន​អាណិត​ណាស់​គាត់​សំរាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី​26/07/2019 0979964267​ និង0883132458 ។

អានបន្ត

(មានវីដេអូ)គួរឲ្យអាណិតខ្លាំងណាស់! លោកតា ជនពិការសុខចិត្តរំកិលខ្លួនលើដី ជាមួយកង់អេតចាយមិនលើកដៃសុំទានគេ នឿយហត់ខ្លាំងពេកសម្រាកលើគម្របលូ…

មនុស្សនៅលើលោក កើតមកមានវាសនាមិនដូចគ្នាទេ ខ្លះកើតមកក្នុងត្រកូលអ្នកមាន មានលុយ មានឡាន ប្រាក់កាកចាយមិនចេះអស់ ឯអ្នកខ្លះទៀត កើតមកក្នុងគ្រួសារក្រក្រី រកព្រឹកខ្វះល្ងាច ។ ប្រសិនបើអាចរើសការចាប់កំណើតបានគ្រប់គ្នាមុខជាចង់កើតមកនៅកន្លែងស្ងប់សុខសម្បូរប្រាក់ចាយហូរហៀជាក់ជាមិនខាន ។ យោងតាមប្រភពគណនីដែលមានឈ្មោះថា Mouy Houy បានសរសេររៀបរាប់ឲ្យដឹងថា៖ «ហត់ហើយ ទៅមុខលែងរួចឡើងសម្រាកលើគម្របលូ តាមផ្លូវ ឃើញអាណិតពេកមានតែលុយបន្តិចបន្តួច

អានបន្ត

ចូលរួមត្រេកអរផង ! ភរិយារបស់លោកឧកញ្ញា ឌួង ឆាយ សម្រាលបានកូនស្រីមុននេះបន្តិច

កាលពីវេលាប៉ុន្មានម៉ោងមុននេះបន្តិចនាថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៩ ។ យោងតាមគណនីយហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ឧកញ៉ា ឌួង ឆាយ បានបង្ហោះសារមួយបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំង ដោយលោកនឹងបានឃើញមុខកូនស្រីរបស់ខ្លួននៅបន្តិចទៀតនេះហើយ។ លោកក៏បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ពូមីងបងប្អូនទាំងអស់គ្នាទាយមើលថាកូនស្រីរបស់មុខដូចខ្ញុំ រឺ ភរិយារបស់ខ្ញុំ? ភរិយាសំលាញ់អូនលំបាកហើយណា ទីបំផុតពេលវេលា 9 ខែដែលបានរង់ចាំយ៉ាងយូរបានមកដល់ឃើញមុខកូនស្រីរបស់ខ្ញុំនៅរយៈពេលបន្តិចទៀតនេះហើយណា”។

អានបន្ត

ចាប់ឃាត់ខ្លួនកូនតិរច្ឆានម្នាក់ ដែលប្រើហិង្សាទៅលើម្ដាយ ដោយចាប់ចងស្លាបសេកនឹងសសរផ្ទះហើយវាយធ្វើបាប

ខេត្តស្វាយរៀង៖ ហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិត្រោក ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ឆោម មាន ហៅ ពេជ្រ អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់ក្នុងភូមិត្រោក ឃំុគ្រួស

អានបន្ត

សូមកុំអូសរំលងអី ជួយស៊ែរបន្តផង ! សូមបងប្អូនសប្បុរសជនជួយដល់ក្មេងស្រីម្នាក់នេះផង នាងកំពុងត្រូវការឈាមចាក់បញ្ចូលជាបន្ទាន់

យោងតាមគណនីយមួយដែលមានឈ្មោះថា៖ Chan Tola បានសូមអំពាវនាវដល់បងប្អូនសប្បុរសជនដើម្បីជួយបរិច្ឆាគឈាមជួយសង្គ្រោះក្មេងស្រីម្នាក់ដែលកំពុងត្រូវការជាបន្ទាន់។ដោយក្នុងនោះគាត់បានសរសេររៀបរាប់ថា៖ សូមបងប្អូនសប្បុរសជនជួយដល់ក្មេងស្រីម្នាក់នេះផងគាត់កំពុងត្រូវការឈាមចាក់បញ្ចូលជាបន្ទាន់ ស្ថានភាពជំងឺគាត់មានតាំងពីអាយុ 1 ឆ្នាំរហូតដល់ 8 ឆ្នាំគឺត្រូវការបញ្ចូលឈាមជារៀងរាល់ខែ ។ ជំងឺរបស់ក្មួយស្រីមិនអាចជាបានទេប៉ុន្តែម្ដាយរបស់គាត់អស់លទ្ធភាពនឹងរកឈាមដើម្បីចាក់បញ្ចូលជួយដល់កូនរបស់គាត់ណាស់ បើអញ្ចឹងហើយសូមបងប្អូនសប្បុរសជនជួយបរិច្ចាគឈាមជួយដល់ក្មេងស្រីនេះផងគាត់សម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ។តាមរយៈលេខទូរស័ព្ទរបស់ម្ដាយអ្នកជំងឺ070682861🙏🙏🙏🙏

អានបន្ត

ជួយស៊ែរបន្ត! សូមបងប្អូនណាចិត្ដល្អជួយគាត់ផង បងប្រុសម្នាក់មានជំងឺមហារីកដំណាក់កាលចុងក្រោយ គាត់ត្រូវការឈាមប្រភេទអីក៏បាន…

កាលពីពេលថ្មីៗនេះ តាមរយៈគណនីហ្វេសបុក របស់លោក Vanny Seven បានបង្ហោះសារនិយាយរៀបរាប់ថា ហឹមអាណិតគាត់ណាស់!បងប្អូនណាចិត្ដល្អជួយខ្ញុំបន្តិចបានទេ👏😭😭 ខ្ញុំមិនចង់បាត់បង់បងប្រុសទេ😭😭 😭😭 ពេលខ្លះចេះតែសើចលួងខ្លួនអែងតែធាតុពិត​ បងប្រុសខ្ញុំ គាត់ជិតចាកឆ្ងាញពីពួកខ្ញុំហើយ ហើយព្រោះគ្មានឈាមដូរអោយបងប្រុស😭😭😭 គាត់មានជំងឺមហារីកដំណាក់កាលចុងក្រោយ😭😭 បើបងៗមិត្ដៗមានចិត្ដអាណិតខ្ញុំ ក៏ដូចជាបងប្រុសខ្ញុំ អាចផ្ដល់ឈាមអោយគាត់រស់បានត្រឹម១ខែ២ខែទៀត គ្រាន់មើលមុខបង ឈាមប្រភេទអីក៏បានព្រោះយើងអាចដូរពេទ្យបានបងៗមិត្ដៗ😭👏 នេះលេខខ្ញុំ

អានបន្ត