សូមបងប្អូនចូលរួមឧបត្ថម្ភ ត្រឹមតែ ១០០០រៀល ដើម្បីរៀបចំព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏អស្ចារ្យ ឆ្នាំ២០២០

កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ បើយោងតាមហ្វេសប៊ុករបស់ “ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០” បានបង្ហោះសារមួយ ប្រាប់ឲ្យដឹងថា “១០០០៛ ដើម្បីរៀបចំព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏អស្ចារ្យ ឆ្នាំ២០២០!!! ១០០០៛ ដើម្បីបន្តដំណើរបេសកម្មថែរក្សាវប្បធម៌ដ៏ចំណាស់មួយនេះ យើងខ្ញុំកំពុងតែរង់ចាំនូវវត្តមានរបស់ពុកម៉ែបងប្អូនក្នុងការចូលរួម។ សូមអរគុណសម្រាប់ការគាំទ្រ និងជួយផ្សព្វផ្សាយសិល្បៈបុរាណខ្មែរ ! សូមលោក លោកស្រី ចូលរួមឧបត្ថមថវិការ១០០០៛ សម្រាប់ព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏អស្ចារ្យនាឆ្នាំ២០២០។

អានបន្ត

អាណិតខ្លោចចិត្ត ! ក្មេងប្រុសម្នាក់វង្វេងផ្លូវ គាត់ថាឃ្លានបាយណាស់ អត់បាយបីថ្ងៃហើយ សូមជួយស៊ែរឲ្យឪពុកម្តាយគាត់បានឃើញផង….(មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ គេប្រទះឃើញ K01 បានបង្ហោះវីដេអូពីក្មេងប្រុសម្នាក់ ដែលបានវង្វេងផ្លូវ ហើយអ្វីដែលរឹតតែខ្លោចចិត្តបំផុតនោះ ក្មេងប្រុសម្នាក់នេះថាគាត់ឃ្លានបាយណាស់ ព្រោះអត់បាយញុាំបីថ្ងៃទៅហើយ តែចេះសំណាងល្អ មានបងប្រុសម្នាក់បានឌុបក្មេងប្រុសម្នាក់នេះ មកជួបលោក K01 ហើយលោកក៏បានទិញនំប៉ាវឲ្យក្មេងប្រុសនេះញុាំ ដើម្បីដោះស្រាយមួយគ្រាសិន។ លោក K01 ក៏បានបញ្ជាក់បន្ថែមទៀតថា

អានបន្ត

គួរចំណាយពេល ៥ នាទីស្វែងយល់ពីចំណុចទាំងនេះ ! ប្រេងកូឡា និងប្រេងលាបរិតមិនមែនចេះតែប្រើនោះទេ មុនឲ្យកុមារតូចៗ និងទារកប្រើ ឪពុកម្ដាយគ្រប់រូបគួរដឹង

យោងទៅតាមការសិក្សាស្រាជ្រាវ និងធ្វើពិសោធន៍របស់វិទ្យាស្ថានសុខាភិបាលជាតិ និងទីភ្នាក់ងារសហរដ្ឋអាមេរិកបានបង្ហាញពីផលប៉ះពាល់ក្នុងការប្រើប្រាស់ប្រេងកូឡា ប្រេងខ្យល់ និងប្រេងសម្រាប់លាបរិត ជាច្រើនអាចបង្ករោគប៉ះពាល់ដល់សុខភាពទារក ហើយអាចមានគ្រោះថ្នាក់ដល់អាយុជីវិតបាន បន្ទាប់ពីការសិក្សាស្រាវជ្រាវទៅលើការប្រើប្រាស់ចំពោះកុមារនៅកម្ពុជា។ ជាក់ស្ដែងការប្រើបា្រស់ប្រេងកូឡា និងប្រេងលាបរិតផ្សេងៗទៀតទៅលើស្បែករបស់កុមារ គឺជាការអនុវត្តតាមប្រពៃណីទូទៅនៅក្នុងផ្នែកជាច្រើននៃពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ី ដូចជាប្រទេសកម្ពុជាជាដើម ដែលឪពុកម្ដាយ និងអ្នកមើលថែទាំទារកតែងតែប្រើប្រាស់ក្នុងគោលបំណងដើម្បីសុខភាព។ យ៉ាងណាមិញនៅក្នុងប្រេងកូឡា និងប្រេងសម្រាប់លាបរិតជាច្រើនត្រូវបានគេឲ្យដឹងថាមានសារធាតុពុលម្យ៉ាងដែលគេហៅថា terpenic គឺជាសារធាតុពុលដែលប៉ះពាល់ដល់សុខភាពទារក និងកុមារតូចៗយ៉ាងខ្លាំង។

អានបន្ត

ថ្ងៃក្រោយអោយរៀង ! ពូកែចតម៉ូតូតាមផ្លូវរញ៉េរញ៉ៃពេក អាជ្ញាធរចាប់អូសម៉ូតូយកទៅរក្សាទុកតែម្តង ដើម្បីទុកជាមេរៀន

ក្រុងព្រះសីហនុ- មន្ត្រីសាលាក្រុងអោយដឹងថា រដ្ឋបាលក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១០មិថុនា២០១៩នេះ បានចុះធ្វើសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍នៅមុខផ្សារពាណិជ្ជកម្ម ស្ថិតក្នុងភូមិ២ សង្កាត់២ ក្នុងនោះក៏បានចាប់យកម៉ូតូចំនួន០៦គ្រឿង ដែលអាជ្ញាធរអះអាងថាចតប៉ះពាល់ផ្លូវសាធារណៈ យកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុជាបណ្តោះអាសន្ន ដើម្បីដោះស្រាយបន្តតាមគោលការណ៍របស់គណបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ៕

អានបន្ត

ប្លែកទៀតហើយ! បន្ទាប់ពីញុំនំបញ្ចុកហើយថ្មីៗ ពេលនេះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សូមអញ្ជើញបងប្អូន ហូបនំបាញ់ហយ ជាមួយទាំងអស់គ្នាម្ដង…

នៅថ្ងៃនេះ មានបងប្អូនជាច្រើន មិនថាអ្នកធ្វើការរាជការ ឬ ប្រជាពលរដ្ឋនោះ កម្មករ កម្មការិនី  គឺបានជួបជុំគ្នា ដើម្បីទទួលទាន នំបញ្ចុក សាមគ្គី យ៉ាងសប្បាយរីករាយ និងពោលពេញ ទៅដោយស្នាមញញឹម គ្រប់គ្នា គ្រប់ទៅកន្លែង ។ ការជួបជុំហូបនំបញ្ចុកថ្ងៃនេះ គឺបានលើកតម្កើងពី “សញ្ញាណនំបញ្ចុកជាតិ”

អានបន្ត

ផ្លូវជាតិលេខ៤ កំពុងក្លាយជាផ្លូវគ្រោះថ្នាក់បំផុត ព្រោះទាំងឡានធំ និងតូច ជិះ​ប្រញាប់ជាងក្បួនបើកសារ៉ែន មិនគិតពីអាយុជីវិតអ្នកដទៃ…..(មានវីដេអូ)

បញ្ហាចរាចរណ៍នៅតែកើតមានជារៀងរាល់ថ្ងៃ ដោយសារតែអ្នកបើកបរមួយចំនួននៅតែមិនមានការយល់ដឹងនិងចេះតែប្រមាថអាយុជីវិតអ្នកដទៃដែលធ្វើដំណើរនៅលើដងផ្លូវតែមួយ ជាពិសេសភាគច្រើនគឺនៃអ្នកបើកបរទាំងនោះជា អ្នកបើកឡានធំសណ្តោងកន្ទុយផ្សេងៗ ដែលធ្វើដំណើរនៅលើផ្លូវជាតិលេខ៤ ពីភ្នំពេញទៅខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុ មកទីក្រុងភ្នំពេញ។ ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិដ៏សំខាន់មួយនេះកំពុងតែកើនឡើងជាលំដាប់ ជារៀងរាល់ថ្ងៃ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនធំភ័យខ្លាចក្នុងការធ្វើដំណើរម្តងៗ។ ជាក់ស្តែងណាស់កាលពីពេលថ្មីៗនេះ លោក លោក ម៉ុង ចាន់ថុល កូនប្រុសបង្កើតឧកញ៉ា ម៉ុង ឫទ្ធី បានធ្វើការបង្ហោះវីដេអូទិដ្ឋភាពស្តែងៗដែលរថយន្តធុនយក្ស

អានបន្ត

ថ្មីទៀតហើយ! កំពូលចិញ្ចើមប្រចាំឆ្នាំ២០១៩! ស្អាតប្លែកបស់គេដែរតាស់ បែបថ្មី២០១៩…

មីៗនេះមានគណនី បានសរសេរបង្ហោះពីស្រ្តីម្នាក់ ដែលបានលេងចិញ្ចើមយ៉ាងឡូយអស់ស្ទះ បើតាមមើលនោះហើយជាម៉ដែលថ្មីរបស់ចិញ្ចើមបែប២០១៩។ ពិតជាគួរឲ្យចាប់អារម្មណ៏មែន ទោះមើលទៅដូចជារាងស្លុយបន្តិច តែនោះជាស្តាយបរទេស។ ហើយក៏មិនទាន់អាចសន្និដ្ឋានបានដែរថា នារីខ្មែរយើងនឹងលេងស្តាយបែបហ្នឹងដែរក៏អត់។ បើចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

អានបន្ត

តោះមកដឹងពី! Sky Bar មួយចំនួនក្នុងរាជធានីភ្នំពេញ ដែលល្អបំផុតសម្រាប់ថ្ងៃចុងសប្ដាហ៍របស់អ្នក…

យើងសង្កេតឃើញថា កំណើននៃអគារខ្ពស់ក្នុងរាជធានីភ្នំពេញរបស់យើងមានច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ចំណែកឯតំបន់សម្រាប់លំហែកាយក៏មានច្រើនផងដែរ ដូចនេះធ្វើឲ្យចុងសប្ដាហ៍របស់អ្នក មិនខ្វះកន្លែងកម្សាន្ដនោះទេ។ ក្នុងនោះ Sky Bar ទទួលបានប្រជាប្រិយភាពបំផុតក្នុងការទៅកម្សាន្ដ ដោយសារវាស្ថិតនៅខាងលើអគារខ្ពស់ អនុញ្ញាតិឲ្យឃើញទិដ្ឋភាពបានទូលាយ ទទួលយកខ្យល់អាកាសល្អ អមជាមួយតន្ត្រីពិរោះរន្ដំ និងគយគន់មើលសម្រស់ដ៏ស្រស់ស្អាត នៃរាជធានីភ្នំពេញរបស់យើង ជាពិសេសអាចមើលឃើញថា ទីក្រុងរបស់យើងជឿនលឿនដល់កម្រិតណាហើយ។ Sky Bar គឺជាកន្លែងកម្សាន្ដមួយប្រភេទ ដែលអ្នកមិនគួរមើលរំលង នៅពេលដែលអ្នកមានអារម្មណ៍ធុញថប់ កើតជំងឺស្ត្រេស ហើយចង់រកកន្លែងមួយដើម្បីបន្ធូរអារម្មណ៍ ឬពិធីជប់លៀងដ៏រីករាយមួយជាមួយមិត្តរួមការងារ

អានបន្ត

ករណីរំលោភ ! ឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ ក្រោយចាប់រំលោភកុមារី អាយុ៧ឆ្នាំ

(ក្រចេះ)៖ នគរបាលស្រុកស្នូល ខេត្តក្រចេះ បានឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ បន្ទាប់ពីរំលោភកុមារី អាយុ៧ឆ្នាំម្នាក់ បានសម្រេចជាច្រើនដង។ ករណីនេះកើតឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ នគរបាលស្រុកស្នួល បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ក្រោយពីទទួលព័ត៌មានពីម្ដាយកុមារីរងគ្រោះថា មានករណីរំលោភសេពសន្ថវៈ

អានបន្ត

គាំទ្រទេបងប្អូន! បើគាំទ្រជួយស៊ែរម្នាក់មួយផង ខ្ញុំចង់ឃើញកូនខ្មែរយើងបែបនេះ ចុះកូនខ្មែរ គ្រប់រូបចង់ឃើញបែបនេះទេ…?

វាជារឿងមួយដែលគួរឲ្យរំភើបខ្លាំងណាស់នៅពេលដែលឃើញយុវជនខ្មែរយើងមួយក្រុមនាំគ្នាស្លៀកសម្លៀកបំពាក់បុរាណបែបនេះ មើលទៅពិតជាគួរឲ្យចាប់អារ្មណ៍ណាស់សកម្មភាពទាំងអស់នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនខ្មែរទូទាំងប្រទេស​។ យ៉ាងណាមិញការស្លៀកសម្លៀកបំពាក់បែបសម័យបុរាណទាំងអស់នេះត្រូវបានរៀបចំឡើងដោយ លោក អាចារ្យធំ នគររាជ ដែលជាអ្នកវប្បធម៍ម្នាក់ និងបានបណ្តុះគំនិងកូនខ្មែរគ្រប់រូបឲ្យេចេះថែរក្សាវប្បធម៍និង ស្រឡាញ់វប្បធម៍របស់ខ្លួន។ ដែរដូនតារបស់យើងបានធ្វើការបន្សល់ទុកឲ្យកូនខ្មែរយើងទាំងអស់គ្នាមិនមែនសម្រាប់តែម្នាក់ណាឡើយ ដូច្នេះសូមកូនខ្មែរទាំងអស់គ្នាចូលរួមគ្នាជួយថែរក្សា គាំទ្រ និងលើកស្ទួយវប្បធម៍របស់ខ្មែរយើងទាំងអស់គ្នា ជៀសវាងនៅការបាត់បង់ និងប្រទេសជិតខាងលួចយកទៅធ្វើជាកម្មសិទ្ធរបស់ខ្លួន។

អានបន្ត