តោះសាករៀនធ្វើ ស៉្ពាហ្គីទី (SPAGHETTI) ម្ដងមើល ងាយៗធានាថាឆ្ងាញ់!!!

របៀបធ្វើស៉្ពាហ្គីទី(SPAGHETTI)#គ្រឿងផ្សំ-សាច់គោចិញ្ច្រាំអោយម៉ត់-ប៉េងបោះ-ម្ទេសប្លោក-ខ្ទឹមបារាំងហាន់ជាដុំតូចៗ-ម្សៅស៊ុប-ស្ករស-ខ្ទឹមសចិញ្ច្រាំ-សូមមើលដូចក្នុងរូបភាព #វិធីធ្វើ+របៀបស្រុះមីSpaghetti-ដាក់ដាំទឹកទុកអោយពុះរួចដាក់មីSpaghettiចូលទុកអោយឆ្អិនឡើងទន់រួចស្រង់ចេញមកដាក់ក្មុងទឹកត្រជាក់វិញ(ប្រសិនបើបងប្អូនគ្រាន់តែស្រង់ចេញធម្មតាមិនលាងទឹកត្រជាក់ទេអាចនិងធ្វើអោយវាស្អិតជាប់គ្នា)បន្ទាប់មកស្រង់ចេញពីទឹកត្រជាក់មកទុកអោយស្រក់ទឹកអស់រួចទុកមួយអន្លើ។ +របៀបឆាសាច់-ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅរួចដាក់ខ្ទឹមសចូលបំពងអោយឈ្ងុយហើយដាក់សាច់គោចូលត្រលប់ចុះឡើងរួចដាក់គ្រឿងដែលដែលបានបង្ហាញ(ដូចក្នុងរូប)អោយបានគ្រប់មុខរួចដាក់ម្សៅស៊ុប-ស្ករសនិងទឹកបន្តិចទុកអោយពុះភ្លក់មើលអោយល្មមតាមការចូលចិត្ត។ -បន្ទាប់មកដាក់ប៉េងបោះ-ខ្ទឹមបារាំងម្ទេសប្លោកចូលកូរអោយសព្វចូលជាតិជាមួយគ្រឿងរួចទុកអោយឆ្អិនបន្លែហើយលើកចេញ។-យកមីspaghettiមករៀបដាក់ចានហើយដួសសាច់ដែលបានឆាហើយស្រោចពីលើគឺជាការស្រេច។ប្រសិនបើប្រិយមិត្តចង់ដាក់ត្រីខកំប៉ុងចូលឆាជាមួយសាច់ថែមទៀតក៏បានតាមការនិយមចូលចិត្តទទួលទានរបស់អ្នក៕ ប្រភពអរ្ថបទ៖មេផ្ទះ

អានបន្ត

ងាយៗ របៀបធ្វើ អាម៉ុកត្រី ធានាថាឆ្ងាញ់…

របៀបធ្វើអាម៉ុកត្រី៖គ្រឿងផ្សំ៖-ត្រីរ៉ស់ឬត្រីឆ្ដោរ១គីឡូក្រាម-ដូងទុំ១-ម្ទេសប្លោកក្រៀម៥ផ្លែ-ម្ទេសប្លោកទុំស្រស់៥ផ្លែ-គល់ស្លឹកគ្រៃ៥គល់-រំដេងល្មៀត១ចំណិតប៉ុនមេដៃ-ខ្ទឹមស១០កំពឹស-ម្សៅស៊ុប១ភាគ២ស្លាបព្រាបាយ-ទឹកត្រី១ស្លាបព្រាបាយ-សណ្ដែកដី១០ក្រាម-ស៊ុតទា២គ្រាប់-សម្បកក្រូចសើច១ចំណិត-ស្លឹកចេកណាំវ៉ាសម្រាប់ខ្ចប់៥ធាង-ខ្ជាយ១មើម-ខ្ទឹមក្រហម៥កំពឹស-កាពិឬ[[ប្រហុក]សាច់២ក្រាម-ស្ករត្នោត១ស្លាបព្រាបាយ-អំបិល១ភាគ២ស្លាបព្រាបាយ-ស្លឹកក្រូចសើច១០សន្លឹក-ស្លឹកញឬស្លឹកកន្ទួត១០ត្រួយឬច្រើនជាងនេះតាមចូលចិត្ត។ #របៀបធ្វើ៖-ត្រីរ៉ស់ឬត្រីឆ្ដោរយកស្រកាចេញឲ្យស្អាតកាត់កន្ទុយចៀរព្រុយពោះនិងខ្នងចេញហើយកោសលាងទឹកឲ្យស្អាតកាត់ក្បាលចេញទុកមួយអន្លើ។ ក្បាលពុះជាពីរឆ្កឹះយកស្បែកក្រអូមលើចេញលាងឲ្យស្អាត។បើធំពេកអាចកាត់ជាដុំតូចៗល្មម។ខ្លួនត្រីសើយយកឆ្អឹងខ្នងចេញហាន់ជាបន្ទះស្ដើងល្មម។ -គល់ស្លឹកគ្រៃហាន់ស្ដើងម្ទេសប្លោកក្រៀម,ខ្ទឹមស,ខ្ទឹមក្រហម,រំដេង,ខ្ជាយ,ល្មៀត,សម្បកក្រូចសើច,អំបិលបុកបញ្ចូលគ្នាឲ្យម៉ដ្ឋប្រហុកចិញ្ច្រាំឲ្យម៉ដ្ឋឬកាពិដាក់បុកជាមួយគ្រឿង។សណ្ដែកដីលីងបុកឲ្យល្អិត។ -ស្លឹកក្រូចសើចហូតទ្រនុងចោលលាងទឹកឲ្យស្អាតហាន់ជាសរសៃល្អិតៗ។-ដូងទុំកោសពូតយកខ្ទិះដើមទុកដោយឡែកនិងទឹកខ្ទិះទី២ទុកដោយឡែក។ -យកខ្ទិះដូងទី១ពាក់កណ្ដាលបង់អំបិលបន្តិច(កុំឲ្យប្រៃ)។-ដាក់សាច់ត្រីគ្រឿង,សណ្ដែកដី,កាពិឬប្រហុក,ពងទាទឹកខ្ទិះទីមួយដែលនៅសល់ទឹកត្រី,ស្ករ,ម្សៅស៊ុបលាយច្របល់ចូលគ្នាកូរឲ្យសព្វចាក់ទឹកខ្ទិះទី២ចូល(ប្រយ័ត្នកុំឲ្យរាវពេក)បន្តកូរឲ្យទាល់តែឡើងខាប់ប្រហែល៣០នាទីទុកមួយអន្លើសិន។ -ស្លឹកញកាត់ទ្រនុងចេញឬស្លឹកកន្ទួតលាងទឹកឲ្យស្អាតដាក់ទ្រាប់បាតកន្ទោងច្រើនឬតិចតាមចំណូលចិត្ត។ដួសត្រីដែលកូរគ្រឿងរួចដាក់ក្នុងកន្ទោង(ឲ្យស្មើសាច់ស្មើគ្រឿង)ដួសទឹកខ្ទិះដើមចាក់ពីលើបន្តិចរោយស្លឹកក្រូចសើចដាក់ចំហុយឲ្យឆ្អិន(១៥ឬ២០នាទីតាមទំហំតូចឬធំ)។ #របៀបធ្វើកន្ទោង៖-ស្លឹកចេកហែកកាត់រាងការេ(០,១៧ម៉ែតX០,១៧ម៉ែត)ដាក់ត្រួតគ្នាពីរជាន់(ផ្កាប់មួយផ្ងារមួយ)ចាប់ចំពាក់កណ្ដាលនៃជ្រុងនីមួយៗ កួចខ្ទាស់លៃមើលឲ្យបាតកន្ទោងស្មើល្អ។-ចៀរមាត់កន្ទោងឲ្យស្អាតតាមចំណូលចិត្ត៕ ប្រភព៖អ្នក​ស្រី​សុគន្ធារី​

អានបន្ត

តោះស៊ែរទុករៀនធ្វើមួយទៅ! ងាយៗរបៀបធ្វើ សម្លម្ជូរប្រែត ឬសម្លម្ជូរព្រៃ…

*គ្រឿងផ្សំ:សាច់(ត្រី,សាច់ជ្រូក,មាន់,ទា,អន្ទង់,កង្កែបតាមចំណូលចិត្ត)-ប្រហុកសាច់(ចិញ្ច្រាំអោយម៉ត់)-ផ្សិតចំបើងពុះជា២ -គល់ស្លឺកគ្រៃកាត់កង់ៗដុំអោយទក់-រមៀតចិត្តសំបកចេញដុំអោយទក់ -រំដេងហាន់បន្ទះៗដុំអោយទក់-ខ្ទឹមក្រហម,ខ្ទឹមសរ,ម្ទេស,ដុំអោយទក់-ស្លឹកក្រូចសើចស្លឹកម្រះព្រៅបេះជាសន្លឹក-ក្រូចឆា(បើចូលចិត្តជូរដាក់ក្រូចឆ្មាច្រើន)-អំបិល,ស្ករស,ទឹកត្រី,ម្សៅស៊ុប #វិធីធ្វើ:សាច់-គល់ស្លឹកគ្រៃ-រំដេង-ខ្ទឹមស-ខ្ទឹមមក្រហម-រមៀត-ម្ទេស-ស្លឹកក្រូចសើច-ប្រហុកអំបិល-ទឹកត្រី-ស្ករ-ម្សៅស៊ុប-ទឹកក្រូចឆ្មា-ច្របល់ចូលគ្នាអោយសព្វទុកចោល៥នាទីទើបចាប់ផ្តើមបើកភ្លើងអោយវាពុះតិចៗហើយកូរម្តងទៀតអោយវាចូលជាតិល្អ ទើបចាក់ទឹកចូលទុកអោយពុះបង់ផ្សិតចំបើងនិងស្លឹកម្រះព្រៅចូលជាកាស្រេច៕ ប្រភពអត្ថ៖មុខម្ហូបOnline

អានបន្ត

រៀនធ្វើទាំងអស់គ្នា! ងាយៗវិធីធ្វើ ស៊ុបត្រកួន ទាកាប៉ា ធានាថាឆ្ងាញ់!!!

របៀបធ្វើស៊ុបទាត្រកួនគ្រឿងផ្សំ–ម្ទេសឆ្អើរចិញ្រ្ចាំអោយម៉ត់–កាពិ–ខ្ទឹមសចិញ្រ្ចាំអោយម៉ត់–ខ្ទិះដូង1/2លីត្រ–ទា3kg(កាត់ជាដុំៗតូចល្មម)-ទឹកត្រី5ស្លាបព្រាបាយ–អំបិល1ស្លាបព្រាបាយ–ស្ករ6ស្លាបព្រាបាយ–ម្សៅស៊ុប2ស្លាបព្រាបាយ–អំបិល1ស្លាបព្រាបាយ–ប្រេងឆា4ស្លាបព្រាបាយ–ជីវ៉ាន់ស៊ុយ–ត្រូវកាត់ដុំៗ វិធីធ្វើ:1-សាច់ទាកាប់ជាដុំៗរួចយកទៅប្រលាក់ជាមួយខ្ទឹមសជីវ៉ាន់ស៊ុយនិងគ្រឿងផ្សំទាំងអស់និងតៅហ៊ូប្រលាក់ឱ្យសព្វទុកមួយអន្លើ។2-យកត្រាវយកទៅចៀនឱ្យឡើងក្រឡាក្រហមល្អរួចទុកមួយអន្លើ3-ដាំខ្ទះអោយក្តៅដាក់ប្រេងឆាចូលរួចខ្ទឹមសចិញ្រ្ចាំនឹងម្ទេសឆ្អើរចិញ្រ្ចាំឆាអោយក្រហមល្អរួចសឹមដាក់កាពិ ឆាអោយសព្វល្អទើបដាក់សាច់ឆាច្របល់ឲ្យសព្វ4-ក្រោយមកដាក់ខ្ទិះដូងចូលរំងាស់រួចដាក់ទឹករំងាស់អោយឆ្អិនល្អរួចដាក់ត្រាវចៀន។ គ្រឿងផ្សំទឹកតៅហ៊ូសម្រាប់ញ៉ាំជាមួយស៊ុបទាត្រកួន–តៅហ៊ូ–ខ្ទឹមស10កំពិស–ស្ករ5ស្លាបព្រាបាយ–បីចេង–ទឹកក្រូចឆ្មា4-5ស្លាបព្រាបាយ–ម្ទេសវិធីធ្វើ – ចិញ្រ្ចាំខ្ទឹមសនិងម្ទេសអោយម៉ត់–យកតៅហ៊ូដាក់ក្នុងចានច្របល់អោយម៉ត់សឹមដាក់ស្ករប៊ិចេង,ទឹកក្រូចឆ្មា,ខ្ទឹមស,ម្ទេសកូរអោយសព្វថែមថយគ្រឿងផ្សំតាមចំនូលចិត្ត។ការរៀបចំស៊ុបទាត្រកួន–ដួសទឹកស៊ុបទាដាក់ក្នុងកូនឆ្នាំមួយដាំអោយពុះសឹមដាក់បន្លែមីឬនំបញ្ចុកតាមការចូលចិត្ត៕

អានបន្ត

(មានវីដេអូ) របៀបធ្វើសាច់គោរុំផ្សិតទឹកជ្រលក់ពិសេស ធានាថាឆ្ងាញ់…

គ្រឿងផ្សំ៖ សាច់គោ៥០០ក្រាម,ទឹកប្រេងខ្យង១ស្លាបព្រាបាយ,ម្រេច១/២ស្លាបព្រាកាហ្វេ,អំបិល១/២ស្លាបព្រាកាហ្វេ,ផ្សិតម្ជុល២៥០ក្រាម(កាត់ឬសចេញ)។ គ្រឿងផ្សំទឹកជ្រលក់៖ ទឹកម្ទេស១ស្លាបព្រាបាយ,ទឹកសៀង២ស្លាបព្រាបាយ,​ទឹកស៊ីអ៊ីវ១ស្លាបព្រាបាយ,ម្ទេសហុយឬម្សៅម្ទេស១ស្លាបព្រាកាហ្វេ, ស្ករស២ស្លាបព្រាកាហ្វេ, ម្រេច១/២ស្លាបព្រាកាហ្វេ, ទឹក១ស្លាបព្រាបាយ, ទឹកដោះគោខាប់១ស្លាបព្រាបាយ, ល្ងស១ស្លាបព្រាបាយកន្លះ។ វិធីធ្វើ៖ ១.យកសាច់គោហាន់ស្តើងៗរួចដាក់លាយជាមួយទឹកប្រេងខ្យង ម្រេច និងអំបិលច្របល់ចូលគ្នាឲ្យសព្វល្អហើយទុកមួយឡែក។ ២.យកចានដាក់លាយគ្រឿងផ្សំទឹកជ្រលក់ ទឹកម្ទេស,ទឹកសៀង,ទឹកស៊ីអ៊ីវ,ស្ករ,ម្រេច,អំបិល, ទឹកដោះគោខាប់,ម្ទេសហុយឬម្ទេសម៉ត់និងទឹកកូរចូលគ្នាឲ្យសព្វ រួចដាក់ល្ងសចូលកូរចូលគ្នាហើយទុកមួយឡែក។ ៣.បន្ទាប់មកទៀតយកសាច់គោមករុំផ្សិតរួចហើយយកទៅដាក់ចៀនឬអាំង ឆ្អិនហើយដាក់ចានញ៉ាំជ្រលក់ជាមួយទឹកជ្រលក់ឆ្ងាញ់អស់ទាស់៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

អានបន្ត

របៀបនិងរូបមន្តធ្វើបាយឆាកាពិ មិនឆ្ងាញ់មិនយកលុយ !

រូបមន្តធ្វើបាយ​ឆាកាពិគ្រឿងផ្សំមាន​ដូចជា៖បាយស១កូនចាន,កាពិ២ស្លាប​ព្រាបាយ,ខ្ទឹមសចិញ្ច្រាំ១ស្លាប​ព្រាបាយ។ គ្រឿងផ្សំសាច់បី​ជាន់ឆាផ្អែម៖ សាច់បីជាន់១៥០ក្រាម​ហាន់ស្តើងៗល្មមទឹក៤ស្លាប​ព្រាបាយទឹកស៊ីអ៊ីវ,ស្ករត្នោតមួយមុខ​៣ស្លាបព្រាបាយ។ គ្រឿងបន្ថែមស​ម្រាប់ទទួល​ទានជាមួយ៖ ស៊ុត​ក្រឡុកចៀនហាន់​ជាសរសៃៗ,ពងទាប្រៃស្ងោរ,សាច់ក្រក់​ចៀនហាន់ជាបន្ទះៗ,បង្គាក្រៀម(លីងក៏បា​នអត់ក៏បាន),ស្វាយសាប់​ឬហាន់ជាសរសៃៗ,សណ្តែកកួរហាន់ល្អិតៗ,ត្រស​ក់ចិតបន្ទះៗ,ខ្ទឹមក្រហម,ម្ទេសហាន់និងក្រូចឆ្មារ។ វិធីធ្វើៈ១.ដាំខ្ទះដាក់ប្រេងឆាចូល រួចដាក់ស្ករត្នោតចូលកូរឲ្យរលាយហើយដាក់សាច់បីជាន់,ទឹកនិងទឹកស៊ីអ៊ីវចូលឆាច្របល់ចូលគ្នាឲ្យសព្វប្រហែល២-៣នាទី រួចដួសដាក់ចាន​ទុកមួយឡែក,២.ដាក់ប្រេងឆាចូលខ្ទះ រួចដាក់ខ្ទឹមចិញ្ច្រាំចូលរំលីងឲ្យឈ្ងុយហើយដាក់កាពិចូលច្របល់ឲ្យរលាយរួចដាក់បាយចូលឆាច្របល់ចូលគ្នាឲ្យសព្វល្អឆ្អិនហើយដួសដាក់ចាន,៣.រួចរាល់​អស់ហើយរៀប​ចំសម្រាប់ទទួលទានយកចានដា​ក់រៀបបាយឆាកពិ​សាច់បីជាន់ឆាផ្អែមនិងគ្រឿងបន្ថែមទាំងអស់(គ្រឿងបន្ថែមអាចតាម​ចំណូលចិត្តដាក់ឬមិន​ដាក់មួយណាក៏បាន)៕

អានបន្ត

គ្រាន់តែឃើញស្រក់ទឹកមាត់! មោះមកមើលពីវិធីធ្វើខួរក្តាមអាំង ងាយៗតែរស់ជាតិឆ្ងាញ់អស់ទាស់!

ងាយៗវិធីធ្វើខួរក្តាមអាំងឆ្ងាញ់អស់ទាស់គ្រឿងផ្សំ៖ក្តាម១៥-២០ធំល្មម,ស៊ុត១-២គ្រាប់,ទឹកស៊ីអ៊ីវបន្តិច,អំបិលបន្តិច។ វិធីធ្វើ៖បកក្តាមយកស្នូករួចខ្វេះខ្លាញ់ក្តាមដាក់ចាន(ទុកស្នូកមួយឡែក)លាយជាមួយស៊ុតទឹកស៊ីអ៊ីវនិងអំបិលច្របល់ចូលក្នាឲ្យសព្វ។ បន្ទាប់មកដួសខ្លាញ់ក្តាមដាក់ចូលស្នូកយកទៅអាំងឆ្អិនល្មមឬក្រៀមតាមចំណូលចិត្តជាការស្រេច៕ ប្រភព៖​អ៊ាងសុផល្លែត

អានបន្ត

តោះរៀនធ្វើម្ហូប! របៀបធ្វើម្ហូបមាន់ស្ពៃខ្មៅ ជួយ share ចែកគ្នាមើលរៀនធ្វើញ៉ាំផង…(មានវីដេអូ)

តោះរៀនធ្វើម្ហូបដើម្បីមនុស្សជាទីស្រលាញ់របស់យើង!របៀបធ្វើម្ហូបមាន់ស្ពៃខ្មៅជួយshareចែកគ្នាមើលរៀនធ្វើញ៉ាំផងគ្រឿងផ្សំ:1.មាន់ស្រែ(ខ្ចី)2.ស្ពៃខ្មៅ 3.ប្រេងខ្យង4.ប្រេងល្ង5.ប៊ីចេង6.ស្ករស វិធីធ្វើ:1.ធ្វើមាន់លាងមាន់ឲ្យស្អាតទុកឲ្យស្រស់ទឹករួចដាក់ស្ងោរ(ស្ងោរឲ្យឆ្អិនតែកុំឲ្យផុយសាច់មាន់ជ្រុល)រួចស្រង់បេះជាបន្ទះៗល្មមមាត់(ដកឆ្អឹងចេញឲ្យអស់ពោលគឺយកតែសាច់សុទ្ធ)2.លាងស្ពៃខ្មៅរួចទុកឲ្យស្រស់ទឹកកាត់ជាកង់ៗសឹមយកទៅដាក់ស្រុះនឹងទឹកដាំពុះ ទុកមួយសន្ទុះធំឲ្យអស់ជាតិហាងសឹមលើកស្រង់យកចេញពីទឹកពុះទៅដាក់លាងនឹងទឹកត្រជាក់១សារទៀតស្រង់ទុកឲ្យស្រស់ទឹក 3.លាយល្បាយប្រេងខ្យង.ប្រេងល្ង.ប៊ីចេងនិងស្ករស កូរឲ្យសព្វសឹមយកទៅចាក់លាយច្របល់ជាមួយសាច់មាន់ផ្សេងនិងស្ពៃខ្មៅផ្សេង4.ចាក់ស្ពៃខ្មៅដែលប្រឡាក់រួចតម្រៀបឲ្យស្អាតនៅលើចានសំប៉ែតឬពងក្រពើសឹមចាក់សាច់មាន់ប្រឡាក់ពីលើ5.រុំចាននឹងប្លាស្ទីកដើម្បីរក្សាអនាម័យរួចដាក់វាក្លាស្សេនៅក្នុងកន្លែងត្រេជាក់នៃទូទឹកកក6.យកមកទទួលទានជាមួយបាយឬធ្វើជាគ្រឿងក្លែមពេលជួបជុំមិត្តភក្តិក្នុងក្រុមគ្រួសារបានយ៉ាងថ្លៃថ្នូរនិងសមរម្យ កំណត់សម្គាល់:–ស្ករសដាក់តែបន្តិចជៀសវាងផ្អែមជ្រុល–ដាក់ម្ហូបដែលធ្វើរួចក្លាស្សេឲ្យត្រជាក់ស្រិបសឹមយកទៅទទួលទាននោះវាកាន់តែធ្វើឲ្យមុខម្ហូបមានរសជាតិឆ្ងាញ់៕ ប្រភព៖SamphorsKrom

អានបន្ត

ទំនងឆ្ងាញ់ណាស់! របៀបធ្វើសម្លខួរក្តាម…

គ្រឿងផ្សំ៖ ក្តាមស្រែ ១គីឡូ, កំពឹស (តាមចំណូលចិត្ត), ប្រហុក ៤ចង្វា, ស្ករស ១ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយ, ម្សៅស៊ុប ១ស្លាបព្រាបាយ, អំបិល បន្តិច, ទឹក ៥០០មីលីលីត្រ, បន្លែ ននោង ឬល្ហុង,

អានបន្ត

តោះ! មករៀនពីវិធីធ្វើ ផាក់ឡូវបែបខ្មែរទាំងអស់គ្នា មើលហើយចង់ស្រក់ទឹកម៉ាត់…

របៀបធ្វើ ផាកឡូវ ———— គ្រឿងផ្សំ   – សាច់ជ្រូក ឬសាច់ផ្នែកក្បាល ១គីឡូ – ផ្កាចន្ទ ៥គ្រាប់ – រំដេង ១ដុំប៉ុនមេដៃ – ខ្ទឹមស ៥កំពឹស – ស្ករត្នោត

អានបន្ត