អ្នក​ស្រាវ​ជ្រាវ​សេដ្ឋ​កិច្ច​អះអាង​ថា កម្ពុជា​បាន​នាំ​បន្លែ​ចូល​ពី​ក្រៅ​ប្រទេស​ចន្លោះ​ពី​២០០​តោន​ទៅ​ជាង​៤០០​តោនក្នុង​មួយ​ថ្ងៃដែល​ភាគ​ច្រើន​នាំ​ចូល​ពី​ប្រទេស​វៀត​ណាម​និង​ថៃ​…

អ្នក​ស្រាវ​ជ្រាវ​សេដ្ឋ​កិច្ច​អះអាង​ថា កម្ពុជា​បាន​នាំ​បន្លែ​ចូល​ពី​ក្រៅ​ប្រទេស​ចន្លោះ​ពី​២០០​តោន​ទៅ​ជាង​៤០០​តោនក្នុង​មួយ​ថ្ងៃដែល​ភាគ​ច្រើន​នាំ​ចូល​ពី​ប្រទេស​វៀត​ណាម​និង​ថៃ​ហើយ​គិត​ជា​ទឹក​ប្រាក់​ក្នុង​មួយ​ឆ្នាំ​គឺ​កម្ពុជា​ត្រូវ​ចំណាយ​អស់​ប្រមាណ​២០០​លាន​ដុល្លារ​អាមេរិក​។ ​ដោយ​ឡែក​ហាង​អាហារ​ល្បី​ឈ្មោះ​មួយ​បាន​ប្រមូល​បន្លែ​ដ៏កម្រ​របស់​ខ្មែរ​ជា​ច្រើន​ប្រភេទ​មក​ដាក់​បង្ហាញ​ជូន​សាធារណៈ​ឲ្យ​បាន​ស្គាល់​ជា​លើ​ដំបូងខណៈ​នៅ​លើ​ទី​ផ្សារ​ភាគ​ច្រើន​មិន​មាន​លក់​ឡើយ​។​ ប្រភពអត្ថបទ៖rfi

អានបន្ត

ជប៉ុន បង្កើតគម្រោងចិញ្ចឹមត្រីឲ្យទទួលបានទិន្នផលខ្ពស់តាមរយៈការប្រើបច្ចេកវិទ្យាទំនើប ដោយជម្រុញឲ្យប្រជាពលរដ្ឋ ងាកមកចាប់យកមុខរបរនេះ ដើម្បីទទូលបានប្រាក់ចំណូលបន្ថែម ពីលើការងារធ្វើស្រែចំការ!

ជប៉ុនបង្កើតគម្រោងចិញ្ចឹមត្រីឲ្យទទួលបានទិន្នផលខ្ពស់តាមរយៈការប្រើបច្ចេកវិទ្យាទំនើបដោយជម្រុញឲ្យប្រជាពលរដ្ឋនៅឃុំស្រអែមខេត្តព្រះវិហារងាកមកចាប់យកមុខរបរនេះដើម្បីទទូលបានប្រាក់ចំណូលបន្ថែមពីលើការងារធ្វើស្រែចំការ បានបង្ហាញពីគោលបំណងបង្កើតគម្រោងចិញ្ចឹមត្រីនិងភ្ញាស់កូនត្រីជាសហគមនដល់ប្រជាពលរដ្ឋដែលរស់នៅខេត្តព្រះវិហារក្នុងឃុំស្រអែមស្រុកជាំក្សាន្ត ដើម្បីចេះចិញ្ចឹមត្រីតាមបច្ចេកវិទ្យទំនើបដែលអាចទទួលបានទិន្នផលខ្ពស់និងប្រាក់ចំណូលបន្ថែមនិងបង្កើតមុខរបរនេះសម្រាប់ពួកគាត់ទៅថ្ងៃអនាគត់។ លោកតិរាអូ-ស៊ិនូបឹ នាយកគ្រប់គ្រងក្រុមហ៊ុនលីតិច(Litech)របស់ជប៉ុនបានឲ្យដឹងថាគម្រោងនេះមានផែនការច្រើនឆ្នាំមកហើយដោយគិតជាសំខាន់ជាងគេគឺបង្កើតកន្លែងភ្ញាស់កូនត្រីដើម្បីពង្រីកវិសាលភាពនៃការចិញ្ចឹមត្រីនៅជុំវិញខេត្តព្រះវិហារឲ្យបានច្រើនដោយសង្ឃឹមថានៅថ្ងៃក្រោយអាចផលិតបានកូនត្រីលក់ឲ្យប្រជាពលរដ្ឋក្នុងតម្លៃថោកប្រជាពលរដ្ឋអាចងាកមកចិញ្ចឹមត្រីវិញដែលនេះជាការបង្កើតមុខរបរបន្ថែមពីលើការងាធ្វើស្រែចំការបច្ចុប្បន្ន។ លោកសង្ឃឹមថាគម្រោងនេះអាចនិងជោគជ័យដើម្បីបង្កើតសេដ្ឋកិច្ចជូនប្រជាជនមួយកម្រិតទៀតដោយប្រជាពលរដ្ឋនិងទទួលបានអត្ថប្រយោជន៍ជាច្រើនពីការចិញ្ចឹមត្រីនិងបច្ចេកទេសថ្មីដែលនៅក្នុងគម្រោងនេះក៏មានបំណងនាំប្រជាកសិករទៅរៀនពីបច្ចេកទេសចិញ្ចឹមត្រីនៅប្រទេសថៃផងដែរ។ លើសពីនេះអត្ថប្រយោជន៍សំខាន់ទៅថ្ងៃក្រោយក្រុមហ៊ុនក៏និងជម្រុញទីផ្សារផ្នែកលក់ត្រីដែលកសិករអាចមានទីផ្សារតាមរយៈក្រុមហ៊ុនដែលមានស្រាប់នេះ។ នេះជាគម្រោងថ្មីមួយក្នុងការជួយប្រជាកសិករឲ្យទទួលបានមុខរបរបន្ថែម។ប្រជាពលរដ្ឋប្រមាណជិត៥ពាន់គ្រួសារដែលរស់នៅក្នុងតំបន់អភិរក្សរបស់អាជ្ញាធរព្រះវិហារពី២០ទៅ៣០ភាគរយគឺមានស្រះចិញ្ចឹមត្រីផ្ទាល់ខ្លួនហើយការបង្កើតកន្លែងភ្ញាស់កូនត្រីនៅទីនេះផ្ទាល់វាផ្តល់លក្ខណៈងាយស្រួលសម្រាប់ពួកគាត់និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋបានច្រើនក្នុងការរកទិញកូនត្រីនិងចំណីត្រីមិនពិបាកស្វែងរកទិញដូចមុន។បើតាមក្រុមហ៊ុនគម្រោងរបស់ជប៉ុនមួយនេះមិនផ្តោតសំខាន់ទៅលើប្រាក់ចំណេញនោះទេ ប្រាក់ដែលបានពីការលក់កូនត្រីឲ្យប្រជាកសិករក្រុមហ៊ុននិងយកទៅជួយប្រជាពលរដ្ឋក្រីក្រនៅឃុំផ្សេងទៀតដែលនៅក្បែរនោះនិងជាពិសេសយកទៅកសាងកន្លែងផលិតទឹកស្អាតនិងអណ្តូងទឹកចំនួន១០០ដើម្បីជួយប្រជាពលរដ្ឋឲ្យមានសុខភាពល្អ។ សូមជម្រាបថានេះគឺជាគម្រោងអេកូវីលីក(Eco-Village)ដែលមានកិច្ចសហការរវាងក្រុមហ៊ុនជប៉ុននិងអាជ្ញាធរព្រះវិហារដើម្បីបង្កើតមុខរបរជូនប្រជាពលរដ្ឋនៅតំបន់នេះឲ្យទទួលបានប្រាក់ចំណូលបន្ថែមពីការចិញ្ចឹមត្រីដោយអេកូវីលីក(Eco-Village)ស្ថិតនៅក្នងដែនគ្រប់គ្រងរបស់អាជ្ញាធរព្រះវិហារ។ នៅក្នុងនោះដែរក្រុមហ៊ុនលីតិចរបស់ជប៉ុន(Litech)ក៏បានចុះអនុស្សារណៈយោគយល់គ្នាជាមួយអាជ្ញាធរព្រះវិហារដើម្បីជម្រុញគម្រោងនេះឲ្យទទួលបានជោគជ័យ៕ ប្រភពអត្ថបទ៖CTC

អានបន្ត

ខ្លាំងៗណាស់បង! ក្មេងស្ទាវ​ៗនិងក្មេងសិស្សសាលាមើលមុខគ្នា ហេីយឌឺដងគ្នាចេញចរិកជេីងកាងទ្រាំមិនបាន​ ទាញដុំថ្ម​ដុំឥដ្ឋ​គប់គ្នា​ទៅវិញទៅមក

អស្ចារ្យណាស់ពួកបងៗងាប់តែអែងបានហេីយកុំនាំទុក្ខដល់គេវេីយជិះម៉ូតូ​ដេញគប់គ្នាប្រសេចប្រសាចពេញផ្លូវ​គ្រាន់តែ​ខឹងរឿងងាកមេីលមុខឌឺដងគ្នា​ចេញចរិកជេីងកាង​នៅជិតសាលាចាក់អង្រែ​ ក្មេងស្ទាវ​ៗ​និងក្មេងសិស្សសាលាមើលមុខគ្នាបន្តិចមិនបាន​ទេ​ដឹងតែបង្ហាញ​រិទ្ធដាក់គ្នា​ហេីយឌឺដងគ្នាទេីបកេីតចេញជាទំនាស់ជិះដេញគ្នា​ពេញផ្លូវ​គ្រាន់តែ​ខឹងរឿងងាកមេីលមុខឌឺដងគ្នា​ចេញចរិកជេីងកាងទ្រាំមិនបាន​ ទាញដុំថ្ម​ដុំឥដ្ឋ​គប់គ្នា​ទៅវិញទៅមកប្រសាចដូចក្នុងរឿង​បង្ក​អ​ស្ថេ​រ​ភាពអសន្តិសុខ​សង្គម​យ៉ាងខ្លាំង​ធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ចាក់អង្រែ​ផ្លូវជាតិលេខ២​មានការភ្ញាក់ផ្អើលទាំងថ្ងៃ។ ប្រភពអត្ថបទ៖កូនខ្លាតូច

អានបន្ត

គួរឲ្យអាណិតណាស់! ពលករខ្មែរធ្វើការនៅប្រទេសថៃម្នាក់ បាននាំស្រីស្នេហ៍ឡើងទៅលើផ្ទះសំណាក់ ហើយបានធ្លាក់ពីរលើផ្ទះសំណាក់ ស្លាប់បាត់បង់ជីវិត!

ករណីគ្រោះថ្នាក់ដោយពលករខ្មែរនៅប្រទេសថៃម្នាក់បានធ្លាក់ពីរលើផ្ទះសំណាក់ស្លាប់បាត់បងជីវិត។ហេតុការណ៍នេះស្ថិតនៅខេត្តសាមុតបា្រកានប្រទេសថៃ។ កន្លែងកើតហេតុបុរសម្នាក់បាននាំស្រីស្នេហ៍ឡើងទៅលើផ្ទះសំណាក់បន្ទាប់មកផឹកស្រវិងក៏ធ្លាក់ពីលើផ្ទះសំណាក់តែម្តងបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅមួយកន្លែងតែម្តង បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសម្ថតកិច្ចថៃបញ្ចូនទៅមន្ទីពេទ្យជេឌីស្រុកខេត្តសាមុតប្រាកានដើម្បីយកទៅធ្វើកុសល្យវិច្ចយ័ចូលរូមសោកស្តាយផងពលកខ្មែរទៀតហើយហេតុអីខេត្តសាមុតប្រាកានសំបូរណ៌ពលកស្លាប់ម្ល៉េះ12/12/2019/ ប្រភពអត្ថបទ៖កូនខ្លាតូច

អានបន្ត

ស៊ែរមួយបានទេ ដើម្បីបង្អូតពីស្នាដៃខ្មែរយើង! ឬស្សីមួយដើមៗផ្គុំគ្នាបុកជាសរសរស្ពាននិងចងតភ្ជាប់ក្រងក្រទាក់ក្រឡាគ្នាដើម្បីបានជាស្ពាន នេះជាស្នាដៃកូនខ្មែរយើង

នៅពេលបងប្អូនធ្វើដំណើរទៅខេត្តកំពងចាមហើយឆ្លូងកាតតាមស្ពានគីហ្សូណា បងប្អូននឹងបានឃើញស្ពានមួយដ៏វែងដែលសាង់សងឡើងដោយឬស្សីដើម្បីឆ្លូងទៅមកពីកំពង់ចាមនិងកោះប៉ែន។ #ឬស្សីមួយដើមៗផ្គុំគ្នាបុកជាសរសរស្ពាននិងចងតភ្ជាប់ក្រងក្រទាក់ក្រឡាគ្នាដើម្បីបានជាស្ពានឬស្សីនេះជាស្នាដៃកូនខ្មែរយើងសុទ្ធសាធ។ ស្ពានឬស្សីកោះប៉ែន​នឹងបេីកឲ្យភ្ញៀវទេចរណ៍និងអន្តរជាតិ​ដេីរឆ្លងកាត់កម្សាន្តបាននៅពាក់កណ្តាលខែធ្នូ​នេះ៕

អានបន្ត

សូមជួយស៊ែរផង! លោកតា លក់មីឆាប័ណ្ណធានា ពេលនេះមានជំងឺធ្ងន់ធ្ងរស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយត្រូវការឈាមដើម្បីជួយសង្គ្រោះអាយុជីវិត

យោងតាមគណនីហ្វ៊េសបុកដែរមានឈ្មោះថាAmen-Na បានបង្ហោះរូបភាពអមជាមួយនិងការសរសេររៀបរាប់ថា៖ប៉ារបស់ញុំមប្រហែលមិនបានឆាមីជូនបងប្អូនពិសារទៀតទេ…😥(តាមីឆាប័ណ្ណធានាពិសារមិនឆ្ងាញ់ដូរយកលុយវិញ)​ គាត់​ឈឺ​ធ្ងន់​ហើយ​ប៉ា​កំសត់​របស់​ញុំម​រកស៊ី​សុច្ចរិតទៀងត្រង់​ចិត្ត​ធម៌​តែហតុអីជួបតែរឿងអកុសលបែបនិងមិនគួរសោះ​ត្រឹមតែពីរថ្ងៃសោះធ្ងន់​យ៉ាងនិងហើយយកជើងគាត់អស់ម្ខាងធ្វើ​ឲ្យ​គាត់រស់នៅវេតនាអស់កន្លះជីវិត ប៉ុណ្ណឹង​ហើយ​នៅ​ចងយកម្ខាងទៀតតើមែនទេ.😥😭 ពេលនេះលោកតាមានជំងឺធ្ងន់ធ្ងរស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ដោយត្រូវការឈាមជាបន្ទាន់ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់លោកតា(ត្រូវការឈាមជាបន្ទាន់ប្រភេទ0+) សូមអ្នកទាំងអស់គ្នាមេត្តាជួយបរិច្ចាគឈាមដើម្បីជួយសង្គ្រោះអាយុជីវិតលោកតាផង🙏🙏🙏លេខទូរសព្ទកូនរបស់លោកតាសម្រាប់ទំនាក់ទំនង÷012648372/093966974

អានបន្ត

សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរនិងអបអរសាទរ ចំពោះកីឡាការិនី ខាន់ ចេសា ដែលបានឈ្នះមេដាយមាស១គ្រឿងទៀត ជូនកម្ពុជា

យោងតាមការបង្ហោះនៃគណនីហ្វ៊េសបុករបស់សម្ដេចតេជោហ៊ុន សែន បានសរសេររៀបរាប់ថា៖អបអរសាទរនិងកោតសសើរកីឡាការិនីខាន់-ចេសា ដណ្តើមបានមេដាយមាសហើយក្រោយឈ្នះហ្វីលីពីននៅSEA-Games2019 សូមកោតសរសើរនិងអបអរសាទរកីឡាការិនីជឺជិតស៊ូដ៏ឆ្នើមរបស់កម្ពុជាខាន់-ចេសា បានបន្ថែមមេដាយមាសឲ្យកម្ពុជា១គ្រឿងទៀតហើយបន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីនមុននេះបន្ដិចក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA-Games)លើកទី៣០នៅទីក្រុងClarkប្រទេសហ្វីលីពីន។ សូមជូនពរកីឡាករកីឡាការិនីកម្ពុជាបន្តឈ្នះមេដាយមាសនៅស៊ីហ្គេមជាបន្តបន្ទាប់ទៀត៕

អានបន្ត

MVក្ដៅសាច់ចេញហើយ! វីដេអូចម្រៀងដែលមានការរិះគន់ថាសុិចសុីខ្លាំង ពេលនេះបានចេញជាភផ្លូវការហើយ! (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបច្បាស់ហើយថាថ្មីៗកន្លងទៅនេះមានការផ្ទុះល្បីជាខ្លាំងនៅក្នុងបណ្ដាញសង្គមនៅរឿងការថតវីដេអូចម្រៀងមួយរបស់ផលិតកម្មP-Productionដើលមហាជនបានរិះគន់ថាមានភាពស៊ិចស៊ីខ្លាំង ធ្វើឲ្យមានការស៊ែរបន្ដគ្នាពេញបណ្ដាញសង្គមហើយបន្ទាប់ពីមានការរិះគន់ក៏មានការចេញបកស្រាយពីសំណាក់ទូលសំដែងស្រីនិងតួសំដែងប្រុសផងដែរ។ ហើយនៅពេលនេះវីដេអូចម្រៀងដែលថតមានភាពស៊ិចស៊ីដែលមហាជនបានរិះគន់នោះបានចេញជាផ្លូវការហើយ ដោយមានបង្ហោះនៅក្នុងyoutubeក៏ដូចជាfacebookជាដើម។សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

អានបន្ត

លោកឧកញ៉ាទៀ វិចិត្រ បានចុះសួរសុខទុក្ខគ្រួសារក្រីក្រមួយដែលមានកូនប្រុសអាយុ៨ឆ្នាំ ពិការភាពមានក្បាលធំ និងបានឧបត្ថមថវិកាចំនួន…

ខេត្តសៀមរាប:ក្នុងសន្តានចិត្តប្រកបដោយធម៍សប្បុរសថ្មីៗនេះលោកឧកញ៉ាទៀ វិចិត្រ បានចុះសួរសុខទុក្ខគ្រួសារក្រីក្រមួយគ្រួសារដែលមានកូនប្រុសអាយុ៨ឆ្នាំដែលពិការភាពមានក្បាលធំរស់នៅក្នុងខេត្តសៀមរាប។ ក្មេងពិការនេះមានឪពុកធ្វើជាសន្តិសុខឯកជនយាមពេលយប់ដើម្បីរកលុយដោះស្រាយជីវភាពនៅក្នុងគ្រួសារក្នុងនោះលោកឧកញ៉ាទៀ វិចិត្រ បានឧបត្ថមថវិកាចំនួនមួយពាន់ដុល្លាជូនគ្រួសារក្រីក្រដែលមានកូនតូចពិការមួយនេះសំរាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃផងដែរ៕ ប្រភពអត្ថបទ៖Huy Bunleng

អានបន្ត

អមអរសាទរ! កីឡាការិនីកម្ពុជា ខាន់ ចេសា បានឡើងវគ្គផ្ដាច់ព្រ័ត្រយកមេដាយមាស ក្រោយយកឈ្នះវៀតណាម១០០-០នឹងឈ្នះឥណ្ឌូណេស៊ី១៨-០

កីឡាការិនីជឺជិតស៊ូដ៏ឆ្នើមរបស់កម្ពុជាខាន់ ចេសា បានឡើងវគ្គបន្ដហើយបន្ទាប់ពីទម្លាក់កីឡាការិនីវៀតណាមដោយលទ្ធផល១០០-០ពិន្ទុក្នុងប្រកួតដំបូង ដែលទើបបញ្ចប់មុននេះបន្ដិចនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEAGames)លើកទី៣០នៅទីក្រុងClarkប្រទេសហ្វីលីពីន។ លោកវ៉ាត់-ចំរើននាយបេសកកម្មកីឡាស៊ីហ្គេមរបស់កម្ពុជាបានឲ្យដឹងពីប្រទេសហ្វីលីពីនថាកីឡាការិនីកូនកាត់អាមេរិកខាន់-ចេសា ធ្វើបានយ៉ាងល្អក្នុងប្រកួតដំបូងរបស់ខ្លួនតែនាងនៅសល់៣ប្រកួតក្នុងដៃទៀតដោយត្រូវការជ័យជម្នះគ្រប់ការប្រកួតដើម្បីឈានទៅដណ្ដើមមេដាយមាសជូនជាតិ។ នៅមុននេះបន្តិចកីឡាការិនីកម្ពុជាខាន់ ចេសា បានបន្តយកឈ្នះទៅលើកីឡាការិនីឥណ្ឌូណេស៊ីក្នុងល្ធទផល១៨-០ហើយបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រយកមេដាយមាស គួរបញ្ជាក់ថាខាន់-ចេសា ប្រកួតលើវិញ្ញាសាទម្ងន់៤៩គីឡូក្រាមដែលជាវិញ្ញាសាកីឡាការិនីវ័យ១៧ឆ្នាំរូបនេះធ្លាប់ដណ្ដើមបានមេដាយមាសកីឡាអាស៊ីលើកទី១៨នៅប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំ២០១៨ ប្រភពអត្ថបទ៖FreshNew

អានបន្ត