ហួសចិត្ត! យុវជនម្នាក់វ៉ៃទ្វារកញ្ចក់ប៉ុស្តិ៍បែ កខ្ទេចអស់ រួចស្រែកគំរា មប៉ូលិសប៉ុស្តិ៍ទាំងអស់ថា…

(កណ្តាល)៖ ពិតជាមិនដែលបានជួបមែន យុវជនម្នាក់មិនដឹងជាមានគំ នុំរឿងអ្វីនោះទេ ស្រាប់តែចូលទៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឫស ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ហេីយប្រើអំ ពេីហឹ ង្សារវ៉ៃ ទ្វារកញ្ចក់ប៉ុស្តិ៍បែ កអស់២ផ្ទាំង ហេតុកា រណ៍នេះបានកេីតឡេីង កាលពីវេលាម៉ោង២០នឹង៣០នាទីយប់ថ្ងៃទី២២ខែតុលាឆ្នាំ២០២០។

យោងតាមរបាយកា រណ៍របស់ប៉ូលិសស្រុកកណ្តាលស្ទឹង បានអោយដឹងថាជនសង្ស័ យឈ្មោះខាត់ សុខា ភេទប្រុស,អាយុ៣២ឆ្នាំ,មុខរបរមិនពិតប្រាកដ មានផ្ទុ កសារធា តុញៀ ន។ នៅមុនពេលកើតហេ តុ ជនសង្ស័ យបានជិះម៉ូតូជាមួយមិត្តភក្តិម្នាក់ទៀតឈ្មោះឡុង មកឈប់នៅជិតប៉ុស្តិ៍នគរបា​ លរដ្ឋបាលឃុំដើមឫស រួចឈ្មោះឡុង បានជិះម៉ូតូចេញទៅបា ត់។ ចំណែកជនសង្ស័ យបានដើរសំដៅចូលទៅក្នុងប៉ុស្តិ៍ប៉ូលិស រួចស្រែជេ រឡូឡាថា «អញនឹងសម្លា ប់ប៉ូលិសប៉ុស្តិ៍ចោលទាំងអស់» ។

ភ្លាមៗនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឫស បានចេញមកសួរនាំ ហើយជនសង្ស័ យបានស្រែកសួរថា«អាធារ៉ា មេប៉ុស្តិ៍វាទៅណា អញសម្លា ប់វាចោល»រួចជនសង្ស័ យក៏ស្ទុះទៅវា យកញ្ចក់ប៉ុស្តិ៍បែ កអស់ចំនួន២ផ្ទាំង និងស្រែកថានឹងសម្លា ប់ប៉ូលិសអោយងា​​ ប់ទាំងអស់។

ភ្លាមនោះ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋឃុំដើមឫស បានធ្វើការឃា ត់ខ្លួនជនសង្ស័ យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងតែម្តង ដើម្បីកសាងសំ​ ណុំរឿង បន្តចាត់ការតាមនី តិវិធីច្បា ប់៕