អាសូរណាស់! ព្រឹកឡើងប្រពន្ធភ្ញាក់ពីដេកក៏ចុះពីលើផ្ទះមកស្រាប់តែឃើញប្ដីដេក ស្លា ប់ក្រោមផ្ទះដោយសារ…

កំពង់ធំ៖ បុរសម្នាក់ដេក.ស្លា.ប់នៅក្នុងអង្រឹងក្រោមផ្ទះខ្លួនឯង ត្រង់ចំនុចភូមិព្រហ៊ូត,ឃុំផាន់ញើម,ស្រុកប្រាសាទបល្ល័ង្គ,ខេត្តកំពង់ធំ បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦និង០០នាទីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ ស.ពជនរ.ង.គ្រោះឈ្មោះ ញាំង ទិត ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ នៅភូមិព្រហ៊ូត,ឃុំផាន់ញើម,ស្រុប្រាសាទបល្ល័ង្គ,ខេត្តកំពង់ធំ។

តាមការបំភ្លឺរបស់ឈ្មោះ ហួន ហ៊ិន ភេទស្រី អាយុ៦២ឆ្នាំជនជាតិខ្មែរ (ត្រូវជាប្រពន្ធ)និងកូនៗបង្កើតបានបំភ្លឺថា៖ ប្តីរបស់គាត់តែងតែផឹកស្រា.ស ស្រ.វឹងជារៀងរាល់ថ្ងៃ ហើយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោងប្រហែល១៧:១០នាទីប្ដីរបស់គាត់បានទៅហូបបបររួចចូលដេកក្នុងអង្រឹងក្រោមផ្ទះ លុះម៉ោងប្រហែល៦ព្រឹកទើបគាត់ចុះពីលេីផ្ទះមេីលប្តីស្រាប់តែឃើញប្តីដេក.ស្លា.ប់លេីអង្រឹងក្រោមផ្ទះតែម្តង។

ក្រោយទទួលព័ត៌មានភ្លាមសមត្ថកិច្ចជំនាញស្រុក ប៉ុស្ដិ៍នគរបាលឃុំផាន់ញើមនិងអាជ្ញាធរភូមិ-ឃុំ បានចុះទៅពិនិត្យដល់កន្លែងកើតហេតុដើម្បីពិនិត្យសា.ក.ស.ព។ ការពិនិត្យនៅដងខ្លួនសា.ក.ស.ពយើងពុំឃើញមានស្លាកស្នាមគួរឲ្យកត់សម្គាល់ឡើយ។ ឆ្លងតាមការពិនិត្យដោយយកចិត្តទុកដាក់សមត្ថកិច្ចជំនាញយើងបានដាក់ការសន្និដ្ឋានថា៖ ជនរ.ង.គ្រោះ ឈ្មោះ ញ៉ាំង ទិត ពិតជាបាន.ស្លា.ប់ដោយជម្ងឺរបស់ខ្លួនឯងមែន(គាំ.ង.បេះដូង)។

មូលហេតុ៖ ជាមនុស្សញៀ.ន.ស្រាជាប្រចាំដែលបណ្ដាលឲ្យគាំ.ង.បេះដូង ក្រោយពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចជំនាញយើងបានធ្វើកំណត់ហេតុប្រគល់សា.ក.ស.ពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕