អាសូរណាស់! ឪពុកខំរត់ទៅចាប់កូនដែលកំពុងប្រកា ច់តែអកុសលបែរជាឪពុកត្រូវ ស្លា ប់ដោយសារ…

ខេត្តស្វាយរៀង៖ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិឫស្សីជង្រុក,ឃុំរមាំងថ្កោល,ស្រុកស្វាយទាប,ខេត្តស្វាយរៀង។ បុរសជាឪពុកបាន.ស្លា.ប់ បន្ទាប់ពីរត់ទៅចាប់កូនប្រុសដែលសង្ស័.យមានជំ.ងឺឆ្កួត.ជ្រូកប្រកា.ច់រើឡើង តែកូននោះបានយកដំបងឫស្សីប៉ុនមេជើងគ្រវាសត្រូវចំសៀតផ្កាខាងឆ្វេងបុរសជាឪពុកបណ្ដាលអោយ.ស្លា.ប់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកឃា.ត់ខ្លួនជនបង្កយកទៅសាកសួរ។

បុរសដែល.ស្លា.ប់ត្រូវជាឪពុកមានឈ្មោះឥន សាវ៉ន អាយុ៥៧ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុលើ។ ចំណែកកូនដែលបង្កហេតុមានឈ្មោះឥន ទ្រី អាយុ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ។

បុរសជាកូនគឺមានជំ.ងឺឆ្កួត.ជ្រូកយូរឆ្នាំមកហើយ ហើយក្រុមគ្រួសារធ្លាប់យកទៅព្យាបាលនៅឯមន្ទីរពេទ្យដែរតែមិនធូរស្រាលសោះ ទើបចេះបណ្ដោយរហូតដល់ថ្ងៃកើតហេតុតែម្តង ខណៈឪពុកឃើញកូនមានជំ.ងឺប្រកា.ច់រើឡើងក៏រត់ទៅចាប់បម្រុងចង តែចៃដន្យកូនប្រុសបានយកដំបងឫស្សីប៉ុនមេជើងប្រវែង៤០សង់ទីម៉ែត្រគ្រវាសត្រូវចំសៀតផ្កាខាងឆ្វេងបណ្ដាលឱ្យដួល.ស្លា.ប់តែម្ដង៕