ចាប់បានហើយ! ជនដៃដល់ដែលប៉ងបា ញ់សម្លា ប់ប្រពន្ធមិនទាន់រៀបការ ១គ្រាប់បៀមជាប់ដើមទ្រូង…

(សៀមរាប)៖ សមត្ថកិច្ចខេត្តសៀមរាប នៅព្រឹកថ្ងៃទី២២ខែតុលា​ឆ្នាំ២០២០ បានថ្លែងថា៖ ជនដៃដល់ដែលបា ញ់ប៉ងសម្លា ប់ប្រពន្ធមិនទាន់រៀបការនៅក្នុងរថយន្តនោះ ត្រូវចា ប់ខ្លួនបានហើយនៅ(ខេត្តបាត់ដំបង)។ គឺឈ្មោះចាន់ ផល(ហៅចាន់ពៅ)ឬគុជ ផល្លី អាយុ៥៧ឆ្នាំ។

ហេតុកា រណ៍បា ញ់ប្រ ហារនេះ បានកើតឡើងកាលពីវេលាម៉ោង២៖៥០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ខែតុលាឆ្នាំ២០២០ នៅចំណុចភូមិគោកចាស់,ឃុំស្រណាល,ស្រុកក្រឡាញ់ ,ខេត្តសៀមរាប។

តាមការរៀបរាប់ របស់នារីរ ងគ្រោះ ដែលមានអាយុ២៧ឆ្នាំ បានអោយដឹងថានៅវេលាកើតហេ តុ រូបនាងត្រូវបានប្តី ពុំទាន់បានរៀបការ បា ញ់សម្លា ប់ក្នុងរថយន្ត ត្រូវចំណុចលើសុដន់ផ្នែកខាងឆ្វេង បៀមគ្រាប់ជាប់ក្នុងសាច់ តែសំណាងល្អនាងមិនស្លា ប់ ហើយបានបើកទ្វារថយន្ត រត់ចេញក្រៅស្រែកអោយគេជួយ។

ស្របពេលនោះ កម្លាំងនគរបាល និងកម្លាំងប្រជាការពារ ដែលការពារសន្តិសុខ សុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន ដែលឈរជើងនៅទីនោះ បានជួយស ង្គ្រោះទាន់ពេលវេលា និង បានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ជនរ ងគ្រោះ បានបន្តទៀតថាជនបង្កដែលជាប្ដីអត់ខាន់ស្លា ឈ្មោះចាន់ ផល ហៅចាន់ ពៅ ឬគុជ ផល្លី អាយុ៥៧ឆ្នាំ។ ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០២០ លោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ក៏បានទៅសួរសុខទុក្ខនារីរ ងគ្រោះ ដល់មន្ទីរពេទ្យផ្ទាល់ផងដែរ៕