សូមចែករំលែកចំនេះដឹងនេះផង!! មិននឹកស្មានសេាះថារមៀតជាឱសថព្យាបាលជំងឺបានច្រើនដល់ថ្នាក់ហ្នឹង(មានវីដេអូ)

សុខភាព៖ រមៀត ជាមើមរុក្ខជាតិម៉្យាងដែលផ្ទុកទៅដោយសារធាតុ ប្រឆាំងអុកស៊ីតកម្មប្រឆាំងនឹងរ៉ាឌីកាល់សេរី និងជាអាហារបំប៉ន ដែលមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព ជួយប្រយុទ្ធប្រឆាំងនឹង ជំងឺរ៉ាំរ៉ៃជាច្រើនផងដែរ។

ថ្ងៃនេះ យើងនឹងបើកកកាយអាថ៌កំបាំងថែរក្សាសុខភាព ដោយការយករមៀតសូនជាគ្រាប់ថ្នាំជំនួសថ្នាំពេទ្យសម្រាប់ព្យាបាលជម្ងឺដូចជា៖ជួយកម្ចាត់ជាតិពុលចេញពីក្នុងថ្លើម,ជួយសម្រួលអារម្មណ៍របស់អ្នក,ការពារពីជំងឺមហារីក,ជួយរក្សាសុខភាពបេះដូង,ជាឱសថធម្មជាតិបំបាត់ការឈឺចាប់,ការពារអ្នកពីជំងឺសន្លាក់ឆ្អឹង ហេីយក៏អាចជួយព្យាបាលដំបៅ របួស និងស្លាកស្នាម, ការពារពីជំងឺបាត់បង់ការចងចាំ,ជួយរឹតបន្តឹងស្បែកឱ្យតឹងណែនល្អ,ជំនួយដល់ស្បែក ធ្វើឱ្យស្បែកកាន់តែស្អាត និងមានសុខភាពល្អ។វិធីនេះក៏ត្រូវបានចាស់ៗបុរាណខ្មែរ យើងតែងអនុវត្តជាប្រចាំ ។

១-​ទប់ស្កាត់​ការ​កើត​ជំងឺមហារីក ៖
រមៀត​អាច​ជួយ​ទប់ស្កាត់​ការ​កើត និង​បញ្ឈប់​ការ​រីក​លូតលាស់​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ហើយ​ថែម​ទាំង​បំផ្លាញ​កោសិកា​មហារីក​ទៀត​ផង ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា សមាស​ភាគ​សកម្ម​នៅ​ក្នុង​រមៀត​ប្រឆាំង​នឹង​ការ​ដុះ​ដុំ​សាច់​ដែល​បណ្តាល​មក​ពី​វិទ្យុសកម្ម​បាន​ល្អ​បំផុត​។ វា​ក៏​មាន​ឥទ្ធិពល​បង្ការ​កោសិកា​ដុំ​សាច់​ដូច​ជា មហារីក​គ្រាប់​ឈាម T-cell មហារីក​ពោះវៀន និង​មហារីក​សុដន់ ។

២-​បំបាត់​ការ​រលាក​សន្លាក់ ៖
លក្ខណៈសម្បត្តិ​ដ៏​អស្ចារ្យ​នៃ​ការ​ប្រឆាំង​នឹង​ការ​រលាក​របស់​រមៀត ក្នុង​ការ​ព្យាបាល​រលាក​សន្លាក់​ឆ្អឹងខ្ចី និង​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ។ លើស​ពី​នេះ​ទៀត​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​របស់​រមៀត​បំផ្លាញ​រ៉ា​ឌី​កាល់​សេរី​ក្នុង​រាង​កាយ​ដែល​វា​បាន​បំផ្លាញ​កោសិកា​រាង​កាយ ។ ចំពោះ​អ្នក​ដែល​មាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​ដែល​បាន​ទទួលទាន​រមៀត​ទៀងទាត់​មានការ​ធូរស្បើយ​ពី​ការ​ឈឺចាប់​កម្រិត​មធ្យម​ទៅ​ការ​ឈឺចាប់​តិចតួច​នៅ​តាម​សន្លាក់ ។

៣-​កាត់​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ៖
ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា គ្រាន់តែ​ប្រើ​រមៀត​ធ្វើ​ជា​គ្រឿងផ្សំ​ក្នុង​អាហារ អាច​ជួយ​កាត់​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​សេរ៉ូម ។ កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​កម្រិត​ខ្ពស់​អាច​នាំ​ឱ្យ​មាន​បញ្ហា​សុខភាព​ធ្ង​ន​ដទៃ​ទៀត ។ ដូច្នេះ​ការ​គ្រប់គ្រង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ឲ្យ​បាន​ត្រឹមត្រូវ​អាច​បង្ការ​ជំងឺ​សរសៃឈាម​បេះដូង​ជា​ច្រើន ។

៤-​ពង្រឹង​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ៖
រមៀត​ផ្ទុក​សារធាតុ​ម្យ៉ាង​ដែល​គេ​ស្គាល់​ថា​ជា lipopolysaccharide ដែល​ជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាង​កាយ ។ ភ្នាក់ងារ​ប្រឆាំង​បាក់តេរី ប្រឆាំង​វីរុស និង​ប្រឆាំង​នឹង​ការ​កើត​ផ្សិត​ដែល​មាន​ក្នុង​រមៀត​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ផង​ដែរ ។ ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំង​អាច​កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​ផ្តាសាយ និង​ក្អក ។ ប្រសិនបើ​អ្នក​ផ្តាសាយ រឺ​ក្អក អ្នក​អាច​លាយ​ម្សៅ​រមៀត​មួយ​ស្លាបព្រា​កាហ្វេ ចូល​ទៅ​ក្នុង​ទឹកដោះគោ​ក្តៅ​មួយ​កែវ និង​ទទួលទាន​វា​ម្តង​ជា​រៀងរាល់ថ្ងៃ វា​នឹង​ជួយ​ឲ្យ​ស្ថានភាព​របស់​អ្នកមាន​ភាព​ប្រសើរ​ឡើង។

៥-​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម ៖
រមៀត​អាច​ប្រើ​ក្នុង​ការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ដោយ​វា​ជួយ​គ្រប់គ្រង​កម្រិត​អាំង​ស៊ុ​យ​លី​ន ។ វា​ធ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​គ្រប់គ្រង​ជាតិ​ស្ករ និង​បង្កើន​ប្រសិទ្ធភាព​ថ្នាំ​ដែល​គេ​ប្រើ​ក្នុង​ការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ។ អត្ថប្រយោជន៍មួយទៀត​របស់​រមៀត គឺ​ជួយ​កាត់​បន្ថយ​ភាពស៊ាំ​នឹង​អាំង​ស៊ុ​យ​លី​ន ដែល​អាច​ការពារ​ការ​ចាប់ផ្តើម​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ ។ ទោះជា​យ៉ាងណា​នៅ​ពេល​ដែល​យើង​ប្រើ​វា​ជាមួយនឹង​ថ្នាំ រមៀត​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប ។ វា​គឺជា​ការ​ល្អ​បំផុត​ក្នុង​ការពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​មុន​ពេល​អ្នក​សម្រេចចិត្ត​លេបថ្នាំ​គ្រាប់​រមៀត ៕

 

%d bloggers like this: