រន្ធត់ណាស់! នារីម្នាក់ត្រូវបានប្ដីឥតខាន់ស្លា បា ញ់សម្លា ប់ក្នុងឡាន តែសំណាងល្អត្រូវបាន…

ខេត្តសៀមរាប៖ មានភាពភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលនារីម្នាក់ត្រូវបានប្ដីដែលមិនបានរៀបការបា ញ់សម្លា ប់នៅក្នុងឡាន។ ហេតុកា រណ៍នេះបានកើតឡើងនៅភូមិគោកចាស់ ឃុំស្រណាល,ស្រុកក្រឡាញ់,ខេត្តសៀមរាប ជនរ ងគ្រោះ មានឈ្មោះស.អ ស.ដ.ន ភេទស្រី,អាយុ២៧ឆ្នាំ។

តាមការរៀបរាប់របស់ជនរ ងគ្រោះ បានឲ្យដឹងថានៅវេលាម៉ោង០២និង៥០នាទីទាបភ្លឺព្រឹកថ្ងៃទី២២ខែតុលា រូបនាងត្រូវបានប្តី(ពុំបានរៀបការ)បា ញ់សម្លា ប់ក្នុងរថយន្ត ត្រូវចំណុចលើសុដន់ ផ្នែកខាងឆ្វេង(បៀមគ្រាប់ជាប់ក្នុងសាច់)តែសំណាងល្អ រូបគាត់មិនស្លា ប់ ហើយបានបើកទ្វារថយន្តរត់ចេញក្រៅស្រែកឲ្យគេជួយ។

ខណៈនោះកម្លាំងនគរបាល និងកម្លាំងប្រជាការពារ ដែលការពារសន្តិសុខ សុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន ដែលឈរជើងនៅទីនោះ ជួយស ង្គ្រោះទាន់ពេលវេលា និងបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។​ ជនរ ងគ្រោះ បានបន្តទៀតថាជ នបង្ករ(ជនសង្ស័ យ)ដែលជាប្ដីអត់ខាន់ស្លាឈ្មោះចាន់ ផល(ចាន់ ពៅ )ឬគុជ ផល្លី អាយុ៥៧ឆ្នាំ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រា វជ្រាវដើម្បីស្វែងរកចា ប់ខ្លួនជនដៃដល់មកផ្ដ ន្ទាទោ សតាមច្បាប់។ សូមបញ្ជាក់ថា៖ ភ្លាមៗនោះលោកសៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ក៏បានជួយឧបត្ថម្ភចំនួន៥០០ដុល្លារ ដល់ស្ត្រីរ ងគ្រោះដើម្បីព្យាបាលនៅមន្ទីរពេទ្យ៕