ទីបំផុត! លោក សុវណ្ណ រិទ្ធី បានសឹកវិញហើយ ថែមទាំងបានបង្ហោះរូបអមជាមួយសារ ដោយរៀបរាប់ថា…

ដូចដែលប្រិយមិត្តអ្នកលេងបណ្តាញសង្គមបានជ្រាបរួចមកហើយថាលោ​កសុវណ្ណ រិទ្ធីអ​តីតអគ្គនាយកសារព័ត៌មានTVFB បានស្រេចចិត្កចូលសាងភ្នួសជាព្រះសង្ឃ នៅថ្ងៃទី១០ខែតុលាឆ្នាំ២០២០ ធ្វើឱ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ដោយឡែកនៅថ្ងៃទី២២ខែតុលាឆ្នាំ២០២០នេះ គេបានសង្គេតឃើញថាលោកសុវណ្ណ រិទ្ធី បានលាចាកសិក្ខាបទវិញហើយ ក្រោយពីបានបួសអស់រយៈពេលជិតពីរសប្តាហ៍មកនេះ។ ក្រោយពីលោកបានសឹកវិញលោកបានបង្ហោះរូបភាព អមជាមួយសារមួយយ៉ាងខ្លីដោយបានសរសេររៀបរាប់ថា៖ «ថ្ងៃនេះលោកឪពុកនាំមកអុជធូបសុំសេចក្តីសុខ សេចក្តីសប្បាយក្នុងទឹកដីខេត្តសៀមរាប»។ ដើម្បីជ្រាបអោយកាន់តែច្បាស់សូមបងប្អូនទស្សនារូបភាពខាងក្រោមនេះ៖