បុរសអ្នកនេសាទម្នាក់ ចាប់បានសត្វចម្លែក ត្រីក៏មិនដូចពស់ក៏មិនដូច ពេលដឹងការពិតភ្ញាក់ផ្អើលយ៉ាងខ្លាំង

ថ្មីៗនេះវេបសាយបរទេសបានផ្សាយអំពីរឿងរ៉ាវរបស់បុរសម្នាក់ដែលរស់នៅក្នុងក្រុងម៉នចៀងស៊ី ប្រទេសចិន ដោយគេបានចេញពីផ្ទះទៅនេសាទត្រីនៅក្នុងទន្លេមួយ ថ្ងៃនេះចំម្លែកគេនេសាទបានសត្វចម្លែកមួយក្បាល មានស្រកាពីក្បាលដល់កន្ទុយ ច្រមុះស្រួចជើងបួន មើលទៅពស់ក៏មិនដូចត្រីក៏មិនដូចតែមិនដឹងថាជាសត្វអ្វី គេឆ្ងល់ពេកក៏យកមកផ្ទះដាក់ ហៅអ្នកភូមិមកមើលតែគ្មានអ្នកស្គាល់ឡើយ។

ក្រោយមកក៏មានបុរសម្នាក់ដើរមកប្រាប់ថានេះគឺជាសត្វពង្រូល គេបានបន្តទៀតថានេះជាសត្វដែលកម្របំផុតនឹងកំពុងតែជិតផុតពូជទៀតផង បុរសអ្នកនេសាទឮបែបនេះក៏យកទៅប្រលែងវិញដើម្បីអោយវាមានកូនចៅបន្តទៀត។

%d bloggers like this: