ពុទ្ធោកូនម្ដាយ!! ខណៈពេលម្ដាយកំពុងឈឺនៅផ្ទះស្រាប់តែកូនប្រុសអាយុ២ឆ្នាំដើរលេងរហូត ស្លា ប់បាត់បង់ជីវិតដោយសារ…

ព្រះសីហនុ៖ ក្មេងប្រុសម្នាក់បានល.ង់ទឹកស្លា.ប់ កាលពីថ្ងៃត្រង់ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ នៅចំណុចកំពុងទូកព្រែកតាលេវ ក្នុងភូមិស្វាយ,ឃុំតានៃ,ស្រុកព្រៃនប់,ខេត្តព្រះសីហនុ។ ក្មេងរ.ង.គ្រោះ ឈ្មោះ កា ដាវណ្ណ ភេទប្រុស អាយុ២ឆ្នាំ មានទីលំនៅជាមួយឪពុកម្តាយនៅចំណុចកើតហេតុ។

បើតាមសមត្ថកិច្ចបញ្ជាក់ពីមូលហេតុថា ដោយសារក្មេងរ.ង.គ្រោះបានដើរទៅលេង នៅលើទូកដែលចតនៅកំពុងទូកតែម្នាក់ឯង ព្រោះម្តាយមានជម្ងឺសម្រាកដាក់សេរ៉ូមនៅក្នុងផ្ទះ។ លុះរហូតដល់ម៉ោង៣រសៀលថ្ងៃដដែល ទើបដឹងថាបាត់កូននាំគ្នាដើររកក៏ប្រទះឃើញកូនល.ង់ទឹកស្លា.ប់បាត់ទៅហើយ។ ករណីនេះក្រោយធ្វើការពិនិត្យ នគរបាលបានប្រគល់សាក.ស.ពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕