ប្រហែសពេកហើយ! បុរសម្នាក់បើកបរដាក់កូនតូចនៅពីមុខស្រាប់តែក្មេងយំទាញដៃរេចង្កូតបុ កក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលអោយ…

ភ្នំពេញ៖ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្សី,សង្កាត់កាកាបទី២,ខណ្ឌពោធិ៍សែនជ័យ,រាជធានីភ្នំពេញ មានករណីរថយន្តបើកបុ.កក្បាលនាគពុះចែកទ្រូងផ្លូវ កាលពីវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ រថយន្តប.ង្កម៉ាក ស៊ីណា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BD-7837។

មុនពេលកើតហេតុគេឃើញតៃកុងរថយន្តម្នាក់បើកបរដាក់កូនស្រី អាយុប្រហែល២ខួបនៅនឹងមុខខ្លួន ដៃម្ខាងឱបកូនស្រីដៃម្ខាងបើករថយន្ត តាមបណ្តោយសហព័ន្ធរុស្សីទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ស្រាប់តែកូនស្រីរបស់តៃកុងរថយន្តខាងលើយំហើយក៏បានទាញដៃចង្កូតទៅបុ.កក្បាលនាគពុះចែកទ្រូងផ្លូវ ខ្ទាតទៅផ្លូវម្ខាងទៀតបាក់អស់១កង់ រីឯរថយន្តមិនទាន់អស់ល្បឿនក៏រេចង្កូតទៅបុ.កឡើងលើសួនមុខប្រលាយន្តហោះពោធិ៍ចិនតុង បណ្តាលឲ្យរងការខូចខាតស្មៅ និងដើមឈើតូចៗបន្តិចបន្តួច រថយន្តវិញខ្ទេ.ចផ្នែកខាងមុខខាងឆ្វេងស្ទើរតែទាំងស្រុង ចំណែកបុរសដែលជាអ្នកបើកបរវិញរង.របួ.សធ្ង.ន់ និងកូនស្រីរបស់តៃកុងរថយន្តអាយុប្រមាណ២ខួប រ.ង.របួ.សស្រាល ត្រូវបានរថយន្តសាម៉ុយរបស់មន្ទីពេទ្យឯកជនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សមត្ថកិច្ចជំនាញឲ្យមកវាស់វែងស្ទូចក្បាលនាគពុះចែកទ្រូងផ្លូវដាក់ទៅកន្លែងដើមវិញ និងស្ទូចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕