ពិតជាសោកស្ដាយណាស់! មន្ត្រីទទួលបន្ទុកផ្នែកបញ្ជីសារពើភណ្ខម្នាក់បានទទួលមរណ​ ភាពដោយសារជំ ងឺដ៏កា ចសា ហាវ…

ខេត្តបាត់ដំបង៖ ដំណឹងដ៏ក្រៀមក្រំ! ការិយាល័យអប់រំ យុវជន និងកីឡាស្រុកថ្មគោល សូមជម្រាបជូនប្រិយមិត្តថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ការិយាល័យអប់រំ យុវជន និងកីឡាយើងខ្ញុំ បានបាត់បង់មន្ត្រីម្នាក់គឺលោក អ៊ិត ប្រសិត ជាមន្ត្រីទទួលបន្ទុកផ្នែកបញ្ជីសារពើភណ្ឌ និងត្រូវជាស្វាមីរបស់លោកស្រី ឡាង សុមាលី នាយិកាសាលាបឋមសិក្សា តាម៉ឺន បានទទួលមរណភាពដោយរោគ គាំ.ង.បេះដូងនៅពេលកំពុងហែលទឹក។

អាស្រ័យហេតុនេះសូម​​លោកគ្រូ អ្នកគ្រូ និងលោក លោកស្រីដែលស្រឡាញ់រាប់អានគាត់ ព្រមទាំងញាតិមិត្តជិតឆ្ងាយរបស់គាត់ ជ្រាបជាដំណឹង។ សូមលោក លោកស្រី ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ.ស.ព លោក អ៊ិត ប្រសិត តាមសទ្ធាជ្រះថ្លានិងតាមការគួរ។ ស.ព.ត្រូវតំកល់ធ្វើបុណ្យនៅគេហដ្ឋានគាត់ផ្ទាល់ គឺស្ថិតនៅភូមិតាសី(ខាងជើងវិទ្យាល័យថ្មគោល),ឃុំតាម៉ឺន,ស្រុកថ្មគោល,ខេត្តបាត់ដំបង៕