មិនគួរសោះ! បុរសម្នាក់ផឹកស៊ីអស់សាច់ក្លែមចូលក្នុងទ្រុងចាប់ទាដើម្បីធ្វើម្ហូបក្លែមបន្តតែអកុសលបែរជា ស្លា ប់ដោយសារ…

ពោធិ៍សាត់៖ កាលពីវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ មានហេតុការណ៍មួយបានកើតឡើងបណ្ដាលអោយបុរសម្នាក់ស្លា.ប់ ត្រង់ចំណុចទ្រុងទា(ព្រៃផ័រ)ស្ថិតនៅភូមិអូរស្រាវ,ឃុំព្រងិល,ស្រុកភ្នំក្រវាញ,ខេត្តពោធិ៍សាត់។ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រងិលបានឲ្យដឹងនារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ថា៖ ជនរ.ង.គ្រោះ.ឈ្មោះ វុទ្ធ ចាន់រ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ/ឃុំកើតហេតុ។

លោកបន្តទៀតថា នៅមុនពេលកើតហេតុជនរ.ង.គ្រោះ និងមិត្តភក្ដិផ្សេងទៀតនាំចាប់សត្វទាធ្វើម្ហូបក្លែមអស់១ក្បាលហើយ លុះនៅវេលាខាងលើអស់សាច់ក្លែមក៍ទៅចាប់១ក្បាលទៀតដើម្បីធ្វើម្ហូបហូបបន្ត។ ប៉ុន្តែជាអកុសលនៅពេលនោះគួបផ្សំនិងជនរ.ង.គ្រោះ.ស្រវឹងផង ក៍លើកជើងកន្លងទ្រុងទាដោយដៃចាប់ខ្សែលួសហ៊ុមទ្រុងនោះ ក៏ឆ្លងចរន្តអគ្គិសនី.ឆ.ក់ បណ្ដាលឲ្យ ស្លា.ប់តែម្ដង ព្រោះបង្គោលឬស្សី(ខ្សែភ្លើង)បាក់ធ្វើឲ្យដំណរខ្សែភ្លើងប៉ះជាមួយលួសហ៊ុមព័ទ្ធទ្រុងទា។

នាយប៉ុស្ដិ៍ដដែលបញ្ជាក់បន្ថែមទៀតថា ករណីនេះសមត្ថកិច្ចសហការចុះពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទើបធ្វើកំណត់ហេតុប្រគល់.ស.ពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕