សូមបងប្អូនជួយស៊ែរបន្តអោយម្ចាស់ម៉ូតូបានឃើញផង🙏ប្រជាពលរដ្ឋបង់សំណាញ់ជាប់ម៉ូតូ១គ្រឿងក្នុងប្រលាយ…

នៅព្រលឹមថ្ងៃទី17 ខែតុលា ឆ្នាំ2020នេះ មានបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ បានបង់សំណាញ់ជាប់ម៉ូតូក្នុងប្រលាយស្ថិតចំនុចជាប់ផ្លូវជាតិលេខ52 ស្ថិតក្នុងភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌។ បច្ចុប្បន្នរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្លៃ អាស្រ័យដូចបានជំរាប់ជូនខាងលើនេះ សូមបងប្អូនជួយស៊ែរបន្តអោយម្ចាស់ម៉ូតូបានឃើញ🙏 ឫសាច់ញាតិ អ្នកស្គាល់ម្ចាស់ម៉ូតូបានឃើញអាចមកយកបាននៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្លៃ លេខទំនាក់ទំនង0979137771 086869906 0888864466 ៕

ប្រភព៖ JTV News