ទឹកចិត្តគួរឱ្យកោតសរសើរ!! ថៅកែហាងពេជ្រ ទ្រីដាណា និងស្វាម៉ីបានចេះចែកអំណោយជូនប្រជាពលរដ្ឋនៅខណ្ឌព្រែកព្នៅ ដោយសរុបជាថវិកាចំនួន…

នៅព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០២០នេះ ថៅកែហាងពេជ្រ ទ្រីដាណា និងស្វាម៉ីបានចេះចែកអំណោយជូនប្រជាពលរដ្ឋនៅខណ្ឌព្រែកព្នៅ។ ថៅកែហាងពេជ្ររូបនេះ​ក៏បានបញ្ជាក់ទៀតថា៖ ព្រឹកនេះចែកអំណោយរួចរាល់ហើយសម្រាប់ខណ្ឌព្រែកព្នៅ សូមអរគុណលោកពូអភិបាលខណ្ឌដែលបានចូលរួមជាមួយនាងខ្ញុំហើយសូមអរគុណបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលស្រឡាញ់រូបនាងខ្ញុំនិងស្វាមី សរុបចំនួន723គ្រួសារ ក្នុងនោះមាន៖ អង្ករ,មី,ត្រីខ,ទឹកស៊ីអ៊ីវ និងថវិកាក្នុងមួយគ្រួសារ5ម៉ឺនរៀល ដោយអំណោយនេះសរុបថវិកាចំនួន32350$🥰🥰🥰🥰 សប្បាយចិត្តណាស់ក្រោយពេលឃើញស្នាមញញឹមរបស់ពួកគាត់។

ក្រោយឃើញទិដ្ឋភាពទំាងនេះភ្លាម ហ្វេនៗជាច្រើនរបស់លោកស្រី បានចូលCommentថា៖ នេះពិតជាអ្នកធ្វើបុណ្យមែន,ទឹកចិត្តល្អណាស់បងទាំងពីរ,បេះដូងពោរពេញទៅ ដោយបុណ្យ,ល្អណាស់បងស្រីបានជួយក្នុងគ្រាលំបាក,នេះជាអំណោយដែលចេញ ពីចិត្តស្មោះសបំផុត ហើយអ្នកខ្វះខាត គឺទទួលបានពិតៗ ។ ព្រមទំាងនៅមានពាក្យសរសើរពីទឹកចិត្តរបស់លោកស្រី និងស្វាមីជាច្រើនទៀតផងដែរ៕

ប្រភព៖ ទ្រី ដាណា Dana Try