ឃើញហើយរន្ធត់ណាស់!! បាក់ស្រុតផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅក្រុងតាខ្មៅ ដោយសារតែ..

ក្រុងតាខ្មៅ៖ យោងតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០២០នេះ មានករណីបាក់ស្រុតផ្ទះ នៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទោះបីយ៉ាងណា ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុនៃការបាក់ស្រុតផ្ទះប្រជាពលរដ្ឋ។

តាមការបង្ហើបពីប្រជាពលរដ្ឋ បានអោយដឹងថា មូលហេតុនៃការបាក់ស្រុតផ្ទះនេះ អាចបណ្តាលមកពីទឹកហូរបុកខ្លាំង ខណៈផ្ទះប្រជាពលរដ្ឋ ភាគច្រើនសង់ជាប់នឹងមាត់ទន្លេ ៕ អាស្រ័យហេតុនេះ សូមបងប្អូនដែលមានទីលំនៅក្បែរមាត់ស្ទឹង-ព្រែក-ទន្លេ សូមមានការប្រុងប្រយ័ត្នខ្ពស់។

ប្រភព៖ ប៊ីអិនអិន/ប៉ុស្ដិ៍ញ៉ូវ TV