ដំណឹងបន្ទាន់!! ទំនប់វារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វាររំដោះទឹកឆាប់ៗនេះហើយ…

កំពត៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហ.ន្តរាយខេត្តកំពតបានថ្លែងថា ស្ថានភាពទឹកក្នុងអាងទំនប់វារីអគ្គិសនីកំចាយ នៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២០ វេលាម៉ោង៧ព្រឹក មានកម្ពស់១៤៨.៨៩ម ទឹកហូរចូលអាងមានចំនួន៧៣៦.៥០ម៣/វិនាទី។

យោងតាមសេចក្តីជូនដំណឹង បង្ហាញថាក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនវារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វាររំដោះទឹក តាមលក្ខណៈបច្ចេកទេសដោយសន្សឹមៗ ចេញពីទំនប់នាពេលឆាប់ៗនេះ ក្នុងករណីដែលមានភ្លៀងធ្លាក់នៅតែបន្តធ្លាក់។ ការបើកទ្វារទឹកនេះអាចបណ្តាលអោយជន់លិចនៅភូមិសាស្ត្រនៅអមសងខាងដងព្រែកកំពង់បាយ៕ ដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ នៅតាមដងព្រែកជ្រាបជាព័ត៌មាន និង មានការប្រុងប្រយ័ត្ន ដើម្បីទប់ស្កា.ត់ផលប៉ះពាល់ផ្សេងៗ ជាយថាហេតុ។”

ប្រភព៖ រដ្ឋបាលខេត្តកំពត