ប្ដីព្រៃផ្សៃ!! ខឹងប្រពន្ធថត​រូបSelfie បង្ហោះលើហ្វេសប៊ុក ក៏យកសាំង​មកដុតនាងទាំងរស់…

ប្រទេសថៃ៖ ស្ត្រីអាយុ២៨ឆ្នាំម្នាក់ត្រូវបានប្តីចាប់ដុតទាំងរស់បណ្តាលឲ្យរងរបួសរលាក សឹងពេញខ្លួនព្រោះតែបុរសជាប្តីរូបនោះមានការខឹងសម្បារនឹងនាងថតរូបសែលហ្វីបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។

Chatchawarn Tarrin និងប្តីអាយុ២៦ឆ្នាំឈ្មោះ Nednapha Nuankhul រស់នៅទឹកដីថៃ ពួកគេមានកូនប្រុសពីរនាក់រួមគ្នា ថ្ងៃមួយ ខណៈដែលស្ត្រីរងគ្រោះកំពុងចំអិនអាហារ ស្រាប់តែបុរសជាប្តីចាក់សាំងលើ ហើយបោះឈើគូសត្រូវទើបបណ្តាលអណ្តាតភ្លើងឆាបឆេះស្ទើរពេញរាងកាយ។

ក្រោយ​ពី​ហេតុការណ៍​នេះ​​កើតឡើង​ភ្លាម នាង​ជា​ប្រពន្ធ​ក៏​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​ទទួល​ការ​ជួយ​សង្គ្រោះ​ដោយ​​វះកាត់​៣​ដង​។Tarrin បានឲ្យគ្រូពេទ្យធ្វើការវះកាត់បីដងហើយនាងក៏នៅត្រូវការពេលវេលាព្យាបាលខ្លួន ថែមទៀតព្រោះដៃស្តាំនិងមាត់របស់នាងរងការឆាបឆេះយ៉ាងខ្លាំងដែលធ្វើឲ្យពិបាកបរិភោគអាហារនិងប្រើម្រាមដៃ។ នាង​បាន​ចំណាយពេល​ដល់​ទៅ​រាប់​ខែ​ ដើម្បី​អាច​ចេញពី​ពេទ្យ​។ ពេល​ដឹងខ្លួន នាង​បាន​ប្រាប់​ថា​៖ «​វា​ធ្វើ​ឲ្យ​ខ្ញុំ​ខ្លោច​​ទាំង​កាយ ខ្លោច​ទាំង​បេះដូង​ ។ តែ​ខ្ញុំ​ត្រូវ​តែ​អត់​ទោស​ឱ្យ​ប្តី​ខ្ញុំ ព្រោះ​យើង​មានកូន​ជាមួយ​គ្នា​ ។

នៅ​ពេល​គាត់​ដុត​ខ្ញុំ ខ្ញុំ​ពិតជា​ដឹង​ថា​ នរក​ពិតប្រាកដ​ គឺ​វា​យ៉ាងដូចម្តេច​ ​ការ​ឈឺចាប់​ពិតជា​មិន​អាច​ទ្រាំទ្រ​បាន​ឡើយ​ ។ រាង​កាយ​របស់ខ្ញុំ​នឹង​បែប​នេះ​ជា​រៀង​រហូត ​។ អ្នក​អាច​គេច​ពី​អ្វី​បាន​ទាំងអស់ តែ​មិន​អាច​គេច​ផុត​ពី​កម្ម​ពារ​បាន​ទេ​​​» ។Nuankhul ត្រូវបានប៉ូលីសចាប់ខ្លួនបន្ទាប់ ពីបង្ករបួសស្នាមនិងអគ្គីភ័យលើភរិយាហើយត្រូវតុលាការកាត់ទោសឲ្យជាប់ ពន្ធនាគារដោយមិនឲ្យបង់ប្រាក់ធានាឡើយ៕

%d bloggers like this: