ប្ដីឯណាមិនស្លុតចិត្ត! កំពុងអង្គុយលក់ដូរនៅឯផ្សារសុខៗស្រាប់តែអ្នកជិតខាងទូរស័ព្ទមកប្រាប់ថាប្រពន្ធបានស្លា ប់ដោយសារ…

ខេត្តបន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្ទះល្វែងមួយកន្លែងស្ថិតក្នុងភូមិចាន់គីរី,សង្កាត់ប៉ោយប៉ែត,ក្រុងប៉ោយប៉ែត,ខេត្តបន្ទាយមានជ័យ។ ជនរង គ្រោះខាងលើឈ្មោះ សុច ផល្លា ភេទស្រី អាយុ៣១ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។

បើយោងតាមការបំភ្លឺពីបុរសជាប្ដីជនរង គ្រោះឈ្មោះ មឿង ធឿន ភេទប្រុស អាយុ៤០ឆ្នាំ បានឲ្យដឹងថាកាលពីជាងបួនឆ្នាំមុនរហូតមកដល់ពេលនេះ ប្រពន្ធរបស់ខ្លួនធ្លាប់បានលេបថ្នាំនិងចង.កសម្លា ប់ខ្លួនមិនបានសម្រចច្រើនដងរួចមកហើយ។

នៅវេលាម៉ោងប្រហែល០៧និង២០នាទី ថ្ងៃកើតហេតុប្រពន្ធរបស់ខ្លួនមិនបានទៅជួយលក់ដូរនៅផ្សារដូចរាល់ដងទេ ដោយនៅផ្ទះជាមួយកូនស្រីអាយុ០៧ឆ្នាំ លុះម៉ោងកើតហេតុ អ្នកជិតខាងបានទូរស័ព្ទថាប្រពន្ធរបស់ខ្លួនបានចង,កសម្លា ប់ខ្លួនបាត់ទៅហើយ។

ក្រោយកើតហេតុក្រុមជំនាញកោសល្យវិច័យបានមកពិនិត្យស ពនិងសន្និដ្ឋានថាពិតជាករណី អត្ត ឃាតសម្លា ប់ខ្លួនឯងពិតប្រាកដមែន។ សាក ស ពត្រូវបានសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕