ប្រយ័ត្ន​ផងស្រីៗ​! តាក​ញ្ចា​ស់​នេះ​ខូច​២០​ឆ្នាំ​ហើយ រឿង​ដើរ​ថតរូប​ស្រីក្មេង និង «​សម្រេច​កាម​ដោយ​ដៃ​» នៅ​ទីសាធារណៈ​គ្មាន​គេ​សូម្បី​បន្តិច

យើងទាំងអស់គ្នា ជាទូទៅ​តែង​រំពឹង​ជឿជាក់​ពី​អាកប្បកិរិយា​សមរម្យ និង​សិ​ល​ធម៌​ដ៏​ថ្លៃថ្នូរ ពី​មនុ​ស្សវ័យ​ចំណាស់ៗ នៅ​ជុំវិញខ្លួន ប៉ុន្តែ ផ្ទុយទៅវិញ ជាពិសេស​ពូ​ម្នាក់នេះ បានធ្វើ​ឲ្យ​យើង​ខកចិត្ត​ជាខ្លាំង ដែល​ពុំ​នឹកស្មានថា​គាត់​នឹង​អាចធ្វើ​រឿង​មួយ​នេះ​ទៅ​កើត​សោះឡើយ ។

 

ថ្មីៗ​នេះ អ្នកលេង​អ៊ី​ន​ធើរ​ណេ​តម្នាក់​ឈ្មោះ Kenny បាន​មានការ​ហួសចិត្ត​ជាខ្លាំង នៅពេល​គាត់​បានឃើញ​ផ្ទាល់​នឹង​ភ្នែក បុរស​ចំណាស់​ម្នាក់​បាន​ថត​នារី​វ័យក្មេង​ស្លៀក​ខ្លី​ម្នាក់ និង​បន្ទាប់មក គាត់​ក៏បាន​ព្យាយាម «​សម្រេច​កាមតណ្ហា​» ទាំង​ស្ថិតនៅ​កន្លែង​សាធារណៈ ។ ហេតុការណ៍​នេះ ត្រូវបាន​គេ​ជឿថា​បាន​កើតឡើង​នៅឯ Ipoh Parade, Perak (​ម៉ាឡេស៊ី​) ។

 

នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន Kenny បាន​សរសេរ​រៀបរាប់​ឲ្យ​ដឹងថា​៖ «​ខណៈពេលដែល​នារី​វ័យក្មេង​ម្នាក់ និង​មិត្តភក្តិ​របស់​នាង កំពុង​ឈរ​មើល​ការសម្តែង​នៅ​សាល​ជួបជុំ​មួយ នៅពេលនោះ បុរស​ចំណាស់​ម្នាក់​ត្រូវ​បានឃើញ​ថតរូប​នាង​ពី​ខាងក្រោយ ។ ដោយ​ឃើញ​សភាពការណ៍​មិន​ទំនង ខ្ញុំ (Kenny) ក៏បាន​ចូលទៅ​ជិត​នារី​រងគ្រោះ ហើយ​ប្រាប់​នាង​នូវ​អ្វីដែល​បានកើត​ឡើង​»​។

ប៉ុន្តែ ដោយ​ខ្លាច​ថា រូបភាព​របស់​នាង​នឹងត្រូវ​បាន​យក​ធ្វើ​ផ្តេសផ្តាស នាង​ក៏បាន​ដាក់ពាក្យ​ប្តឹង​ប៉ូលីស ចំពោះ​ទង្វើ​របស់​បុរស​ចំណាស់​នោះ ។

យ៉ាងណាមិញ ព័ត៌មាន​បង្ហោះ​របស់ Kenny បានទទួល​ការចាប់អារម្មណ៍​ខ្លាំង​នៅលើ​ហ្វេ​ស​ប៊ុ​ក ខណៈ​ពលរដ្ឋ​ក្នុង​តំបន់​ជាច្រើន បានចង្អុលបង្ហាញ​ថា បុរស​ចំណាស់​នោះ​ពិតជា​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់ សម្រាប់​ឥរិយាបទ​គ្មាន​ការអៀនខ្មាស​របស់គាត់ និង​ត្រូវ​បានឃើញ​ជារឿយៗ​នៅក្នុង​ផ្សារ​រាត្រី​មួយ​ក្នុង​តំបន់​របស់​ពួកគេ ។

អ្នកលេង​អ៊ី​ន​ធើរ​ណេ​តម្នាក់ និយាយថា​៖ «​បុរស​ចំណាស់​នោះ ត្រូវ​បានឃើញ​តែង​ដើរ​ជុំវិញ​ផ្សារ​រាត្រី ខណៈ​យកដៃ​ត្រដុស​នឹង​តំបន់​ប្រដាប់ភេទ​របស់គាត់​» ។ រីឯ​ម្នាក់ទៀត​បញ្ជាក់​ច្បាស់ៗ​ថា​៖ «​កាលពី ២០ ឆ្នាំ មុន ដែល​បុរស​កំហូច​ក្បាល​កញ្ចាស់​រូបនេះ ក៏​ធ្វើ​សកម្ម​ភាពមិន​សមរម្យ​រាវរក​ផ្នែក​ខាងក្រោម​របស់ខ្ញុំ​ដែរ​» ។

ពិតណាស់ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ក៏បាន​បញ្ចេញ​ផងដែរ​ថា កាលពី​៨​ឆ្នាំមុន ស្ត្រី​ម្នាក់​បាន​ទូរស័ព្ទ​របស់​បុរស​រូប​នេះ និង​រាយការណ៍​ទៅ​ប៉ូលីស ចំពោះ​ឥរិយាបទ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​នេះ​របស់គាត់ ៕

 

%d bloggers like this: