សង្វេគណាស់! ប្ដីនៅតែមិនដាច់អាល័យដោយបានយំអោបថើប ស ពប្រពន្ធដែលបាន ស្លា ប់ដោយសារ

ក្រុងប៉ោយប៉ែត៖ នៅថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២០ ស្ត្រីខ្មែរម្នាក់ជាអាជីវករលក់ដូរនៅផ្សាររុងក្លឿ(ប្រទេសថៃ) បាន ស្លា ប់បា ត់ប ង់ជីវិតដោយសារគំនរភួយរលំសង្កត់លើ ស្ថិតក្នុងផ្សារ(អ.ប៉.ច)រុងក្លឿ,ស្រុកអារញ្ញ,ខេត្តស្រះកែវ,ប្រទេសថៃ។ ជនរ ងគ្រោះ ឈ្មោះ ជួត រស្មី ភេទស្រី អាយុ៣០ឆ្នាំ ជាជនជាតិខ្មែរ រស់នៅក្រុងប៉ោយប៉ែត ស្នាក់នៅប្រទេសថៃដើម្បីប្រកបរបរលក់ដូរទំនិញ។

មុនកើតហេតុ គ្រួសារ(ប្ដី)ជនរ ងគ្រោះ បាន បើករថយន្តពីក្រុងប៉ោយប៉ែត,ខេត្តបន្ទាយមានជ័យ ចូលទៅក្នុងផ្សារថៃ រុងក្លឿឈមនឹងច្រកទ្វារព្រំដែនអន្តជាតិកម្ពុជា-ថៃដើម្បីមកមើលទំនិញនិងមកលេងប្រពន្ធដែលលក់ដូរនៅក្នុងផ្សារនេះផងដែរ។ ក្រោយពីស្វាមីជនរ ងគ្រោះ បានមកដល់តូបលក់ដូរនិង បានស្រែកហៅប្រពន្ធពីខាងក្រៅតូបព្រមទាំងបានទូរស័ព្ទចូលហើយតែមិនមានអ្នកទទួលទើបបានកើតជាការស ង្ស័យ ស្រែកឱ្យអ្នកជិតខាងជួយគាស់ទ្វារស្រាប់តែប្រទះឃើញប្រពន្ធរបស់ខ្លួនត្រូវគំនរភួយរលំសង្កត់ពីលើបណ្តាលឱ្យសន្លប់មិនដឹងខ្លួន។

ស្ត្រីរ ងគ្រោះ នេះមានមុខរបរលក់កំរាលនិងភួយជជុះ គាត់មានកូនចំនួន២នាក់និងបានស្នាក់នៅក្នុងតូបផ្សារថៃតែម្នាក់ឯង ចំណែកឯស្វាមីនិងកូនៗរស់នៅក្នុងក្រុងប៉ោយប៉ែត ហើយស្របពេលចំថ្ងៃផ្សាររបស់ខ្លួន(ផ្សារអ.ប៉.ច) ត្រូវបានអាជ្ញាធរខេត្តស្រះកែវនិងខេត្តបន្ទាយមានជ័យ អនុញ្ញាតឱ្យបើករថយន្តចូលមកមើលតូបក្នុងផ្សារថៃនោះ ប្តីជនរ ងគ្រោះ ក៏បានបើករថយន្តមកដល់តូបស្រាប់តែជួបប្រទះឃើញរឿងអកុសលបែបនេះតែម្តងទៅ។

ករណីស្ត្រីអាជីវករខ្មែរត្រូវគំនរភួយរលំសង្កត់បណ្តាលឱ្យសន្លប់មិនដឹងខ្លួននោះត្រូវបានកម្លាំងសន្តិសុខផ្សាររាយការណ៍ទៅសមត្ថកិច្ចថៃនិងបន្តហៅរថយន្តស ង្គ្រោះសុខាភិបាលថៃ មកដឹកយកទៅស ង្គ្រោះនៅឯមន្ទីរពេទ្យថៃ តែជាអកុសលស្ត្រីជនរ ងគ្រោះ ខាងលើបាន ស្លា ប់ខណៈពេលដឹកទៅដល់មន្ទីរពេទ្យ ស្រុកអារញ្ញហើយនោះ។ ស ពជនរ ងគ្រោះ ក្រោយពីកម្លាំង សមត្ថកិច្ចបានធ្វើកោសល្យវិច័យរួចរាល់ហើយ ត្រូវបានបញ្ជូនមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីយកមកធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋានរបស់ ស ព៕