តក់ស្លុតណាស់! ប្ដីប្រពន្ធពីរនាក់កំពុងតែដេកជាមួយគ្នាសុខៗស្រាប់តែបុរសជាប្ដីបាន សា្ល ប់ដោយសារ…

កំពង់ធំ៖ ស ពជនរ ងគ្រោះ ឈ្មោះ ច្រឹប ឡេន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅភូមិត្រពាំងព្រាល,ឃុំតាចេស,ស្រុកកំពង់ត្រឡាច,ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នជាកម្មករចៀរជ័រកៅស៊ូនៅក្រុមហ៊ុន ភឿកហ្វា កំពង់ធំអភិវឌ្ឍន៍កៅស៊ូ,ភូមិថ្មសំលៀង,ឃុំក្រយា,ស្រុកសន្ទុក,ខេត្តកំពង់ធំ។

តាមការបំភ្លឺរបស់ឈ្មោះ ទុំ អៀន ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិត្រពាំងព្រាល,ឃុំតាចេស,ស្រុកកំពង់ត្រឡាច,ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នកម្មករជាជ័រ កៅស៊ូ នៅកសិដ្ឋានទី៣ ក្រុមហ៊ុន ភឿកហ្វា កំពង់ធំអភិវឌ្ឍន៍កៅស៊ូ,ភូមិថ្មសំលៀង,ឃុំក្រយា,ស្រុកសន្ទុក,ខេត្តកំពង់ធំ (ត្រូវជាប្រពន្ធរបស់ជនរ ងគ្រោះ ) បានរៀបរាប់ថា៖ ជារៀងរាល់ម៉ោង៣ទាបភ្លឺ ខ្លួននឹងប្ដីឈ្មោះ ច្រឹប ឡេន តែងនាំគ្នាទៅជាជ័រលុះវេលាម៉ោង១០រឺ១១ ទេីបត្រឡប់មកផ្ទះវិញ នៅវេលាម៉ោង១៤:០០នាទី ទៅចៀរជ័រពីរនាក់ប្តីរហូតម៉ោង១៥:០០នាទីត្រឡប់មកវិញពេលព្រលប់នាំគ្នាហូបបាយរួចនាំគ្នាសំរាកក្នុងផ្ទះ គាត់លេងទូរស័ព្ទមួយសន្ទុះទេីបដេកលក់។

លុះដល់វេលាម៉ោង២២:០០នាទី ខ្លួនបានលឺប្តីដកដង្ហេីមមិនស្រួលបានងេីបដាស់មិនដឹងខ្លួនក៏យកភ្លេីងកែវមកច្របាច់មេីល ឃេីញក្នុងមាត់ឡេីងស្លេះខំធ្វេីចលនាអោយ នៅតែមិនដឹងខ្លួនភ័យពេកក៏ទៅហៅឈ្មោះ ឃិន ទឹក ផ្ទះជាប់គ្នាគាត់មកដល់ជួយរឹតបានមួយសន្ទុះឮក្រឺតៗបីដងក៏ដា ច់ដង្ហេី ម ស្លា ប់។ ខ្លួនក៏ដេីរហៅបងប្អូនកម្មករជិតខាងនិងគ្រូពេទ្យប្រចាំក្រុមហ៊ុនមកជួយមេីលគាត់ប្រាប់ថាជួយមិនបានទេគាត់ ស្លា ប់បាត់ហេីយ។

ទទួលព័ត៌មានខាងលើបានភ្លាមសមត្ថកិច្ចជំនាញយើង សហការជាមួយប៉ុស្តិ៍រដ្ឋបាលប្រធានកសិដ្ឋានទី៣ និងបងប្អូនកម្មករមកចូលរួមពិនិត្យកន្លែងកេីតហេតុ និងពិនិត្យ សា កស ព។ ឆ្លងតាមការពិនិត្យដោយយកចិត្តទុកដាក់ ពុំឃេីញមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ឡេីយហើយបានដាក់ការសន្និដ្ឋានថា៖ ជនរ ងគ្រោះ ឈ្មោះ ច្រិប ឡេន ស្លា ប់ដោយសារជ ម្ងឺគាំ ងបេះដូងបេះខ្លួនឯង។ បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចជំនាញយើងបានធ្វើកំណត់ហេតុប្រគល់ ស ពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕