ក្រឡអ្វីហ្នឹង? សមត្ថកិច្ចឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ ដែលលាក់ទុកក្រឡចាស់ៗយ៉ាងច្រើន ដែលរកឃើញពីបាតសមុទ្រ..

ក្រុងព្រះសីហនុ៖ កាលពីម៉ោង៩យប់ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២០ កម្លាំ ងអាវុ ធហត្ថខេត្តព្រះសីហនុ សម្របសម្រួលនីតិវិធីដោយលោកហួត វិចិត្រ,ព្រះរាជអាជ្ញារ ង អមសាលាដំបូងខេត្តព្រះសីហនុ និងចូលរួមពីលោកប៊ុត បុប្ផាប្រធានមន្ទីរ វប្បធម៌និងវិចិត្រសីល្បៈខេត្ត បានចុះឃា ត់ចា ប់ជ នសង្ស័ យម្នាក់ ដែលលា ក់ទុកក្រឡចាស់ៗ រកឃើញពីបាតសមុទ្រ(សង្ស័ យវត្ថុបុរាណ)នៅចំណុចផែរូយ៉ាល់,ស្ថិតក្រុម៣១,ភូមិ៣,សង្កាត់លេខ៣,ក្រុង+ខេត្តព្រះសីហនុ។

ជ នសង្ស័ យឈ្មោះឡេ វ៉ាងហួន,ភេទប្រុស,អាយុ៤២ឆ្នាំ,ជនជាតិវៀតណាម និងដកហូតក្រឡទាំងតូច-ធំចំនួន២៨១ក្រឡ។ បច្ចុប្បន្នជ នសង្ស័ យនិងវត្ថុតា ងកំពុងរក្សាទុកនៅ​ បញ្ជាការដ្ឋានអាវុ ធហត្ថខេត្តព្រះសីហនុដើម្បីអនុវត្តនី តិវិធីបន្ត។