លិចជាថ្មីម្ដងទៀត! តំបន់ទំនាបមួយចំនួននៅក្រុងព្រះសីហនុ និងទីតាំងមុខផ្សាវាលរេញ ស្រុកព្រៃនប់ កំពុងរងនូវការជន់លិច

ខេត្តព្រះសីហនុ៖ ចាប់តាំងពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២០ រហូតដល់ម៉ោង១២ថ្ងៃត្រង់នេះ ភ្លៀងនៅតែធ្លាក់ធ្វើឱ្យតំបន់ទំនាបមួយចំនួននៅក្រុងព្រះសីហនុ និងទីតាំងមុខផ្សាវាលរេញ ស្រុកព្រៃនប់ កំពុងរងនូវការជន់លិច។

ជាក់ស្តែងកន្លែងធ្លាប់លិច វាបានលិចជាថ្មីទៀតដដែល ទោះយ៉ាងណា សភាពពេលនេះមិនទាន់ធ្ងន់ធ្ងរអ្វីឡើយ។ ទំហំនៃផលប៉ះពាល់ឬគ្រោះ ថ្នា ក់ផ្សេងៗមិនទាន់មានរបាយកា រណ៍បញ្ជាក់ពីអាជ្ញា ធរមូលដ្ឋាននៅឡើយទេ។

នៅព្រឹកថ្ងៃអាទិត្យទី២៨ខែកញ្ញាឆ្នាំ២០២០នេះ ឯកឧត្តមគួច ចំរើន,អភិបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញពាក់ព័ ន្ធ បានចុះពិនិត្យមើលស្ថានភាពជាក់ស្តែងតំបន់លិចទឹកក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាប្រឈម ហើយឯកឧត្តមអភិបាលខេត្តបានប ញ្ជាឱ្យមន្ទីរជំនាញចា ត់ចែងគ្រឿងចក្រចុះកាយបើកផ្លូវទឹក ដើម្បីរំដោះការជន់លិចនេះ។

ប្រភព៖ មន្ទីរព័ត៌មានខេត្តព្រះសីហនុ