Update!! ស្គាល់ច្បាស់ហើយអត្តសញ្ញាណជនដៃឆៅដែលបានបា ញ់ស ម្លា ប់ជាងកាត់សក់ម្នាក់នៅខណ្ឌទួលគោក!

ភ្នំពេញ៖ ជនសង្ស័ យបា ញ់ស ម្លាប់ ជាងកាត់សក់នៅជិតសាលារៀនទួលគោកនៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានគេស្គាល់អត្តសញ្ញាណហើយ។ ជនសង្ស័យរូបនេះជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ប្រភពច្បាស់ការមួយបានប្រាប់នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះថា ជនសង្ស័ យរូបនេះមានឈ្មោះ លី ថារិយ។ ប្រភពបានឱ្យដឹងដែរថាជនសង្ស័ យរូបនេះមានអតីតភាពជាមន្ត្រីនគរបាលខណ្ឌដូនពេញ។ ក្រោយមកព្រោះការប្រព្រឹត្តខុសនឹងវិន័យក៏ត្រូវបានដកមកបញ្ឈរជើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវិញ។ទន្ទឹមនឹងការកំណត់អត្តសញ្ញាណជនសង្ស័ យបានហើយនោះ កម្លាំងសមត្ថកិច្ចកំពុងបើកប្រតិបត្តិការស្រាវជ្រាវនិងឈានទៅចាប់ខ្លួនជនសង្ស័ យចិត្តគ្មានក្តីមេត្តារូបនេះផងដែរ។

សូមបញ្ជាក់ថានៅម៉ោងជាង១០យប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បុរសម្នាក់ជាជាងកាត់សក់ត្រូវបានអ្នកជិតខាង បា ញ់មួយគ្រា ប់បណ្តាលឱ្យ ស្លា ប់ភ្លាមៗ នៅមុខផ្ទះរបស់ខ្លួន ស្ថិតនៅចំហៀងសាលារៀនទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ស្ត្រីជាប្រពន្ធរបស់ជនរ ងគ្រោះ ប្រាប់ ឱ្យដឹងថា មុនពេលកើតហេតុស្វាមីរបស់ខ្លួនបានអង្គុយផឹកស៊ីជាមួយមិត្តភក្តិនៅមុខផ្ទះ។ រហូតដល់ម៉ោងជាង១០យប់ក៏រៀបចំនឹងចូលផ្ទះស្រាប់តែឮសំឡេងប្រតាយប្រតប់ឈ្លោះគ្នាជាមួយនឹងបុរសម្នាក់ដែលស្គាល់ថាជាអ្នកជិតខាង។

ស្ត្រីភរិយាជនរ ងគ្រោះ បន្តថាក្រោយមានការប្រតាយប្រតប់គ្នាមួយសន្ទុះក្រោយមកជនដៃដល់បានដកកាំ ភ្លើ ងពីចង្កេះ បា ញ់លើស្វាមីរបស់ខ្លួនបណ្ដាលឲ្យ ស្លា ប់នៅក្នុងថ្លុ កឈា មតែម្តង។ បន្ទាប់ពី បា ញ់ប្រហារហើយជនដៃដល់បានរ ត់គេ ចខ្លួនបា ត់ស្រមោល។គេមិនទាន់ដឹងពីមូលហេតុនាំឱ្យមានការ បា ញ់ស ម្លាប់ នេះនៅឡើយ។

ជនរ ងគ្រោះ មានឈ្មោះ សុខ សុកេន អាយុជាង៣០ឆ្នាំ មានមុខរបរកាត់សក់។ ការ ស្លា ប់របស់ជនរ ងគ្រោះ បន្សល់កូនស្រី៤នាក់នៅតូចៗនៅឡើយឱ្យរស់កំព្រាបង្អែកជីវិតរបស់ពួកគេ។ កូនស្រីទី១ អាយុ១១ឆ្នាំ, កូនស្រីទី២ អាយុ៩ឆ្នាំ, កូនស្រីទី៣ អាយុ៥ឆ្នាំ, កូនស្រីទី៤ អាយុ១ឆ្នាំ។ នៅកន្លែងកើតហេតុមានការសង្វេគចិត្តជាខ្លាំង។ ភរិយានិងកូនៗព្រមទាំងឪពុកម្តាយ បងប្អូនសាច់ញាតិជនរ ងគ្រោះ បានយំសោកបោ កខ្លួនស្តាយស្រណោះជនរ ងគ្រោះ៕