ផ្ទុះជម្ងឺគ្រុនឈីកជិត១០០នាក់ អាជ្ញាធរកំពុងគ្រប់គ្រងស្ថានការណ៍ទាំងយប់…

(កណ្ដាល)៖ នៅយប់ថ្ងៃទី២៦ខែកញ្ញានេះ បន្ទាប់ពីទទួលបានដំណឹងថា ពលរដ្ឋយើងចាប់ផ្ដើមមានអាការៈមិនស្រួលកាន់តែច្រើនឡើងៗ ខាងអាជ្ញាធរស្រុក និងខាងសុខាភិបាលខេត្ត បានចុះមកដល់ទីតាំងផ្ទាល់ ខណៈភូមិនេះជាតំបន់ដាច់ស្រយាល ជាប់ព្រុំប្រទល់ខេត្តព្រៃវែង ទើបអាជ្ញាធរសម្រេចរៀបចំពួកគាត់ក្នុងសាលាឆាន់សិន ហើយយើងអាចគ្រប់គ្រងស្ថានការណ៍បានល្អ១០០ ខណៈអ្នកជ ម្ងឺធ្ង ន់ធ្ងរទាំង១២នាក់ ទទួលបានការយកចិត្តទុកដាក់ជាពិសេស។

ក្រុមប្រជាពលរដ្ឋប្រមាណជាង៩០នាក់រស់នៅភូមិពាមស្តី ឃុំព្រែកឫស្សី,ស្រុកល្វាឯម,ខេត្តកណ្តាល កំពុងមានបញ្ហាឆ្ល ងជ ម្ងឺគ្រុនឈី ក ខណៈមានអ្នកធ្ង ន់ធ្ងរចំនួន១២នាក់,ពួកគាត់កំពុងទទួលបានការគ្រប់គ្រង និងពិនិ ត្យដោយក្រុមអា ជ្ញាធរពា ក់ព័ ន្ធក្នុងខេត្ត។

ដោយសារពលរដ្ឋពុំបានមកមណ្ឌលសុខភាពនៅស្រុកល្វាឯមនោះទេ ពោលពេលកំពុងមិនស្រួលខ្លួនពួកគាត់នាំគ្នាទៅមណ្ឌលសុខភាព នៅព្រៃវែង ឯណោះព្រោះនៅជិតជាងដែលកត្តានេះជាហេតុនាំឱ្យខាងអាជ្ញាធរ ពុំទទួលបានព័ត៌មានទាន់ពេលវេលា ប៉ុន្តែបន្ទាប់ពីមានការពិនិ ត្យរកឃើញថាពលរដ្ឋឆ្លង គ្រុ នឈី ក ខាងអាជ្ញា ធរ និងសុខាភិបាល បានដុ តដៃដុ តជើងមកស ង្រ្គោះភ្លាមៗទាន់ពេលវេលា។ ដោយសារតែកលតឡើងភ្លាមៗពេក ខាងអាជ្ញាធរក្ដាប់ដំណឹងបានប៉ុណ្ណឹងសិនរង់ចាំការUpdateនាពេលក្រោយបន្តទៀត។

ស្ថិតក្នុងចំណោមអាជ្ញា ធរពា ក់ព័ន្ធ យប់នេះក៏ឃើញលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្ដាល ក៏បានដឹកនាំកម្លាំ ងចុះទៅជួយអ្នកជ ម្ងឺទាំងអស់ តាមសមត្ថ ភាពផងដែរ ដែលកាយវិការនេះ ទទួលបានការសាទរនិងកក់ក្ដៅយ៉ាងខ្លាំងពីពលរដ្ឋ។ គួរជម្រាបថា ជ ម្ងឺគ្រុ នឈី កកើតនៅស្រុកពញញាឮមួយចំនួន ហើយអាជ្ញា ធរបានព្យាបា លពួកគាត់បានជាសះស្បើយ១០០%ហើយ៕