ពិតជាសាហាវណាស់!​ ជាងកាត់សក់រូបសង្ហារម្នាក់ត្រូវអ្នកជិតខាង បា ញ់ សម្លា ប់ឆៅៗ ស្លា ប់ភ្លាមៗនៅនឹងកន្លែង…

ភ្នំពេញ៖ នាម៉ោងជាង១០យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ បុរសម្នាក់ត្រូវបានអ្នកជិតខាង បា ញ់មួយគ្រាប់ បណ្តាលឱ្យប្រកា ច់ ស្លា ប់ភ្លាមៗ នៅមុខផ្ទះរបស់ខ្លួន នៅចំហៀងសាលាបឋមសិក្សាទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ មុនពេលកើតហេតុស្វាមីរបស់ខ្លួនបានអង្គុយផឹកស៊ីជាមួយមិត្តភក្តិនៅមុខផ្ទះ រហូតដល់ម៉ោងជាង១០យប់ក៏រៀបចំនឹងចូលផ្ទះ ស្រាប់តែឮសំឡេងប្រតាយប្រតប់ឈ្លោះគ្នាជាមួយនឹងបុរសម្នាក់ដែលស្គាល់ថាជាអ្នកជិតខាង។

ស្ត្រីភរិយាជនរ ងគ្រោះ បន្តថាក្រោយមានការប្រតាយប្រតប់គ្នា មួយសន្ទុះក្រោយមកជនដៃដល់បានដកកាំ ភ្លើងពីចង្កេះ បា ញ់លើស្វាមីរបស់ខ្លួនបណ្ដាលឲ្យ ស្លា ប់នៅក្នុងថ្លុកឈាមតែម្តង បន្ទាប់ពី បា ញ់ប្រហារហើយជនដៃដ ល់បានរត់គេ ចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុសមត្ថកិច្ចក៏នាំខ្លួនគ្រួសារសាច់ញាតិជនដៃដ ល់យកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ដើម្បីធ្វើសាកសួរ គេមិនទាន់ដឹងពីមូលហេតុនាំឱ្យមានការ បា ញ់ស ម្លាប់ នេះនៅឡើយ។

ជនរ ងគ្រោះ មានឈ្មោះ សុខ សុកេន អាយុជាង ៣០ឆ្នាំ មានមុខរបរកាត់សក់ ការ ស្លា ប់របស់ជនរ ងគ្រោះ បន្សល់កូនស្រី៤នាក់នៅតូចៗនៅឡើយឱ្យរស់កំព្រាបង្អែកជីវិតរបស់ពួកគេ។ កូនស្រីទី១ អាយុ១១ឆ្នាំ កូនស្រីទី២ អាយុ៩ឆ្នាំ កូនស្រីទី៣ អាយុ៥ឆ្នាំ កូនស្រី ទី៤ អាយុ១ឆ្នាំ។ នៅកន្លែងកើតហេតុមានការសង្វេគចិត្តជាខ្លាំង ភរិយានិងកូនៗ ព្រមទាំងឪពុកម្តាយបងប្អូនសាច់ញាតិជនរ ងគ្រោះ បានយំសោកបោកខ្លួនស្តាយស្រណោះជនរ ងគ្រោះ។

អ្នកនៅកន្លែងកើតហេតុបានកើតការតក់ស្លុតធានិតក្រុមគ្រួសារជនរ ងគ្រោះ ជាពិសេសកូនៗជនរ ងគ្រោះដែលនៅតូចៗនៅឡើយមិនត្រូវមានវាសនាយ៉ាងណាទៅថ្ងៃមុខបើឪពុកជាបង្អែកដ៏ធំក្នុងគ្រួសារបាន ស្លា ប់ចោលពួកគេទៅហើយ។ អ្នកនៅកន្លែងកើតហេតុក៏កើតការហួសចិត្តជាខ្លាំងចំពោះការខ្វះក្តីមេត្តា និងការអភ័យឱ្យគ្នារបស់គូជម្លោះនេះ ហើយបែរជាសាងហឹ ង្សាបន្សល់នូវវិប្បដិសារីម្ខាងត្រូវ ស្លា ប់ម្ខាងប្រឈមជាប់ទោសពេញមួយជីវិត៕

វីដេអូ៖