ក្រុមហ៊ុនទេសចរណ៍ Wendy Wu Tours ដែលរងប្រតិកម្មយ៉ាងខ្លាំងពីពលរដ្ឋខ្មែរ បានចេញលិខិតសុំទោសជាសាធារណៈហើយ ដោយសារតែ…

(ភ្នំពេញ)៖ នៅទីបំផុត ក្រុមហ៊ុនទេសច រណ៍Wendy Wu Toursដែលទើបរ ងប្រតិ កម្មយ៉ាងដំ ណំពីប្រជាពលរដ្ឋកម្ពុជា ដោយសារច្រឡំដាក់ពាក្យ «VIETNAM»លើរូបប្រាសាទអង្គរវត្តនោះ បានចេញលិខិតសុំទោ សជាសាធារណៈជូនចំពោះប្រជាជាតិកម្ពុជា និងមជ្ឈដ្ឋានអន្ត រជាតិវិញហើយ។

រឿងហេ តុនេះកើតឡើងដោយសារ៖ កាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុនWendy Wu Toursបានផ្សព្វផ្សាយកម្មវិធីទស្សនកិច្ចរបស់ខ្លួនមកកាន់តំបន់អាស៉ីអាគ្នេយ៍ ដែលមានរូបភាពតំបន់ទេសច រណ៍ជាច្រើន ក្នុងនោះក៏មានរូបភាពប្រាសាទអង្គរវត្តរបស់កម្ពុជាផងដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្ដាយនោះ គឺក្រុមហ៊ុនបានច្រឡំដាក់ពាក្យVIETNAMនៅលើរូបភាពប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ដែលធ្វើឱ្យមានការមិនពេញចិត្តនិងផ្ទុះ ប្រតិ កម្មយ៉ាងខ្លាំងពីសាធារណជន។

ជាមួយគ្នានោះ ក្រសួងទេសច រណ៍ក៏បានប្រតិក ម្មជាបន្ទាន់ទៅកាន់ក្រុមហ៊ុនWendy Wu Toursដើម្បីឱ្យក្រុមហ៊ុនកែសម្រួលឡើងវិញ និងសុំទោ សជាសាធារណៈ។ ពេលនោះក្រុមហ៊ុនWendy Wu Toursក៏បានឆ្លើយតប និងទទួលស្គាល់កំហុ សរបស់ខ្លួនតាមរយៈលិខិតជាផ្លូវការ។

ក្រុមហ៊ុនទេសច រណ៍អន្តរជាតិមួយនេះ ក៏បានសន្យាជួយផ្សព្វផ្សាយពីគោលដៅទេសច រណ៍សំខាន់ៗរបស់កម្ពុជា ទៅកាន់ទីផ្សារទេសច រណ៍នៅចក្រភពអង់គ្លេស,ប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ផងដែរ។

គួរជម្រាបថា ក្រុមហ៊ុនទេសច រណ៍Wendy Wu Toursជាទីភ្នាក់ងារទេសច រណ៍អន្តរជាតិដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលមានទីស្នាក់ការកណ្ដាលនៅចក្រភពអង់គ្លេស ហើយក៏មានសាខានៅប្រទេសអូស្ត្រាលី និងប្រទេសណូវែលហ្សេឡង់ផងដែរ។ ខាងក្រោមនេះជាលិខិ តសុំទោ សផ្លូវការរបស់ក្រុមហ៊ុនWendy Wu Toursនិងសេចក្ដីជូនដំណឹងរបស់ក្រសួងទេសច រណ៍៖