ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅ ពេលនេះស្ថាបនាបាន៥៥ភាគរយហើយ…

ភ្នំពេញ៖ ការដ្ឋានស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅ,ក្នុងសង្កាត់ចោមចៅទី៣,ខណ្ឌពោធិ៍សែនជ័យ គិតមកដល់ពេលនេះការស្ថាបនាទាំងមូលសម្រេចបានប្រមាណ៥៥ភាគរយហើយ ដើម្បីសម្រួលចរា ចរ ណ៍ជូនប្រជាពលរដ្ឋ ខណៈតំបន់នេះទទួលរ ងការកកស្ទះចរា ចរ ណ៍រាល់ថ្ងៃនោះ។

ប្រធានមន្ទីរសាធា រណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៦កញ្ញាឆ្នាំ២០២០នេះថា សំណង់ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេ ចបានប្រមាណ៥៥ភាគរយហើយ ដោយក្រុមការងារយើងបាននិងកំពុងបង្ហើយការងារផ្លូវក្រោមដី ខណៈការដ្ឋា ននៅផ្លូវក្រោមដីនេះបានស្ថាបនាជិតរួចរាល់១០០ភាគរយហើយនោះ។

លោកហួត សុខលីមនាយករងខុទ្ទកាល័យរដ្ឋបា លរាជធានីភ្នំពេញ បានបញ្ជាក់ថាស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ រដ្ឋបាលរាជធានីភ្នំពេញដែលទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោ គទុនអា ណិកជ នកម្ពុជា(OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែនិងចំណាយថវិកាសាងសង់ប្រមាណ២២លានដុល្លារអាមេរិក