សង្វេគម្លេះ! ប្ដីប្រពន្ធពីរនាក់កំពុងបើកគោយន្តធ្វើដំណើរពីចំការទៅផ្ទះស្រាប់តែជួបហេតុការណ៍កំណាចមួយបណ្ដាលអោយ ស្លា ប់ប្រពន្ធចំណែកឯប្ដី…

កំពង់ធំ៖ ស្ត្រីជាប្រពន្ធមានឈ្មោះ ធី ផាន អាយុ៣២ឆ្នាំនឹងប្ដីឈ្មោះ ជា ចាន់ អាយុ៣៥ឆ្នាំ មានទីលំនៅភូមិក្រយា,ឃុំក្រយា,ស្រុកសន្ទុក,ខេត្តកំពង់ធំ បានធ្វើដំណើរ ចេញពីចំការត្រឡប់មកផ្ទះវិញក៏ត្រូវដើមឈើដួលរលំសង្កត់លើ ស្លា ប់ប្រពន្ធ រីឯប្ដីរ ង របួ សធ្ង ន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យស ង្គ្រោះបន្ទាន់។ ហេតុការណ៍គួរឱ្យសង្វេគនេះបានកើតឡើនៅវេលាម៉ោង៤ និង៣០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចព្រៃអង្គតែនស្ថិតក្នុងភូមិកំពប់អំបិល,ឃុំបឹងល្វា,ស្រុកសន្ទុក,ខេត្តកំពង់ធំ។

ពីរអ្នកប្តីប្រពន្ធបានធ្វើដំណើរដោយគោយន្តកន្ត្រៃយ៍ចេញពីចំការត្រឡប់មកផ្ទះវិញដោយមានដឹកអុសផង លុះមកដល់ចំណុចខាងលើក៏ត្រូវដើមឈើដួលរលំសង្កត់លើប្រពន្ធ ស្លា ប់ភ្លាមៗ និងប្ដីរ ងរបួ សធ្ង ន់ដោយបា ក់ដៃជាច្រើនកំណាត់។ សូមបញ្ជាក់ថា៖ ចំពោះហេតុការណ៍ដែលបានកើតឡើងខាងលើនេះ ដោយមានជនល្មើ សបានចូលទៅលួចអារឈើនៅជាប់នឹងដងផ្លូវឈ្លាតពេលខណ:ដែលលោក សង សុផល ប្រធានក្រុមបរិស្ថានដែលឈរជើងនៅចំណុចអូរដៃជ្រៃបានដឹកនាំកម្លាំងចុះល្បាតនៅកន្លែងផ្សេងៗ។

ក្រោយកើតហេតុលោក ហាក់ សារ៉ាត់ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងល្វា នឹងលោក ជឹម គឹមហួន បានចុះមកធ្វើកំណត់ហេតុនឹងប្រគល់ សា កស ពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យប្រពៃណី៕