សូមប្រុងប្រយ័ត្ន! កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ ខ្យល់​បក់​ខ្លាំង ផ្គរ រន្ទះ និង​រលក​សមុទ្រ​ខ្ពស់​ៗ ចាប់ពីថ្ងៃទី​២៧រហូតដល់…

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ខែកញ្ញា​ឆ្នាំ២០២០នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឲ្យដឹងថាស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា មានកា​រវិ​វត្ត​ប្រែប្រួល រហ័ស ដោយ​ប្រព័ន្ធ​សម្ពាធ​ទាប បាន​រំកិល​អូស​បន្លាយ​ឆ្លងកាត់​លើ​ភាគ​ខាងជើង​ប្រទេស​ថៃ ប្រទេស​ឡាវ និង​ភាគ​កណ្តាល​ប្រទេស​វៀតណាម។

ភ្លៀង​នឹង​បង្កើន​ការ​ធ្លាក់​រាយ​ប៉ាយជា​ពិសេស នៅ​តំបន់​ភាគ​ពាយ័ព្យ​ជា ប់​ប្រទេស​ថៃនិង​ខេត្ត​ជាប់មាត់​សមុទ្រ ដែល​លើ​ផ្ទៃសមុទ្រអាច​មាន​ភ្លៀង,ខ្យល់​បក់​ខ្លាំង,ផ្គរ រន្ទះ និង​រលក​សមុទ្រ​ខ្ពស់​ៗ នៅ​ថ្ងៃ​បន្តបន្ទាប់​នេះ ប្រព័ន្ធ​សម្ពាធ​ទាប នឹង​រំកិល​ចុះ​មក​ក្រោម ឆ្លងកាត់​លើ​ភាគ​ខាងជើង​ព្រះរាជាណាចក្រ​កម្ពុជា។

ក្រសួង​បាន​បញ្ជាក់​ថា លក្ខណៈ​បែប​នេះ នឹង​ធ្វើ​ឲ្យ​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី២៧-២៩ខែកញ្ញា មាន​ស្ថានភាព​ដូច​ខាងក្រោម ភ្លៀង​នឹង​បង្កើន​ការ​ធ្លាក់​រាយ​ប៉ាយ និង​កើន​ឡើងជា​លំដាប់ ស្ទើរ​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស ជា​ពិសេស នៅ​តំបន់​ភាគ​ពាយ័ព្យ​ជាប់​ប្រទេស​ថៃ និង​ខេត្ត​ជាប់មាត់​សមុទ្រ ដែល​លើ​ផ្ទៃសមុទ្រ អាច​មាន​ភ្លៀង,ខ្យល់​បក់​ខ្លាំង,ផ្គរ,រន្ទះ និង​រលក​សមុទ្រ​ខ្ពស់​ៗ។

ក្រសួង​ធនធានទឹក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ទី​ទំនាប,ក្បែរ​ផ្លូវទឹក,ជាប់​តំបន់​ភ្នំ និង​អ្នកនេសាទ អ្នកដំណើរ​សមុទ្រ សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ ថ្នាក់​នានា ដែល​អាច​កើតឡើង​ដោយ​បាតុភូត​ធាតុអាកាស​នេះ​ផង​ដែរ៕