មិនគួរយកជីវិតមកបំផ្លាញ់ចោលបែបនេះសោះ បុរសម្នាក់បានចង កស ម្លាប់ ខ្លួនដោយសាររឿងបន្តិចបន្តួច…

សៀមរាប៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ករណីយុវជនម្នាក់មកពីភ្ជូរស្រែវិញសុំលុយម្តាយទិញស្រាផឹក លុះអស់សុំទៀតមិនបានក៏ជិះម៉ូតូចេញទៅចង កស ម្លាប់ ខ្លួនប ង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ត្រង់ចំណុចវាលស្រែស្ថិតនៅក្នុងភូមិត្រពាំងទឹម,ឃុំកណ្ដែក,ស្រុកប្រាសាទបាគង,ខេត្តសៀមរាប។

ជនរ ងគ្រោះ ឈ្មោះ ម៉ៅ វិន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិ-ឃុំកកើតហេតុខាងលើ បានជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ទៅធ្វើ អ ត្តឃា តចង កស ម្លា ប់ខ្លួនឯងនៅនិងមែកដើមត្រមេងស្ថិតនៅចំណុចវាលស្រែខាងត្បូងភូមិត្រពាំងទឹម,ឃុំកណ្ដែក,ស្រុកប្រាសាទបាគង,ខេត្តសៀមរាប មានចម្ងាយ៥០០ម៉ែត្រពីភូមិបណ្ដាលឲ្យ ស្លា ប់។

ពិនិត្យ សា កស ពចងនិងមេកដើមត្រមេងកម្ពស់២,២០ម៉ែត្រ ស្លៀកខោខ្លី ពណ៌ខៀវឆ្នូតស អត់អាវចងនិងខ្សែកាឡាក់រឹត០,៨០ម៉ែត្រ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ឃើញថាជនរ ងគ្រោះ (សា កស ព)នេះពិតជា ស្លា ប់ដោយធ្វើអ ត្តឃា តចង កស ម្លាប់ ខ្លួនឯងពិតមែនហើយនៅទីនោះមានស្រែកជើង១គូនិងម៉ូតូ១គ្រឿង។

តាមការបំភ្លឺរបស់ម្តាយប្រាប់ថា កូនគាត់មកពីភ្ជួរស្រែហើយសុំលុយគាត់ទៅទិញស្រាផឹកគាត់ឲ្យ១០០០០៛ លុះក្រោយមកទៅសុំគាត់ទៀតគាត់ថាឈប់ផឹកទៅប្រយ័ត្នស្អែកទៅភ្ជួរស្រែមិនកើតគាត់មិនឲ្យលុយទេ ស្រាប់តែកូនគាត់ឈ្មោះខាងលើខឹងហើយជិះម៉ូតូចេញទៅបាត់តែម្តង មូលហេតុ៖ ដោយសារសុំលុយម្ដាយយកទៅទិញស្រាផឹកមិនបាន។ សា កស ពជនរ ងគ្រោះ ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនិងប្រគល់ម៉ូតូឲ្យផងដែរ៕