Breaking News: បុរសជនជាតិ​​ហុង​គ្រី​ ដែល​សង្ស័ យ​ផ្ទុកកូវីដ១៩ ត្រូវបាន​អាជ្ញាធរ​ខេត្តសៀមរាបរក​ឃើញ​ហើយ​…

ខេត្តសៀមរាប៖ យោងតាមព័ត៌មានបឋមរបស់អាជ្ញាធរខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងខណៈពេលនេះអាជ្ញាធរបានរកឃើញបុរសជនជាតិហុងគ្រី អាយុ៧០ឆ្នាំ ដែលសង្ស័ យឆ្ល ងជំ ងឺកូវីដ១៩ហើយ គឺបានរកឃើញនៅផ្ទះរបស់គាត់ ដែលមានអាសយដ្ឋានស្នាក់នៅភូមិគ្រួស,ឃុំស្វាយដង្គំ,ក្រុងសៀមរាប,ខេត្តសៀមរាប។

សូមបញ្ជាក់ថា យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០នេះ បង្ហាញថាមានករ ណីសង្ស័ យវិជ្ជមានវីរុ សកូវីដ-១៩ ថ្មី នៅថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២០ចំនួនម្នាក់គឺបុរសជនជាតិហុងគ្រី,អាយុ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគ្រួស,ឃុំថ្វាយដង្គំ,ក្រុងសៀមរាប,ខេត្តសៀមរាប ដែលបានរាយកា រណ៍ដោយមន្ទីរពិសោ ធនៃមន្ទីរពេ​ ទ្យខេត្តសៀមរាប។

បុរសរូបនេះ ជាអ្នកធ្វើដំណើរពីប្រទេសបារាំង បន្តជើងហោះហើរតាមប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២០ ហើយលទ្ធផលតេស្តរបស់គាត់ នៅពេលនោះគឺអវិជ្ជមានវីរុ សកូវីដ-១៩។

បន្ទាប់មក គាត់បានបន្តធ្វើចត្តាឡ័ស័កនៅកន្លែងស្នាក់នៅតាមអាសយដ្ឋានខាងលើនេះ នៅខេត្តសៀមរាបរហូតដល់ថ្ងៃទី១៣ នៃការធ្វើចត្តាឡ័ស័ករបស់គាត់ត្រូវនឹងថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២០។

ការធ្វើតេស្តឡើងវិញក៏បានបង្ហាញលទ្ធផលសង្ស័ យថា វិជ្ជមានវីរុ សកូវីដ-១៩ ហើយវត្ថុសំណាករបស់គាត់ត្រូវបានបញ្ជូនមកដល់នៅវេលាយប់ម៉ោងប្រហែល១១៖០០នាទីយប់នៃថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២០ ធ្វើការវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា,រាជធានីភ្នំពេញ ហើយការវិភាគរបស់វិទ្យាស្ថាននេះ នឹងធ្វើនៅវេលាព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០ រីឯលទ្ធផលរំពឹងថានឹងអាចទទួលបាននៅល្ងាចថ្ងៃដដែល។

ក្រសួងសុខាភិបាលបន្តថា ទន្ទឹមនឹងការបញ្ជូនវត្ថុសំណាក និងរង់ចាំការវិភាគបញ្ជាក់លើភាពវិជ្ជមានវីរុ សកូវីដ-១៩ ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ស្រាប់តែក្រុមការងារនៃមន្ទីរសុខាភិបា លខេត្តសៀមរាប មិនអាចទាក់ទងជាមួយបុរសរូបនេះបានឡើយ ដោយបុរសខាងលើនេះ បានគេ ចចេញពីកន្លែងស្នាក់នៅខាងលើរបស់គាត់បា ត់តែម្តង។

បើតាមក្រសួងសុខាភិបាល ប្រសិនបើនៅល្ងាចថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០នេះ លទ្ធផលវិភាគវត្ថុសំណាករបស់គាត់ ពិតជាឃើញវិជ្ជមានវីរុ សកូវីដ-១៩មែននោះ ស្ថានភាពគេ ចវេ សរបស់គាត់បែបនេះ «នឹងអាចមានហា និភ័ យឆ្ល ងដល់សហ គមន៍ បើគាត់ធ្វើដំណើរច្រើននិងជួបមនុស្សច្រើន»៕