ពិតជាអស្ចារ្យមែន! អបអរសាទរកណ្តុរហិតមី នឈ្មោះ«ម៉ាហ្គាវ៉ា»ដែលបានទទួលមេដាយមាសបន្ទាប់ពីបំពេញការងារជោគជ័យនៅកម្ពុជា!

ហ្វេសប៊ុក៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ មានរឿងរ៉ាវដ៏គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើង នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ(HENG Ratana)ដោយគាត់បានបង្ហោះរៀបរាប់ថា៖ « កណ្តុរហិតមី នរបស់អង្គភាពសុីម៉ាក់និងអង្គការAPOPOប៊ែលហ្សិក​ ឈ្មោះ​ ម៉ាហ្គាវ៉ា​(Magawa)​បានទទួលមេដាសការងារពីអង្គការសប្បុរសធម៌សត្វព្រៃនៃប្រទេសអង់គ្លេស​(PDSA)​ ម៉ាហ្គាវ៉ា(កណ្ដុរ)​ មានស្នាដៃរុករកឃេីញគ្រាប់មី នចំនួន៣៩គ្រាប់​ និងគ្រាប់យុទ្ធភណ្ឌ័មិនទាន់ ផ្ទុះចំនួន២៨គ្រាប់​ នៅទិសខេត្តសៀមរាប​ និងខេត្តព្រះវិហារ។ មេដាយមាសនេះ​បានធ្លាក់មកលេីកណ្តុរហិតមីនម៉ាហ្គាវ៉ា​ ជាលេីកដំបូងគេ​ដែលមេដាយនេះផ្តល់ឱ្យសត្វដែលលះបង់ដេីម្បីភារកិច្ច »៕