ពុទ្ធោមិនគួរឲ្យជឿសោះ!! បុរសម្នាក់មកពីផ្សារទិញឪឡឹកដើរជិតដល់ផ្ទះស្រាប់តែដួលអុកគូថ ស្លា ប់ដោយសារ…

ខេត្តរតនគិរី៖ បុរសវ័យចំណាស់ម្នាក់បាន ស្លា ប់បា ត់ប ង់ជីវិតភ្លាមៗបន្ទាប់ពីបានដួលអុកគូថនៅតាមផ្លូវចូលទៅផ្ទះរបស់គាត់បន្ទាប់ពីវិមកពីផ្សារវិញ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៤និង០០នាទីទៀបភ្លឺថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ នៅតាមផ្លូវលំមួយខ្សែស្ថិតនៅក្នុងភូមិជ័យជំនះ,សង្កាត់ឡាបានសៀក,ក្រុងបានលុង,ខេត្តរតនគិរី។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរ ងគ្រោះ បានទៅផ្សារទិញផ្លែឪឡឹក ហើយក៏វិលត្រឡប់មកផ្ទះវិញនៅវេលាម៉ោងខាងលើគាត់ដើរជិតដល់ផ្ទះប្រមាណនៅ១០០ម៉ែត្រទៀត ស្រាប់តែដួលនៅតាមផ្លូវអុកគូថនៅមុខផ្ទះប្រជាពលរដ្ឋតែម្តង។ អ្នកជិតខាងឃើញបែបនេះក៏នាំគ្នាទៅជួយប៉ុន្តែជាអកុសលជនរ ងគ្រោះ បានដា ច់ ខ្យល់ ស្លា ប់បាត់ទៅហើយនោះ។

សមត្ថកិច្ចបានចុះមកត្រួតពិនិត្យនិងធ្វើកោសល្យវិច្ច័យស ព និងបានសន្និដ្ឋានជំហានដំបូងថាជនរ ងគ្រោះ ដែលបាន ស្លា ប់នេះមានជំ ងឺប្រចាំកាយដូចជា៖លើសឈា មនិងទឹកនោមផ្អែមផងដែរ សមត្ថកិច្ចបានឲ្យដឹងថាជនរ ងគ្រោះ ឈ្មោះ ស៊ុន ជី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។ សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ទៅឲ្យសាច់ញាតិដើម្បីដឹក ស ពយកទៅបូជានៅវត្តឥសីរតនៈរាម(ហៅវត្តភ្នំស្វាយ)ទៅតាមប្រពៃណី៕