គ្រោះ ថ្នា ក់ទៀតហើយ រថយន្តធុនធំមួយគ្រឿងបើកបរក្នុងស្ថានភាពងងុយដេកបណ្ដាលអោយធ្លា ក់ផ្លូវក្រឡា ប់ រីឯមនុស្ស…

តាកែវ៖ នៅថ្ងៃរទី២៥ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតលើចំណុចលើផ្លូវជាតិលេខ០៣ ចន្លោះគីឡូម៉ែត្រលេខ៩១-៩២ ភូមិយាយឡ,ឃុំត្រាំកក់,ស្រុកត្រាំកក់,ខេត្តតាកែវ មានករណី គ្រោះ ថ្នា ក់ ចរាចរណ៍មួយ ដែលបានប ង្កឡើងដោយខ្លួនឯងដោយបើកបរក្នុងស្ថានភាពងងុយដេកបណ្ដាលអោយរថយន្តធ្លាក់ផ្លូវក្រឡា ប់ ដែលបើកបរក្នុងទិសដៅពីលិចទៅកើត។

រថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3D-9025 បើកបរដោយឈ្មោះ សែត សាលី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិត្រពាំងបី,ឃុំត្រពាំងបី,ស្រុកឈូក,ខេត្តកំពត មុខរបរបើកបររថយន្តដែលបើកបរមកពីទិសខាង លិចលុះមកដល់ចំណុចខាងលើអ្នកបើកបរបានងោកហើយរថយន្តធ្លា ក់ផ្លូវក្រឡា ប់ដោយខ្លួនឯង បណ្តាលឲ្យអ្នកបើកខាងលើ ស្លា ប់នៅកន្លែងកើតហេតុតែម្តង។ សា កស ព បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលត្រាំកក់៕