ដើរដល់ផ្លូវទាល់ ព្រោះមិនស្គាល់Mapច្បាស់! បុរសម្នាក់សុខចិត្តជិះម៉ូតូចូលប្រឡាយទឹកស្អុយ ក៍មិនឱ្យគេចា ប់ ព្រោះតែ…

ភ្នំពេញ៖ កាលពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២០ នៅក្រោយស្ថានីយទូរស្សន៍បាយ័នស្ទឹងមានជ័យ,សង្កាត់ស្ទឹងមានជ័យ១,ខណ្ឌមានជ័យ មានជ នសង្ស័ យបានលួ ចម៉ូតូមួយគ្រឿងរួចបានជិះគេ ចឆ្វែលរកកន្លែងគេ ចខ្លួនរហូតមកដល់ផ្លូវលំតាមប្រឡាយស្អុយទឹកស្ទឹងមានជ័យ ក៏ត្រូវបានកម្លាំ ងសន្តិ សុខគោលដៅនោះហៅសួរនាំតែគេមិនព្រមឈប់។ ដោយសារទ័លច្រក និងភ័ យខ្លាំងពេកទើបជ នសង្ស័ យសម្រេចចិត្តជិះម៉ូតូចូលក្នុងប្រឡាយទឹកស្អុយ ទុកម៉ូតូត្រាំចោ លរួចហើយគេ ចខ្លួនបា ត់ទៅ។

ដំបូងឡើយសន្តិ សុខប្រទះឃើញជ នសង្ស័ យនេះ ជិះម៉ូតូចូលដល់ក្នុងការដ្ឋានហើយជិះរកផ្លូវចេញវិញ ពេលនោះសន្តិ សុខសួរនាំមិនឲ្យចេញ ទើបជ នសង្ស័ យជិះម៉ូតូបកក្រោយវិញ រួចបណ្តើរម៉ូតូចូលតាមប្រឡាយលូទឹកស្អុយ។ ខណៈនោះសន្តិ សុខនិងប្រជាពលរដ្ឋប្រទះឃើញក៏សួរនាំ ហើយមានការសង្ស័ យក៏បាននាំគ្នាដេ ញចា ប់ជ នសង្ស័ យ ធ្វើឲ្យរូបគេភ័ យក៏ជិះម៉ូតូរ ត់គេ ចចូលទៅក្នុងលូទឹកស្អុយ បន្ស ល់ទុកម៉ូតូក្នុងប្រឡាយនោះ រួចគេ ចខ្លួនបា ត់។

ម្ចាស់ម៉ូតូមានឈ្មោះជា ដាលីន,អាយុ២៨ឆ្នាំ,មុខរបរលក់ដូរ ស្នាក់នៅភូមិទ្រា៣,សង្កាត់ស្ទឹងមានជ័យ១,ខណ្ឌមានជ័យ។ ចំណែកម៉ូតូដែលជ នសង្ស័ យលួ ចយកទៅនោះម៉ាកស្គូពីពណ៌ស,ស៊េរីឆ្នាំ២០២១,ពាក់ស្លាកលេខ,ភ្នំពេញ1IJ-4481។ សមត្ថកិ ច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេ តុ និងស្ទុចយកម៉ូតូឡើងលើគោក រួចស្រា វជ្រាវរកម្ចាស់ឃើញភ្លាមៗ នាំយកទៅកាន់ប៉ុស្តិ៍នគរបា លស្ទឹងមានជ័យ១ ដើម្បីធ្វើឯកសារប្រគល់ជូនជ នរ ងគ្រោះ វិញ៕