រន្ធត់ណាស់! គ្រោះ ថ្នា ក់ ចរាចរណ៍រវាងរថយន្តដឹកទំនិញពីរគ្រឿងបុ កគ្នាពេញទំហឹងបណ្ដាលអោយគៀប ស្លា ប់និងរបួ សមនុស្ស

កណ្តាល៖ មានហេតុការណ៍គ្រោះ ថ្នា ក់ ចរាចរណ៍ដ៏ រន្ធ ត់មួយដោយរថយន្តដឹកទំនិញ២គ្រឿងបុ ក គ្នាពេញទំហឹងបណ្តាលអោយតៃកុងគៀប ស្លា ប់ក្នុងរថយន្តនិងម្នាក់ទៀតរ ងរបួ ស ធ្ង ន់ ប៉ុន្តែរយៈពេល៩ម៉ោងហើយ ស ពមិនទាន់អាចគាស់ចេញពីរថយន្តបាននៅឡើយទេ។គ្រោះ ថ្នា ក់ ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១១៖៣៥នាទីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤,ភូមិព្រែកប៉ុល,ឃុំបន្ទាយដែ,ស្រុកកៀនស្វាយ,ខេត្តកណ្តាល។

សមត្ថកិច្ចអះអាងថាមានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខតាកែវ3A-0021 បើកបរដោយឈ្មោះ ថោង សុភ័ក្រ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែររស់នៅភូមិវិមានទ្រុង,សង្កាត់សែនសុខ,រាជធានីភ្នំពេញ គៀបក្នុងរថយន្ត ស្លា ប់នៅកន្លែងកើតហេតុ។រថយន្តនេះបើកបរមានទិសដៅពីអ្នកលឿងទៅភ្នំពេញ ពេលបើកមកដល់កន្លែងកើតហេតុ បានរេចង្កូតមកឆ្វេងដៃមក បុ ករថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ3A-3308 បើកបរដោយឈ្មោះ គយ សុភាព ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញរ ង របួ ស ធ្ង ន់ដែលមានទិសដៅភ្នំពេញទៅអ្នកលឿង។

គ្រោះ ថ្នា ក់ ចរាចរណ៍នេះត្រូវបានសមត្ថកិច្ចអះអាងថា បណ្តាលមកពីអ្នកបើកបរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខតាកែវ3A-0021 ធ្វេសប្រហែសគ្មានការប្រុង ប្រយ័ត្នមិនបានពិនិត្យមើលស្ថានភាពផ្លូវខាងមុខ៕