ចាំមើលមានប៉ុន្មាននាក់ដែលស៊ែរ មន្ត្រីនគរបាលម្នាក់បានបំពេញតួនាទីជាមន្ត្រីដ៏គំរូដោយបានជួយយកអាស្សាហ៍ដល់ប្រជាពលរដ្ឋក្រីក្រ…

ហ្វេសប៊ុក៖ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ មានបងប្អូនដែលតែងតែតាមដានបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនមានការ ស៊ែរចែករំលែកនូវរូបភាពមន្ត្រីនគរបាលចរាចរណ៍ម្នាក់ ដែលគាត់បានបំពេញតួនាទីជាមន្ត្រីល្អម្នាក់ ដោយគាត់បានជួយយកអាស្សាហ៍ដល់លោកយាយម្នាក់ដែលជាប្រជាពលរដ្ឋក្រីក្រ ឆ្លងតាមរយៈរូបភាបប៉ុន្មានសន្លឹកនេះផងដែរសង្ឃឹមថាបងប្អូននឹងមើលឃើញអំពីទង្វើរល្អរបស់គាត់។

យ៉ាងណាម៉ិញនេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ(Hang Mariny)ដោយគាត់បានបង្ហោះនិងសរសេររៀបរាប់ថា «🙏 មិនសសើរមិនបាន មន្ត្រីគំរូមិនចំបាច់ធ្វើមុខកាមេរ៉ានោះឡើយ…អំពើល្អមិនសាបសូន្យទេ មិនចាំបាច់មានលុយច្រើន បានធ្វើបុណ្យបានទេ អោយតែមានចិត្តពិតបេះដូងពិត អំពើល្អអាចធ្វើបានគ្រប់ទីកន្លែង🥰🥰🙏🙏👮👮🇰🇭🇰🇭🙏បើផុសតែ១សន្លឹក ចំពោះរូបទី១ប្រាកដជាមានមតិជាច្រើនគិតថា….តែបើផុសទាំង៣សន្លឹកទើបដឹងថា រឿងខ្លះមិនអាចមើលតែភ្នែក១ភ្លែត ហើយវិន្និឆ័យភ្លាមៗបាននោះឡើយអ្វីៗមានហេតុមានផលមានប្ញសគល់🙏»៕