ប្រពៃណាស់! អភិបាលស្រុកបន្ទាយស្រី សាកល្បងដំណើរការឡដុតសំរាមជាលើកដំបូង ប្រមូលសំរាមពីគ្រប់ទិសទីក្នុងស្រុកមកដុត…

បន្ទាយស្រី៖ នៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២០នេះ លោកអភិបាលស្រុកបន្ទាយស្រីបានឲ្យដឹងថា៖ សំរាមជាច្រើនតោន មកពីគ្រប់ទិសទីនៅក្នុងស្រុកបន្ទាយស្រី ដែលបានកកស្ទះ សេសសល់រាយប៉ាយនៅតាមទីសាធារណៈ នៅក្នុងភូមិនិងតាមដងផ្លូវនានាជាយូរមកហើយ ជាពិសេសសំរាមថ្មីដែលបានបន្សល់ទុកក្រោយថ្ងៃសម្រាកបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រមូលយកមកដុ តជាលើកទីមួយនៅក្នុងទីលានឡដុ តសំរាមថ្នាក់ស្រុក ដែលទើបតែបានតម្លើងរួចដោយក្រុមការងារក្រសួងបរិស្ថានកាលពីពេលថ្មីៗនេះ ក្រោយពីបានហា លសម្ងួត និងញែ កយកសំរាមដែលអាចល ក់អេតចាយ និងអាចកែ ច្នៃបានរួចមក។

ចាប់ពីថ្ងៃនេះតទៅ ប្រជាពលរដ្ឋនៅគ្រប់ភូមិទាំងអស់នៅក្នុងស្រុកបន្ទាយស្រីអាចជញ្ជូនយកសំរាមប្រចាំថ្ងៃរបស់ខ្លួនទៅដាក់ដោយខ្លួនឯងនៅ”កន្លែងរក្សាទុកសំរាមបណ្តោះអាសន្ន” ដែលត្រូវបានរៀបចំរួចជាស្រេចជាច្រើនកន្លែងនៅតាមភូមិរបស់ខ្លួននីមួយៗ។ សេវានេះគឺជាសេវាមិនគិតថ្លៃសម្រាប់ប្រជាពលរដ្ឋទូទៅ តែតម្រូវឱ្យមានការញែកសំរាម និងវេ ចខ្ចប់ត្រឹមត្រូវមុននឹងយកមករក្សាទុក រង់ចាំក្រុមការងាររបស់ឃុំនិងស្រុកធ្វើការប្រមូលបន្តមកកាន់ទីលានឡដុ តសំរាមជាប្រចាំ។

ជាមួយនឹងយន្តការថ្មីនេះ បងប្អូនប្រជាពលរដ្ឋមិនចាំបា ច់ដុ តសំរាមនៅតាមផ្ទះរៀងៗខ្លួន រឺដឹកយកទៅចា ក់ចោលតាមដីទំនេរតាមបែបអនាធិបតេយ្យ និងខុ សច្បា ប់យទៀតទេ។ នៅក្រោយពេលដែលយន្តការថ្មីនេះដំណើរការទៅបានរលូន រដ្ឋបាលស្រុកនឹងរៀបចំឱ្យមានការផា កពិន័ យចំពោះការចោ លសំរាមរាយប៉ាយនៅតាមទីសាធារណៈ ក៏ដូចជាការហា មឃា ត់មិនឱ្យមានការដុ តសំរាមនៅតាមផ្ទះរៀងៗខ្លួន ដែលនាំឱ្យប៉ះពា ល់ដល់សុខភាពនិងគុណភាពខ្យល់ដ កដង្ហើមនៅក្នុងភូមិ។

ខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនប្រជាការពារនៅក្នុងឃុំរំចេក ដែលបានស្ម័គ្រចិត្តចូលរួមជួយប្រមូលដុ តសំរាមចាស់ៗដែលកក ស្ទះជាច្រើនតោននេះ។ សង្ឃឹមថាក្រោយពេលដំណើរការដុ តជាប្រចាំថ្ងៃអាចធ្វើទៅបាន យើងនឹងមិនមានការរាំ ងស្ទះដូចពេលនេះទៀតទេ ជាពិសេសនៅពេលដែលប្រជាពលរដ្ឋមានការយល់ដឹងច្រើនជាងនេះ ដឹងថាសំណល់ផ្ទះបាយជាជី និងដឹងថារបស់ណាអាចយកទៅលក់អេតចាយរឺកែច្នៃប្រើឡើងវិញបាន។