មិនសរសើរមិនបាន! ដោយក្ដីអាណិតដល់ក្មេង៤នាក់ដែលបានបាត់បង់ឪពុកម្ដាយក្លាយជាក្មេងគ្មានទីពឹងស្រាប់តែថៅកែពេជ្រចិត្តធ៌មអ្នកនាងទ្រី ដាណា បានឧបត្ថមនូវថវិកាចំនួន…

ហ្វេសប៊ុក៖ បងប្អូនមួយចំនួនប្រហែលជាបានដឹងខ្លះៗហើយថា កាលពីពេលថ្មីៗនេះមានរឿងរ៉ាវដ៏កំសត់មួយបានកើតឡើងដោយមានក្មេងៗបួននាក់ត្រូវបានបាត់បង់ឪពុកមិនបានប៉ន្មានខែផង ស្រាប់តែម្ដាយក៏បាន ស្លា ប់ទៅមួយទៀតបណ្ដាលអោយពួកក្មេងៗទាំងនោះក្លាយជាក្មេងកំព្រាគ្មានទីពឹង យ៉ាងណាម៉ិញស្រាប់តែមិនបានប៉ុន្មានផងស្រាប់តែដំណឹងនេះបានដឹងដល់ថៅកែហាងពេជ្រចិត្តធ៌មអ្នកនាង ទ្រី ដាណា ដោយក្ដីអាណិតអ្នកនាងក៏បានបង្ហោះនូវសាររំលែកទុកក៏ដូចជា ជួយឧបត្ថមនូវថវិការចំនួន២លានរៀល។

នេះបើយោងតាមគណនីហ្វេសប៊ុករបស់អ្នកនាងទ្រី ដាណា ដោយគាត់បានបង្ហោះរៀបរាប់ថា៖ «អាណិតក្មេងៗណាស់កំព្រាទាំងម្ដាយឪពុក 😢😢😢 ឪពុក ស្លា ប់ប៉ុន្មានខែមុនដោយសារទៅធ្វើការរកលុយនៅស្រុកគេឈឺចាញ់ ស្លា ប់ ឥឡូវម្ដាយឈឺ ស្លា ប់ទៀត នៅសល់កូនៗ៤នាក់។ ខ្ញុំបានឱ្យគេយកទឹកប្រាក់២លានរៀល ទៅចូលរួមរំលែកទុក្ខជាមួយជីតានិងរៀបចំបុណ្យសពម្ដាយ ព្រោះលឺថាគ្មានលទ្ធភាពសូម្បីទិញមឈូសដាក់ គាត់នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល 😢»៕