អាសូរណាស់! បុរសជាជាងសំណង់ម្នាក់បាន ស្លា ប់ភ្លាមៗនៅកន្លែងកើតហេតុដោយសារតែ…

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៣ ខែកញ្ញា ២០២០ នៅចំណុចភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ អធិការនគរបាលស្រុកជលគិរីលោកវរសេនីយ៍ឯក ហ៊ឹម យ៉ុង បានអោយដឹងនៅវេលាម៉ោង១០និង៥២នាទីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ថាគឺពិតជាកើតមានករណីខ្សែភ្លើងឆ ក់ បណ្ដាលអោយ ស្លា ប់ម្នាក់នៅចំណុច ផ្ទះរបស់ ឈ្មោះ ព្រី សារី នៅភូមិឃុំស្រុកកើតហេតុខាងលើ។

ជនរ ងគ្រោះ មានឈ្មោះ សូត្រ រាជ្យ ភេទប្រុស អាយុ២៥ឆ្នំា មុខរបរជាងសំណង និងមានទីលំនៅសព្វថ្ងៃភូមិចាន់គង់ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។នៅមុនពេលកើតហេតុជនរ ងគ្រោះ បានលើកដែកយកទៅផ្សារដំបូលហើយក៏បានប៉ះនឹងខ្សែភ្លើងស្រាតបណ្តាលអោយ ឆ ក់ហើយបានធ្លាក់ពីដំបូលផ្ទះមកដល់ដីបោកផ្ទុបនិងថ្មនៅខាងក្រោមបណ្តាលអោយ ស្លា ប់។

សមត្ថកិច្ចនគរបាលស្រុកជុំគិរីបានធ្វើកំណត់ហេតុ និងប្រគល់ សា កស ពប្រគល់ជូនក្រុមគ្រួសារ សាច់ញ្ញាតិដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតខេត្តកំពង់ចាមទៅតាមប្រពៃណី៕