ផ្ទុះការរិះគន់ និងប្រតិកម្មជាខ្លាំងលើក្រុមហ៊ុនទីភ្នាក់ងារទេសច រណ៍របស់អូស្ត្រាលី ដែលយករូបប្រាសាទអង្គរវត្តរបស់កម្ពុជា ហើយបែរជាសរសេរពាក្យសម្គាល់ប្រទេសវៀតណាមវិញ…

ភ្នំពេញ៖ ពលរដ្ឋកម្ពុជា និងមជ្ឈដ្ឋា នអន្តរជាតិជាច្រើនទៀតបានផ្ទុះ ការរិះគ ន់និងប្រតិក ម្មជាខ្លាំងលើក្រុមហ៊ុនទីភ្នាក់ងារទេសច រណ៍របស់អូស្ត្រាលី ឈ្មោះ «Wendy Wu Tours»ដែលយករូបប្រាសាទអង្គរវត្តរបស់កម្ពុជា ហើយបែរជាសរសេរពាក្យសម្គាល់ប្រទេសវៀតណាមនៅពីលើ។«Wendy Wu Tours» ជាទីភ្នាក់ងារទេសចរ ណ៍ដ៏ល្បីមួយរបស់ប្រទេសអូស្ត្រាលី ដែលបាននាំភ្ញៀវទេ សចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជា ជាញឹកញាប់។

ថ្មីៗនេះគេហទំព័ររបស់ទីភ្នាក់ងារទេសច រណ៍មួយនេះ បានបង្ហោះរូបភាពស្ដីពីតំបន់ទេសច រណ៍ជាច្រើននៅជុំវិញពិភពលោក ក្នុងនោះក៏មានរូបភាពប្រាសាទអង្គរវត្តដ៏ស្រស់ឆើតឆាយរបស់កម្ពុជាផងដែរ។ប៉ុន្តែគេហទំព័រនេះបានបង្កើតនូវកំហុ សឆ្គងដោយអចេតនាមួយ គឺនៅត្រង់នៅផ្នែកខាងលើនៃរូបភាពប្រាសាទអង្គរវត្ត គេបានសរសេរពាក្យថា«VIETNAM» ជាហេតុនាំឱ្យមានការយល់ច្រឡំថា ប្រាសាទអង្គរវត្ត ស្ថិតនៅប្រទេសវៀតណាម។ កំហុ សឆ្គងរបស់ក្រុមហ៊ុនទេសច រណ៍អូស្ត្រាលីមួយនេះ នាំឱ្យមានការរិះគ ន់យ៉ាងខ្លាំ ងសម្បើមពីសំណាក់ប្រជាជនកម្ពុជា និងមជ្ឈដ្ឋានអន្តរជា តិមួយចំនួន ដែលគេបានដឹងច្បាស់អំពីទីតាំងប្រាសាទអង្គរវត្តរបស់កម្ពុជា។

ទន្ទឹមនឹងនោះ មហាជនក៏បានស្នើសុំឱ្យក្រសួងការបរទេស និងសហប្រតិ បត្តិការអន្ត រជាតិ ព្រមទាំងក្រសួងទេសច រណ៍កម្ពុជា ចេញចំណាត់ការឱ្យបានម៉ឺងម៉ាត់ចំពោះកំហុ សឆ្គងនេះ។ ក្រោយទទួលបានដំណឹងនេះហើយ មន្ត្រីជំនាញនៃក្រសួងទេសច រណ៍ បានទាក់ទងភ្លាមៗទាំងយប់ នៅថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០ ដើម្បីបានស្នើឱ្យទីភ្នាក់ងារ«Wendy Wu Tours»កែសម្រួលកំហុ សឆ្គងនៅលើគេហទំព័ររបស់ខ្លួនជាបន្ទាន់។

លោកប្រាក់ វុទ្ធីប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសច រណ៍ក្រៅប្រទេស ក្រសួងទេសច រណ៍ បានថ្លែងនាថ្ងៃទី២២ខែកញ្ញានេះថាក្រសួងបានទាក់ទងទៅកាន់ទីភ្នាក់ងារWendy Wu Toursរួចហើយ ដើម្បីឱ្យគេកែសម្រួលព័ត៌មាននោះឡើងវិញ។ ទីភ្នាក់ងារក៏បានសម្ដែងនូវការសូមអភ័ យទោ សចំពោះកម្ពុជា និងយល់ព្រមកែសម្រួលឡើងវិញផងដែរ ដោយបានកែពីពាក្យVIETNAMមកដាក់ថាSOUTHEAST ASIAវិញ។

លោកប្រាក់ វុទ្ធីប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសច រណ៍ក្រៅប្រទេស។ ក្រសួងទេសច រណ៍បានប្រាប់ ក្រុមហ៊ុនWendy Wu Toursរួចហើយ ដើម្បីឱ្យគេកែសម្រួលព័ត៌មាននោះឡើងវិញ។ ទីភ្នាក់ងារក៏បានសម្ដែងនូវការសូមអភ័ យទោ សចំពោះកម្ពុជា និងយល់ព្រមកែសម្រួលឡើងវិញផងដែរ ដោយបានកែពីពាក្យVIETNAMមកដាក់ថាSOUTHEAST ASIAវិញ។

លោកប្រាក់ វុទ្ធី បានពន្យល់ថា មូលហេតុដែលទីភ្នាក់ងារWendy Wu Toursមិនប្ដូរមកជាCAMBODIAវិញនោះ ក៏ដោយសារក្រុមហ៊ុនចង់បង្ហាញថា «ប្រាសាទអង្គរវត្តរបស់កម្ពុជា»ជានិម្មិតរូបតំណាងឱ្យតំបន់អាស៉ីអាគ្នេយ៍លើនៅគេហទំព័ររបស់ខ្លួន ពីព្រោះប្រាសាទអង្គរវត្តជាសម្បត្តិបេ តិភណ្ឌដែលពិភពលោកស្គាល់ច្រើនជាងគេ។

ទោះបីជាទីភ្នាក់ងារWendy Wu Toursបានកែសម្រួលនៅលើទំព័រមុខនៃគេហទំព័ររបស់ខ្លួនរួចហើយក្ដី ប៉ុន្តែនៅមានមួយកន្លែងទៀតដែលក្រុមហ៊ុនមិនទាន់បានកែ សម្រួលអស់គឺនៅពេលចូលទៅក្នុងផ្ទាំងBrochures គេនៅឃើញមានរូបប្រាសាទអង្គរវត្តដែលដាក់ពាក្យVIETNAMនៅពីលើនៅឡើយ។ ត្រង់ចំណុចនេះ ក្រសួងទេសច រណ៍ ក៏នឹងទាក់ទងទៅកាន់ក្រុមហ៊ុនបន្តទៀត ដើម្បីឱ្យកែសម្រួលឱ្យបានគ្រប់ជ្រុងជ្រោយ៕