អាសូរណាស់! ជនជាតិចិន៣នាក់ បបួលគ្នាជិះទូកកម្សាន្តលេង ស្រាប់តែទូកលិ ច ស្លា ប់ម្នាក់ និង២នាក់ទៀតត្រូវបាន…

កំពង់ស្ពឺ៖ ហេតុកា រណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទី រសៀលថ្ងៃអាទិត្យទី២០ខែកញ្ញាឆ្នាំ២០២០ នៅចំណុចទំនប់ឥណ្ឌា(ហៅទំនប់តាសាល)ឃុំតាសាល,ស្រុកឱរាល,ខេត្តកំពង់ស្ពឺ។

សាកស ពជ នរ ងគ្រោះ ឈ្មោះCHIN RUOJIAN,ភេទប្រុស,ឆ្នាំកំណើត25.02.1994 កាន់លិខិតឆ្លងដែនលេខEI8938 123មានសុពល ភាព25.06.2024 ទិដ្ឋាការប្រភេទEសុពលភាព25.07.2021ជាអ្នកម៉ៅស្វាយចម្ការបន្តពីឈ្មោះង៉ែត លីលី,ភេទប្រុស,មានទីតាំង,ខាងលើភ្នំ។

នៅមុនពេលកើតហេ តុ ជនរ ងគ្រោះ(សាកស ព)ជនជាតិចិនខាងលើ បានបបួលគ្នាជាជនជាតិចិនត្រូវបងប្អូនជីដូនមួយនិងគ្នា មានគ្នាចំនួន០៣នាក់បានទូកម្ចាស់ចម្ការជិះលេង ក្នុងទំនប់តាសាលពលទឹកកំពុងឡើង ហើយបានប្រឡែងគ្នាលេង

បណ្តាលឲ្យលិ ចទូកក្នុងជម្រៅប្រហែល៥ម៉ែត្រ បង្កឲ្យមានអ្នកស្លា ប់ម្នាក់និង២នាក់ទៀត ត្រូវបានជួយស ង្រ្គោះទាន់ដោយអ្នកនេសាទ រីឯជ នរង គ្រោះមិនអាចជួយស ង្រ្គោះបាន មូលហេតុដោយទឹកជ្រៅពេក និងមានស្មៅច្រើននៅខាងក្រោម៕